បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលដាក់ទណ្ឌកម្មលើតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការស៊ើបអង្កេតលើអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមែនជាសមាជិក...
សៀមរាប ៖ សម្ពោធដាក់ឱ្យដំណើរការក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងយាងនិមន្តប្រោះព្រំពរជ័យបន្ថែមពីសម្ដេចព្រះព្រហ្មរតមុនី ពិន សែម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅខេត្តសៀមរាប បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋចំនួន២ ១៧០នាក់។ បើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...
សេអ៊ូល៖ តុលាការធម្មនុញ្ញ របស់ប្រទេសកូរ៉េខាងត្បូង បានបើកសវនាការ លើកទី៦ នៃការកាត់ទោសការចោទ ប្រកាន់លើប្រធានាធិបតីលោក Yoon Suk-yeol នៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រធានាធិបតី ដែលត្រូវបានចាប់ខ្លួន មានវត្តមានជាលើកទី៤។ ឧត្តមសេនីយ៍ឯក Kwak Jong-keun អតីតប្រធានបញ្ជាការសង្គ្រាមពិសេសកងទ័ព បានឲ្យដឹងនៅក្នុងសវនាការថា វាពិតជាត្រឹមត្រូវដែលលោក Yoon បានបញ្ជាឱ្យលោកដក “សមាជិកសភា”...
ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគម្រាមថា អាចនឹងទម្លាយសារឆ្លើយឆ្លងជាមួយលោក សេង សារី អ្នកវិភាគនយោបាយរឿងផ្គត់ផ្គង់ថវិកាឲ្យសេង សារីអស់រយៈពេលប្រមាណជា៤ឆ្នាំមកនេះ ខណៈបច្ចុប្បន្នលោក សេង សារី កំពុងរស់នៅបរទេស។ យោងតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ នាព្រឹកថ្ងៃ៧ កុម្ភៈនេះ សម្តេចបានលើកឡើងថា ក្នុងការបង្ហាះសារយប់មិញនេះ សម្តេចបាននិយាយថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍ វិស័យស្វាយចន្ទីកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព ៕
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប (EU) មានស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ត្រូវបានគេរំពឹងថា នឹងសន្យាជំរុញការនាំចូលឧស្ម័នធម្មជាតិរាវរបស់ជប៉ុន ពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូងនៅចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ។ សំណើដែលរំពឹងថានឹងធ្វើឡើង ដោយលោក Ishiba ដែលកំពុងអង្គុយជាមួយលោក ត្រាំ នៅថ្ងៃសុក្រ...
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ក្នុងវិស័យសន្តិសុខ និងការពារជាតិ កម្ពុជា-ឡាវ បន្តប្រកាន់ខ្ជាប់ គោលការណ៍ មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដី របស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាល អាមេរិក បានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ទើរតែប្រាកដក្នុងការ ដាក់សម្ពាធលើប្រទេសជប៉ុន ឱ្យបង្កើនការចំណាយលើវិស័យ ការពារជាតិរបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រី Shigeru Ishiba នៅចុងសប្តាហ៍នេះ។ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ មិនបានប៉ះចំគោលដៅជាលេខណាមួយឡើយ ដោយបន្ថែមថា ទីបំផុតវាអាស្រ័យលើ លោក...
តូក្យូ៖ អនុប្រធានក្រុមហ៊ុន ផលិតដែកជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. សង្ឃឹមថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងដកការប្រឆាំង របស់លោក ចំពោះការទិញយកក្រុមហ៊ុន United States Steel Corp. ដែលគ្រោងទុក ខណៈដែលកិច្ចព្រមព្រៀង ១៤,១ពាន់លានដុល្លារនឹងបម្រើផលប្រយោជន៍ ជាតិរបស់សហរដ្ឋអាមេរិក...