ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យផ្នែកសម្ភព ពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន ។បន្ទាប់ពីពិនិត្យរួចរាល់ហើយ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ និងការវាយតម្លៃ របាយការណ៍ ត្រូវធ្វើឡើងដោយខ្លី...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងនឹងបន្តខិតខំឆ្ពោះទៅមុខ ស្របតាមចក្ខុវិស័យសុខាភិបាល រយៈពេលវែង សម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយការធ្វើទំនើបកម្មសុខាភិបាលឱ្យបានកាន់តែជឿនលឿន ឆ្លើយតបបានតម្រូវការ និងតាមការវិវត្តន៍សកលនៃវិទ្យាសាស្ត្រ។ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែតុលា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងនូវចំណុចគន្លឹះមួយចំនួនដូចជា...
ខេត្តសៀមរាប: រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង និងមានការរៀបចំកម្មវិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ។ ប្រារព្ធធ្វើឡើងដែលមានរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២០ ថ្ងៃទី ២៥វិច្ឆិកាឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ តាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានការសហការ ជាមួយនឹងសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ។ ជាពិសេសក្នុងឱកាសនោះ និងមានការរៀបចំកម្មវិធីកម្សាន្ត ដូចជាជិះទូកលេងកម្សាន្ត កម្មវិធីប្រណាំងទូកងទូកនាគ និងទូកផ្កាចា...
បន្ទាយមានជ័យ ៖ អតីតយុទ្ធជនចំនួន ១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក បានទទួលផ្ទះស្នាក់នៅ និងដីកសិកម្មជាផ្លូវការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ពិធីប្រគល់-ទទួលនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព លោក...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ២០២៦ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សជាង ១ពាន់នាក់។ ក្នុងពិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពបើកបរ នៅសណ្ឋាគារអូតវូតព្រីមៀភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ចេវ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកDerek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍គម្រប់ ១ឆ្នាំនៃការចាប់ផ្តើមដំណើរការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (អេស ខេមបូឌា- ACE-C) និងពិធីប្រគល់វិញ្ញាបនបត្រ នៃកម្មវិធីអភិវឌ្ឍគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិស្សជំនាន់ទី ១នៃកម្មវិធីត្រៀមខ្លួន ចូលបម្រើការងារ” នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានគ្រងជាម្លប់ដ៏ត្រជាក់ត្រជំដែលកំពុងបំពេញព្រះរាជបូជនីយកិច្ច រក្សា និងលើកកម្ពស់សុខសន្តិភាព ។ ក្នុងសារក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគ្រង ព្រះបរមសិរីរាជសម្បត្តិគម្រប់២២ព្រះវស្សា នៅថ្ងៃទី២៩ ខែតុលា...
ភ្នំពេញ ៖ 1xBet សូមបង្ហាញ ជូនកីឡាករវាយកូនគោល លើទឹកកកវ័យក្មេង ចំនួន៥រូប ដែលអាចនឹងក្លាយជាកីឡាករ ដ៏សំខាន់នៅក្នុងពិភពកីឡាវាយកូនគោលលើទឹកកក ។ Macklin Celebrini – ក្តីសង្ឃឹមសម្រាប់អនាគតរបស់ក្រុម San Joseការជ្រើសរើសយក Macklin Celebrini ជាជម្រើសដំបូងគេបង្អស់ នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសកីឡាករ 2024 NHL Draft...
កំពង់ស្ពឺ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីក្រុមហ៊ុន ខេមបូឌាន ខេឡៃយ៉ា ហ្គាម៉ិន ឯ.ក មិនបានបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតតាមកាលកំណត់ ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលរបស់មន្ត្រីជំនាញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ បើតាមលោក ស៊ុន មេសា...
កំពង់ចាម ៖ ការរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច និងតាំងពិព័រណ៌សមិទ្ធផលនានា របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទីទី២៦ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនា និងចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ។ តាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួនភ្ញៀវទេសចរណ៍ ចូលរួមពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា...