សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងផ្តល់ឱកាសដល់ប្អូនៗដែលទើបប្រឡងបាក់ឌុបថ្មីៗនេះ ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតសញ្ញាជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល ២ឆ្នាំ) ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងចូលបម្រើការងារតាមស្ថាប័ន ក្រុមហ៊ុនវិស័យឯកជន រោងចក្រ សហគ្រាស ព្រមទាំងអាចយកទៅប្រកបអាជីវកម្មផ្ទាល់ខ្លួនបានផងដែរ។ បើតាមរបាយការណ៍របស់វិទ្យាស្ថាន ការសិក្សាផ្តោតលើជំនាញទាំង ៧ រួមមាន វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់...
ភ្នំពេញ៖លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ” ក្នុងគោលបំណងចែករំលែកទស្សនៈ និងធាតុចូលពាក់ព័ន្ធ នឹងការត្រៀមខ្លួនរបស់កម្លាំង ពលកម្មកម្ពុជា ដើម្បីបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត...
ផ្សែងធូប ដែលបក់ឡើងស្ងាត់ៗ នៅថ្ងៃនេះ មិនមែនគ្រាន់តែជាផ្សែងធូប នៃការគោរពវិញ្ញាណក្ខន្ធនោះទេ ប៉ុន្តែជាផ្សែងនៃ ការចងចាំ ដែលរំលឹកយើង ឱ្យមិនភ្លេចពីភាពរន្ធត់ នៃភ្លើងសង្គ្រាម និងការបាត់បង់ របស់ប្រជាពលរដ្ឋស្លូតត្រង់ ក្នុងអតីតកាល ។ ក្នុងឱកាសធ្វើដំណើរឆ្លងកាត់ទឹកដី ប្រវត្តិសាស្ត្រស្រុកក្រឡាញ់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជាឱ្យឈប់ក្បួនរថយន្ត...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោក Delcy Rodriguez ប្រធានាធិបតីស្តីទី របស់ប្រទេស វេណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ីតាលី Eni និងក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Chevron រួមមានការពង្រីកប្រតិបត្តិការ ទៅកាន់តំបន់រុករកប្រេងថ្មី។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការស្រាវជ្រាវ និងការវិភាគទិន្នន័យ គឺជាគន្លឹះជួយឱ្យមន្ទីរពេទ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព ។ ដោយមិនជូនដំណឹងជាមុន ក្នុងឱកាសចុះពិនិត្យការបម្រើ សេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង សាស្ត្រាចារ្យឈាង រ៉ា បានសង្កេតមើលដោយផ្ទាល់ អំពីដំណើរការប្រចាំថ្ងៃ គុណភាព នៃការផ្តល់សេវា ការថែទាំអ្នកជំងឺ...
ភ្នំពេញ ៖ លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍ រងរបស់កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ (អ.ស.ប.) បានថ្លែងសង្កត់ធ្ងន់ លើតួនាទីរបស់ស្ត្រី ក្នុងការចូលរួមចំណែកដល់សន្តិភាព ។ ក្នុងវេទិកាកម្រិតខ្ពស់របស់អង្គការ សហប្រជាជាតិ ស្តីពី កម្មវិធីវប្បធម៌សន្តិភាព ក្រោមមូលបទ “ភាពជាអ្នកដឹកនាំ របស់ស្ត្រី ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព” នៅទីក្រុងញូវយ៉ក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា យោធាអាមេរិក បានត្រៀមខ្លួនដើម្បីបើកការវាយប្រហារ បន្ថែមទៀតលើអ៊ីរ៉ង់ នៅពេលណាក៏បានដែលយើងចង់បាន ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថាវាគឺ ជាការវាយប្រហារដ៏ធ្ងន់មួយកាលពីយប់មិញ ហើយយើងបានរៀបចំធ្វើមួយផ្សេងទៀត នៅពេលណាដែលយើងចង់បាន។ លោក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បាននិយាយថាការចរចាជាមួយនឹងអ៊ុយក្រែន បានជាប់គាំង ខណៈពេលដែលបានច្រានចោលរបាយការណ៍ ដែលថារុស្ស៊ីនឹងចាប់ផ្តើមការប្រមូលផ្តុំថ្មី បន្ទាប់ពីការបោះឆ្នោតរដ្ឋDumaថា មិនសមហេតុសមផលនោះទេ ។ យោងតាមគេហទំព័រ Kremlin បានឱ្យដឹងថា លោក Putin បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Bishkek រដ្ឋធានីនៃប្រទេស Kyrgyzstan...
ក្វាងចូវ- ចិន៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ វេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ «Asia-Pacific Media Forum 2026» បានចាប់ផ្ដើមបើក នៅក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «ឱកាសអភិវឌ្ឍន៍ អាស៊ី-ប៉ាស៊ីហ្វិក នៃការសហប្រតិបត្តិការ បើកទូលាយនិងច្នៃប្រឌិត»។ វេទិកាបើកនេះ ដោយមានចូលរួម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់សម្ភារការិយាល័យ ចំនួន ០៩ មុខ (កញ្ចប់លេខ 03) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ...