ពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំពង់ពោធិ៍ និងឃុំអូរសណ្តាន់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សៀវភៅ និងសម្ភារៈសិក្សាជូនសិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ ដោយដកស្រង់ សម្តីអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ និង ៣២ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយដែលមានកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេដ៏ដាច់ ស្រយាលមួយរបស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជេីងម្នាក់ បានព្រមានកូរ៉េខាងត្បូង កុំឱ្យជ្រៀតជ្រែក ក្នុងគម្រោងពង្រឹងបន្ទាយរបស់កូរ៉េខាងជេីង នៅតាមបណ្តោយព្រំដែន ភាគខាងត្បូង។ សេចក្តីរាយការណ៍បានឱ្យដឹងថា លោកស្រី គីម យ៉ូជុង ប្រធាននាយកដ្ឋានមួយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ បានថ្លែងបែបនេះ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ថ្មីៗពីសំណាក់ភាគីកូរ៉េខាងត្បូង គឺលោក គីម ប្យុងជូ ដែលជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកគោលនយោបាយការពារជាតិ។...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនបានវាយប្រហារលើនាវាចំនួន ៤ គ្រឿងដែលបាន «រំលោភបំពានផ្លូវាមឃាត់» នៅក្នុងឈូងសមុទ្រពែរ្ស កាលពីប៉ុន្មានម៉ោងមុននេះ។ ទន្ទឹមនឹងនេះ នាវាចំនួន ៣ គ្រឿងផ្សេងទៀតដែលបាន «ប្រព្រឹត្តល្មើស» ក៏បានផ្ទុះឡើង បន្ទាប់ពីបានប៉ះនឹងមីនសមុទ្រ នៅភាគខាងលិចនៃច្រកសមុទ្រហ័រមូស កាលពីយប់ថ្ងៃពុធ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ Sepah News...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរិះគន់មេដឹកនាំបរទេសមួយចំនួន ដែលបានឆ្លៀតយកភាពចលាចលនៅក្នុងប្រទេសបារាំង ទៅប្រើប្រាស់ ដើម្បីជំរុញយុទ្ធនាការនយោបាយរបស់ពួកគេ។ លោកបានច្រានចោលការលើកឡើងរបស់មេដឹកនាំទាំងនោះ ដោយចាត់ទុកថាជាអ្វីមួយដែល «មិនអាចទទួលយកបាន និងល្ងង់ខ្លៅ»។ ការលើកឡើងរបស់លោក ម៉ាក្រុង ត្រូវបានគេយល់ថា សំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប ព្រមទាំងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថ្មីមួយរូប និងជំនួយការប្រធានាធិបតីមួយរូប។ យោងតាមឯកសារទាំងនោះ ការតែងតាំងនេះមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ លោកស្រី អ៊ីរីណា អុកឡាដនីកូវ៉ា អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល។ លោក អូឡេហ្គ កូហ្សេមយ៉ាកូ...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា រដ្ឋាភិបាលស្នើកុំឱ្យមានការធ្វើបាតុកម្ម នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសនៅថ្ងៃសៅរ៍។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខ លោក ម៉ាក្រុង បានឧ្យដឹងថា រដ្ឋាភិបាលមានបំណងហាមឃាត់ សំណើសុំរៀបចំការជួបជុំនានាពីសំណាក់បុគ្គលដែល «គ្មានសិទ្ធិស្របច្បាប់ក្នុងការធ្វើបែបនេះ»។ លោកបានបន្ថែមថា ចំពោះការដើរក្បួនរបស់សហជីព ដែលបានជូនដំណឹងជាផ្លូវការទៅកាន់អាជ្ញាធរមូលដ្ឋាន នឹងមានការស្នើផ្លូវដើរជំនួស ដើម្បីការពារតំបន់កណ្តាលទីក្រុង។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី ពិសាអាហារសប្បុរសធម៌ដើម្បីគាំទ្រការអប់រំ (Gala Dinner for Education) និងការប្រារព្ធខួបលើកទី៣០ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh...
ឌូបៃ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការទទួលយក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) អាចជួយជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ឱ្យកើនឡើងពី ០,១ ទៅ ០,៦ ភាគរយ ក្នុងរយៈពេលមធ្យម។ កម្រិតនៃកំណើននេះ គឺអាស្រ័យទៅលើកម្រិតនៃការត្រៀមខ្លួនផ្នែកឌីជីថលរបស់ប្រទេសនីមួយៗ និងសមត្ថភាពរបស់ពួកគេក្នុងការដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងសកម្មភាពផលិតកម្ម។ ការវាយតម្លៃនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ រៀបចំឡើងដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ (DIFC) និង...
កណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ លោក គួច...