ភ្នំពេញ ៖ ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការ ផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់ សរុបចំនួន១.៧៤៤.០០០.០០០រៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ការផាកពិន័យនេះ បែងចែកជាពីរផ្នែកធំៗ រួមមាន ទី១ គឺការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់)...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា ប.ស.ស. (NSSF Self Service) ចំនួន ៣២គ្រឿង ដែលជាម៉ាស៊ីនស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. ជាម្ចាស់នៃប័ណ្ណអាចធ្វើការព្រីនទម្រង់ប្រើប្រាស់សេវាបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយខ្លួនឯងតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ដែលបានដាក់តម្លើងម៉ាស៊ីនស្វ័យសេវារួចរាល់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
បរទេស៖ ប្រភពពីប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយថា យ៉ាងហោចណាស់មាននាវាដឹកកុងតឺន័រចំនួន៣គ្រឿង បានរងការវាយប្រហារ នៅច្រកសមុទ្រហ័រមូស នៅថ្ងៃពុធនេះ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានដាក់កម្រិតលើនាវាដែលប្រើប្រាស់ច្រកសមុទ្រនេះ ដំបូងឡើយជាការសងសឹក ចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលមកលើប្រទេសនេះ ហើយបន្ទាប់មកជាការឆ្លើយតប ទៅនឹងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក។ នាវាដឹកកុងតឺន័រ ដែលមានទង់ជាតិលីបេរីយ៉ាមួយគ្រឿងបានរងការខូចខាត បន្ទាប់ពីត្រូវបានវាយប្រហារដោយការបាញ់ប្រហារ...
បរទេស៖ ប្រទេសចិនបាននិយាយថា នៅថ្ងៃពុធនេះ ក្រុមនាវាកងទ័ពជើងទឹករបស់ខ្លួនមួយក្រុម រួមទាំងនាវាពិឃាតមួយគ្រឿង បានឆ្លងកាត់ផ្លូវទឹករវាងកោះពីរដែលគ្រប់គ្រងដោយខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន ខណៈពេលដែលក្រុមនាវាបានវិលត្រឡប់មកវិញ បន្ទាប់ពីបានសាកល្បងសមត្ថភាពសមុទ្រឆ្ងាយ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា នាវា 133 ដែលត្រូវបានបញ្ជូនដោយបញ្ជាការ Eastern Theater របស់កងទ័ពរំដោះប្រជាជន បានបញ្ចប់ការបណ្តុះបណ្តាលរបស់ខ្លួននៅប៉ាស៊ីហ្វិកខាងលិច ហើយបានវិលត្រឡប់មកតាមផ្លូវទឹក Yonaguni-Iriomote...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 04 គ្រឿង, Photocopy ចំនួន 01 គ្រឿង,...
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ដែល មានអត្ថន័យសង្ខេបដូចខាងក្រោម៖ ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួន៣ គឺគ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់ គ្មានភាពស៊ាំថ្នាំគ្រុនចាញ់ គ្មានជំងឺគ្រុនចាញ់គ្រប់ប្រភេទចាប់ពីចុងឆ្នាំ២០២៥ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានតួលេខកើនខ្ពស់ជាលំដាប់ ខណៈការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមខែមីនា ចំនួន ១៦ ២១០គ្រឿង។ អ្នកនាំពាក្យ គូសបញ្ជាក់ថា «ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានស្នើឱ្យព័ត៌មាន The Wall Street Journal ត្រូវសុំទោសកម្ពុជា ក្រោយដាក់ចំណងជើងថា “Scambodia” នៅក្នុងអត្ថបទរបស់ខ្លួន។ ការស្នើឱ្យភាគីថៃ លុបពាក្យ “Scambodia”នេះ ដោយសារព័ត៌មាន The Wall Street...