បាកដាដ៖ ក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថា បានរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ តាមរយៈការចូលរំលោភដែនអាកាសជាច្រើនលើក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះដែលជាអង្គភាពរួមនៃក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ ដែលមាននិន្នាការគាំទ្រអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានកត់ត្រានូវករណីរំលោភដែនអាកាសចំនួន ១៧១ លើក ដែលប្រព្រឹត្តឡើងដោយយន្តហោះចម្បាំង និងយន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅលើដែនអាកាសអ៊ីរ៉ាក់ ចន្លោះថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ២៣ ខែតុលា។ ក្រុមនេះបានចាត់ទុកការហោះហើរទាំងនេះថា...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ ក្នុងការផ្អាកប្រតិបត្តិការប្រយុទ្ធ នៅតាមខ្សែត្រៀមជួរមុខបច្ចុប្បន្ន ដើម្បីបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការយល់ព្រមកាត់ទឹកដីឧ្យទៅរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន ABC News កាលពីថ្ងៃសុក្រ លោក ហ្សេឡិនស្គី បានបង្ហាញឆន្ទៈ ក្នុងការឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់...
តេអេរ៉ង៖ កងទ័ពអ៊ីរ៉ង់ បានប្រកាសថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅឯទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងនៃប្រទេស។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន កងទ័ពអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូននោះ។ នេះគឺជាយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកទី ៥៤ ហើយ ដែលអ៊ីរ៉ង់ បានស្ទាក់ចាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កាលពីដើមសប្តាហ៍នេះ កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC)...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ជាក់ជាថ្មីថា ការគ្រប់គ្រងច្រកសមុទ្រហ័រមូស និងផ្លូវធ្វើដំណើរនៅក្នុងច្រកសមុទ្រនេះ នឹងមិនដូចស្ថានភាព កាលពីអតីតកាលទៀតនោះទេ។ លោក Araghchi បានថ្លែងបែបនេះនៅក្នុងពិធីមួយនៅទីក្រុងតេអេរ៉ង់ ដែលជារដ្ឋធានីរបស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា មានការផ្លាស់ប្តូរ «ជាមូលដ្ឋាន និងជាយុទ្ធសាស្ត្រ» បានកើតឡើងនៅក្នុងតំបន់អាស៊ីខាងលិច បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។...
ទ្រីប៉ូលី ៖ រដ្ឋាភិបាលឯកភាពជាតិរបស់ប្រទេសលីប៊ី និងគណៈកម្មាធិការកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសភាតំណាងរាស្ត្រ បានសម្តែងការបដិសេធ យ៉ាងដាច់អហង្ការ ចំពោះការលើកឡើងថ្មីៗនេះ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយបញ្ជាក់ថា សេចក្តីថ្លៃថ្នូររបស់ប្រទេសលីប៊ី និងប្រជាជនរបស់ខ្លួន មិនគួរត្រូវបានយកមកធ្វើជាប្រធានបទ សម្រាប់ការជជែកដេញដោល ក្នុងយុទ្ធនាការបោះឆ្នោតនោះទេ ។ នាយករដ្ឋមន្ត្រីលីប៊ី លោក Abdul-Hamid...
ភ្នំពេញ ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) មិនអាចទទួលយកបាននូវពាក្យសំដី របស់ម្ចាស់ គណនេយ្យ TikTok ឈ្មោះ Mommynest ដែលបានជេរប្រមាថ ចោទប្រកាន់ និងបរិហារកេរ្តិ៍ មកលើ ក្រុមគ្រូពេទ្យប្រចាំការវេន យប់កាលពីពេលថ្មីៗនេះ «ឃាតករលាក់មុខ» និង «បានបង្ហោះវិដេអូ បង្អួចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា ជាសាធារណៈ» ៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រកាសបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ។ ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង...
ភ្នំពេញ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនភាពធន់របស់កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់ ក្នុងឃុំដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការពង្រឹងខ្សែច្រវាក់តម្លៃ ការតភ្ជាប់ទីផ្សារ និងជំរុញកសិករចងក្រងជាសហគមន៍កសិកម្មទំនើប សំដៅកាត់បន្ថយថ្លៃដើមផលិត និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ការលើកឡើងរបស់ លោក ឌិត ទីណា ក្នុងពិធីបិទ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត...
កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាពេលថ្មីៗកន្លងទៅនេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកផ្ដល់ព័ត៌មានសម្ងាត់ ស្ដីពីការដឹកជញ្ជូន និងលាក់ទុកឈើខុសច្បាប់ នៅក្នុងផ្ទះចាំចំការមួយកន្លែង ស្ថិតនៅតំបន់ច្រកតោល ក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ...