កំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ចំពោះការបោសសំអាតមីន កម្ពុជានៅតែរក្សាបានលំដាប់ល្អលើឆាកអន្តរជាតិ ដោយទទួលបានការវាយតម្លៃខ្ពស់ ពីអង្គការសហប្រជាជាតិ។ ការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា នាឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្រោមអធិបតីភាព...
កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា កម្ពុជាបន្តឈរនៅលំដាប់ថ្នាក់លេខ២៤ ក្នុងចំណោមប្រទេសចំនួន១២០...
ពោធិ៍សាត់៖ ឱកាសការងារ ចំនួន ២ ៨០០ កន្លែងជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅបរិវេណសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ថ្លែងក្នុងវេទិកាការងារ...
ក្រចេះ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកចំនួន ២ ៨០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកទី២៣ ខែតុលា ឆ្នាំ២០២៦។...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការបង្ក្រាបលើបាតុកម្មសាធារណៈ ដោយបញ្ជាឱ្យអាជ្ញាធរហាមឃាត់ការតវ៉ា និងរឹតត្បិតសូម្បីតែការដង្ហែក្បួន ដែលរៀបចំជាផ្លូវការ ខណៈដែលភាពចលាចលទូទាំងប្រទេសជុំវិញការចំណាយលើការរស់នៅកើនឡើង និងសេវាសាធារណៈកាន់តែយ៉ាប់យ៉ឺននៅតែបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា ការរឹតបន្តឹងទាំងនេះ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយប្រធានចារកម្ម និងរដ្ឋមន្ត្រីជាន់ខ្ពស់ បានកើតឡើងមុនរលកនៃការតវ៉ាមួយផ្សេងទៀតដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ បន្ទាប់ពីអំពើហិង្សាតាមដងផ្លូវដ៏អាក្រក់បំផុតមួយចំនួនរបស់ប្រទេសបារាំងក្នុងរយៈពេលជាច្រើនឆ្នាំ។...
កោះភូគុក ៖ អាជ្ញាធរខេត្តភាគខាងត្បូងប្រទេសវៀតណាម បានចាប់ផ្ដើមចាត់វិធានការ សន្តិសុខជាមុនយ៉ាងតឹងរ៉ឹង នៅលើកោះភូគុក (Phu Quoc) ដែលជាកោះធំបំផុតរបស់ប្រទេស ដើម្បីត្រៀមរៀបចំសប្តាហ៍នៃថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០២៧ (APEC Economic Leaders’ Week 2027) ដែលជាព្រឹត្តិការណ៍ការទូត អន្តរជាតិដ៏មានសារៈសំខាន់បំផុតរបស់ជាតិ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន VN...
វៀតណាម ៖ តុលាការប្រជាជនក្នុងតំបន់ភាគកណ្តាល នៃប្រទេសវៀតណាម បានចេញដីកាបង្គាប់ឱ្យឃាត់ទុកកប៉ាល់ ដឹកទំនិញធុនធំមួយគ្រឿងដែលពាក់ទង់ជាតិកោះម៉ាសាល់ (Marshall Islands) និងផ្ទុករ៉ែដែកជាង ១៧០.០០០ តោន រយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកប៉ាល់នេះបានបើកបុកស្ពានផែ នៅក្នុងកំពង់ផែឧស្សាហកម្មយុងក្វាត (Dung Quat) របស់ក្រុមហ៊ុនផលិតដែកថែបឈានមុខគេ Hoa Phat នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជូនបណ្ណសរសើរដល់សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសវៀតណាម ដែលបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។ ការផ្តល់បណ្ណសរសើររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដល់លោកវរសេនីយ៍ឯក ភួង ថាញ់ក្វាង និងលោកវរសេនីយ៍ឯក លី ថាញ់តឹម សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសវៀតណាមនេះនៅរសៀលថ្ងៃទី២៣...
ភ្នំពេញ៖ លោក ស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ ពីស្ថានភាពការជន់លិច ដោយជំនន់ទឹកភ្លៀងនៅចំណុចខ្លះ នៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មិនធ្ងន់ធ្ងអ្វីទេ ដោយសារចុងរដូវវស្សា អាចនៅមានស្ថានភាពភ្លៀងជាប់ៗគ្នាជាច្រើននិងបន្តបន្ទាប់ ខណៈអាជ្ញាធរខណ្ឌ មិនបានទំនេរដៃ ក្នុងការដោះស្រាយនោះទេ។ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ដោ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តីកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់នាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ីថា រហូតមកដល់សព្វថ្ងៃនេះ ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចត្រឡប់ ទៅលំនៅឋានវិញបាននៅឡើយ ។ ក្នុងជំនួបជាមួយលោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី លោក កែវ រ៉េមី សង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចព្រមព្រៀង...