ខេត្តពោធិ៍សាត់ ÷នៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៦ នៅសាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលស្វាគមន៍ ដល់ក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ដែលដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ចុះបំពេញបេសកកម្មសារព័ត៌មាននៅខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបដិសេធ ចំពោះការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅ តាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។ ការលើកឡើង របស់ក្រសួងវប្បធម៌នេះ បន្ទាប់ពីអាជ្ញាធរយោធាថៃ ចោទប្រកាន់កម្ពុជាសារជាថ្មីថា បានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់ គោលបំណងយោធា។ ចំពោះការចោទប្រកាន់នេះ ក្រសួងវប្បធម៌តាមរយៈសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែង...
បាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញពីគោលបំណង ក្នុងការប្រែក្លាយក្រុងបាត់ដំបង ធ្វើយ៉ាងឱ្យក្លាយជាទីក្រុងវៃឆ្លាត ស្អាត បៃតង និងអាចដើរបាន។ ការលើកឡើងរបស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង ដើម្បីបណ្តុះស្មារតីក្នុងការធ្វើអនាម័យបរិស្ថាន...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំវេទិកាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ...
បរទេស៖ កោះតៃវ៉ាន់បានចេញការព្រមាន សម្រាប់តំបន់ដីគោកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយឈ្មោះថា «ចម្ពី» (Champi) កំពុងតែខិតជិតមកដល់ ។ ហេតុការណ៍នេះ បានបណ្តាលឱ្យមានការលុបចោលជើងហោះហើរជាង ២០០ ជើងនៅក្នុងតំបន់ និងបង្ខំឱ្យមានការកែសម្រួល លើសមយុទ្ធយោធា ដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តធុនតូច និងធុនធំគ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវខេត្តលេខ១៥ ១អា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាឮ ខេត្តកណ្តាល ជាបណ្តោះអាសន្ន។ បើតាមសេចក្ដីជូនដំណឹង, ស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើង យ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវខេត្តលេខ...
កំពត ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានគណៈកម្មការជំរឿន បានជំរុញឱ្យខេត្តកំពតបន្តអភិវឌ្ឍ សមិទ្ធផលថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងការប្រកួតប្រជែង ។ ក្នុងឱកាសអញ្ជើញ បើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានភូមិភាគនិរតី នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ឧត្តមានុវត្តន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាគ្រឹះនៃភាពរីកចម្រើន និងចីរភាព។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា ដើម្បីជំរុញឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រែក្លាយជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តន៍អន្តរជាតិ ដោយផ្លាស់ប្តូរប្រព័ន្ធថវិកាដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ។ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ រួមមាន ៖ ការពង្រឹងការថែទាំសុខភាពបឋម...
ភ្នំពេញ ៖ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ MV. VIKING VENUS ដឹកភ្ញៀវទេសចរណ៍ចំនួន ៨៥៦ នាក់បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។ នាវាទេសចរណ៍អន្តរជាតិនេះ មានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ...