ភ្នំពេញ ៖ ក្នុងវគ្គ៣២ក្រុម នៃការប្រកួតបាល់ទាត់ពិភពលោក(FIFA World Cup) នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រវាងក្រុមបាល់ទាត់បារាំង ត្រូវជួបប្រកួតជាមួយស៊ុយអ៊ែត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចយកខាងក្រុមបាល់ទាត់បារាំង ។ នេះបើតាមការឆ្លើយតបខំមិន ទៅកាន់ប្រិយមិត្តដែលបានបញ្ចេញមតិ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចដែលសម្តេចបានបង្ហោះខ្លឹមសារខ្លី ទាក់ទងទៅនឹងរដូវកាលបាល់ទាត់ពិភពលោក...
បរទេស៖ នៅថ្ងៃអង្គារ ចក្រភពអង់គ្លេសនឹងបង្ហាញផែនការ វិនិយោគការពារជាតិរបស់ខ្លួន ដែលត្រូវបានពន្យារពេលជាយូរមកហើយ ដោយផ្តល់អាទិភាព ដល់ការវិនិយោគក្នុងទំហំទឹកប្រាក់ ៥ ពាន់លានផោន លើយន្តហោះគ្មានមនុស្សបើក និងការផ្តោតលើប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីព្យាយាមធ្វើទំនើបកម្ម និងកសាងកងកម្លាំងប្រដាប់អាវុធដែលចុះខ្សោយរបស់ខ្លួន នៅពេលដែលមានការគំរាមកំហែងកើនឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា ផែនការនេះបានប្រឈមមុខនឹងការជជែកវែកញែកនៅនាទីចុងក្រោយ បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង បានអំពាវនាវដល់វៀតណាម និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ឲ្យពង្រឹងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងខិតខំធ្វើការឆ្ពោះទៅរកការសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០០ ពាន់លានដុល្លារអាមេរិក ក្នុងពិធីទទួលស្វាគមន៍លោក ឆយ យ៉ុងសាំ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម ដែលជិតផុតអាណត្តិ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដើម្បីជម្រាបជូនដល់អ្នកសារព័ត៌មាន និងសាធារណជន បន្ទាប់ពីមានការចុះផ្សាយ និងចែករំលែកតៗគ្នានៅលើបណ្តាញសង្គម នូវឃ្លីបវីដេអូខ្លីមួយ ដែលបានដកស្រង់សំឡេងសន្ទនារវាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ការសន្ទនានោះ បានធ្វើឡើងក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរចុះពិនិត្យ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ សាលាអន្តរជាតិ ខេ ស៊ី អ៊ី KCE International School បានរៀបចំកម្មវិធីប្រគល់ វិញ្ញាបនបត្របញ្ចប់ការ សិក្សាជូនដល់សិស្សានុសិស្សថ្នាក់ទី៩ ថ្នាក់ទី៦ និងថ្នាក់មត្តេយ្យសិក្សា ប្រកបដោយភាពឡូឡារបស់ខ្លួន។ ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិតសភាចារ្យ ហង់ជួន...
ភ្នំពេញ ៖ ក្រសួងព័ត៌មានតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះ ត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ ។ តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២...
ភ្នំពេញ ៖ រដូវបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះសារអំពាវនាវដល់អ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ ហើយបើងងុយកុំបើកបរនាំគ្រោះថ្នាក់។ សម្ដេចតេជោ បន្ដថា «បាល់មូលពិតមែន ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និងនៅអាហ្រ្វិកខាងជើង បានបណ្តេញប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញ អស់ពីរក្រុមហើយដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់»។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអាជ្ញាធរជាប់ព្រំដែន វៀតណាម និងឡាវ បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន។ ការជំរុញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី...
ភ្នំពេញ ៖ កម្ពុជា-ឥណ្ឌា បានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការយោធា ខណៈឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ ។ ក្នុងឱកាសអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌា ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស...