ភ្នំពេញ៖ កំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងផ្លូវ និងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរ ប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធរ រាជធានីភ្នំពេញ បានចាត់វិធានការ មិនឱ្យអាជីវករ លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ ខណៈដែលត្រូវបន្តធ្វើឱ្យសម្រេចបាន ១០០ភាគរយនាពេលខាងមុខ។ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករ...
ភ្នំពេញ ៖ គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ទង្វើនេះបានរំលោភលើសិទ្ធិមនុស្ស ជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ។ ស្ពានជ័យជំនះ ឬមេទឹក បានដាច់ជាពីរតែម្តង ក្រោយពីយោធាថៃ បានប្រើយន្តហោះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេស អាហ្វហ្គានីស្ថាន បានរាយការណ៍ កាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅរសៀលថ្ងៃអង្គារ រវាងកងកម្លាំង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅតំបន់ព្រំដែន ហើយការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅឡើយ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក្នុងតំបន់ជាប់ព្រំដែនប៉ាគីស្ថាន។ ប្រភពបន្តថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ នឹងដឹកនាំការវាយប្រហារដ៏មានសក្តានុពលលើអ៊ីរ៉ង់ ប្រសិនបើលោកត្រូវបានបញ្ជាឱ្យធ្វើដូច្នេះ ប៉ុន្ដែលោក ត្រាំ បាននិយាយថា លោកចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ នៅថ្ងៃចន្ទ កាសែត Washington Post បានរាយការណ៍ថា លោក...
ឡុងដ៍៖ ក្រុមអាជីវកម្មអង់គ្លេស បានព្រមាននៅថ្ងៃចន្ទថា ពន្ធសកលថ្មី ១៥ភាគរយដែលប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចបង្កើនការចំណាយសម្រាប់អ្នកនាំចេញរបស់អង់គ្លេស និងបន្ថែមភាពតានតឹងថ្មីដល់ពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក។ ចលនានេះបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូល សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យមិនត្រឹមត្រូវ នូវមូលដ្ឋានច្បាប់សម្រាប់សំណុំ នៃពន្ធទូលំទូលាយដែលត្រូវបានណែនាំក្រោមច្បាប់អំណាចសេដ្ឋកិច្ច បន្ទាន់អន្តរជាតិឆ្នាំ១៩៧៧ (IEEPA) ដែលជាសសរស្តម្ភសំខាន់នៃអ្វីដែលហៅថា “ពន្ធទៅវិញទៅមក” របស់លោក ត្រាំ ដែលជាផ្នែកមួយនៃរបៀបវារៈពាណិជ្ជកម្ម...
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិច ដកហូតបាន ៣០ម៉ឺនដើម។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ព្រុំ...
ភ្នំពេញ ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃស្នើសុំ៤ចំណុច ដើម្បីបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះពិនិត្យលើដីជាក់ស្តែង ចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៤...
ឡុងដ៍៖ អតីតឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំសហរដ្ឋអាមេរិក លោក Peter Mandelson ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តខុស ក្នុងមុខតំណែងសាធារណៈ នេះបើយោងតាមការប្រកាសរបស់ប៉ូលីស Metropolitan នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។ មន្ត្រីប៉ូលីសបានចាប់ខ្លួន លោក Mandelson អាយុ ៧២ឆ្នាំនៅអាសយដ្ឋានមួយក្នុងទីក្រុង Camden កាលពីថ្ងៃចន្ទ ហើយលោកត្រូវបាននាំទៅកាន់ ស្ថានីយ៍ប៉ូលីសទីក្រុងឡុងដ៍ សម្រាប់ការសម្ភាសន៍...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាចុងសប្តាហ៍នេះ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារនឹងនាំយកឱកាសការងារ...