បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានបញ្ចេញវីដេអូមួយដែលបង្ហាញពីរូបភាពដ៏ «លម្អិតច្បាស់លាស់» នៃកោះតៃវ៉ាន់ ដែលថតបានដោយផ្កាយរណប Jilin-1។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ កាលពីថ្ងៃទី ២៥ ខែតុលា ទូរទស្សន៍មជ្ឈិមចិន (CCTV) បានបញ្ចេញវីដេអូមួយដែលមានរយៈពេល ៤២ វិនាទី ដោយប្រមូលផ្តុំរូបភាពនៃទីតាំងនានានៅលើកោះតៃវ៉ាន់ ដែលថតបានដោយបណ្តុំផ្កាយរណបពាណិជ្ជកម្មសម្រាប់ថតរូបពីចម្ងាយឈ្មោះ...
មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានចុះត្រួតពិនិត្យច្រកសមុទ្រហ័រមូស (Strait of Hormuz) ខណៈដែលយោធាអាមេរិកបានប្រកាសថា ខ្លួនបានជួយដល់បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ក្នុងការនាំចេញប្រេងឆៅជាង ១,៥ ពាន់លានបារ៉ែល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថា មេបញ្ជាការរបស់ខ្លួន...
បរទេស៖ តម្លៃប្រេងក្នុងមួយបារ៉ែល បានធ្លាក់ចុះជិត ២% នៅក្នុងការជួញដូរពេលព្រឹកថ្ងៃទី ២៦ ខែតុលា ដោយបានថយចុះវិញ បន្ទាប់ពីបានកើនឡើង ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃ ដោយសារតែជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅដើមសប្តាហ៍នេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦%...
បរទេស៖ នៅក្នុងការជួបជុំនយោបាយមួយ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា ជម្លោះពាណិជ្ជកម្មជាមួយប្រទេសកាណាដា នឹងត្រូវបានដោះស្រាយ «ក្នុងពេលឆាប់ៗនេះ» ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Port Huron រដ្ឋ Michigan...
ភ្នំពេញ ៖ កម្ពុជានឹងត្រៀមច្នៃស្បៃខ្មែរ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនដល់គណៈប្រតិភូចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកជំទាវទី១ ពេជ ចន្ទមុនី្ន នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦បានឱ្យដឹងថា លោកជំទាវបានឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ ជូនដល់គណៈប្រតិភូ...
ពោធិ៍សាត់ ÷ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីជាតិដ៏ផូរផង់, រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសត្រៀមរៀបចំ ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់ ។ ព្រឹត្តិការណ៍ដ៏ធំនេះ...
ភ្នំពេញ៖ ចំពោះស្ថានភាពថ្លៃប្រេងឥន្ធនៈប្រែប្រួល ការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យមានស្ថិរភាព ខណៈជួយសម្រាលបន្ទុកចំណាយរបស់ដៃគូបើកបរ កំពុងក្លាយជាកត្តាសំខាន់សម្រាប់និរន្តរភាពអាជីវកម្ម និងការរក្សាអតិថិជន។ ក្នុងបរិបទនេះ ការគាំទ្រផ្នែកឥន្ធនៈពីក្រុមហ៊ុន Grab ដល់ដៃគូបើកបរ គឺជាចំណុចមួយដែលបង្ហាញ ពីការយកចិត្តទុកដាក់ ចំពោះបន្ទុកចំណាយរបស់អ្នកផ្តល់សេវា ខណៈការរក្សាតម្លៃសេវាឱ្យសមរម្យ ក៏អាចជួយបន្តទាក់ទាញអ្នកប្រើប្រាស់ផងដែរ ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នៅពេលថ្លៃប្រេងឥន្ធនៈកើនឡើង...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសហការរៀបចំ «សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦» ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ...
បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រធានក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានចេញមុខការពារផែនការវិនិយោគចំនួន ៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុន នៅក្នុងរោងចក្រថ្មីមួយនៅសហរដ្ឋអាមេរិក។ ផែនការនេះត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលដែលលោកកំពុងឃោសនាសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា លោក Gernot...
បរទេស៖ ការតវ៉ានានាបានធ្វើឱ្យវិស័យលក់រាយរបស់បារាំងខាតបង់ទឹកប្រាក់រាប់ពាន់លានអឺរ៉ូ ដោយហាងរាប់ពាន់កន្លែងត្រូវបានគេលួចប្លន់ ហើយហាងដែលនៅសល់ក៏ដំណើរការបានក្នុងកម្រិតកំណត់ប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅពេលដែលក្រុមអ្នកតវ៉ានៅបារាំងបាននាំគ្នាដើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងវិបត្តិបំណុលសាធារណៈ សភាពទ្រុឌទ្រោមនៃសាលារៀន និងភាពជាប់គាំងផ្នែកនយោបាយ អាជីវករលក់រាយទាំងឡាយបានក្លាយជាជនរងគ្រោះនៅក្នុងរលកនៃភាពចលាចលនេះ។ យោងតាមលោក Serge Papin រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបារាំង បានឱ្យដឹងថា អាជីវកម្មជាង ៣.០០០...