ហាណូយ៖ យោងតាមការិយាល័យ ស្ថិតិទូទៅបានឲ្យដឹងថា សហគ្រាសថ្មីជិត១៣៦,១០០កន្លែង ត្រូវបានបង្កើតឡើង នៅក្នុងប្រទេស វៀតណាម ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៤នេះ ពោលគឺបានកើន ឡើង១,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ដើមទុនដែលបានចុះបញ្ជីរួមគ្នា នៃអាជីវកម្មទាំងនោះ ឈានដល់ជាង១,៣ទ្រីលានដុងវៀតណាម ស្មើនឹង៥១,១ពាន់លាន ដុល្លារអាមេរិក ដោយបានកើនឡើង៤,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅក្នុងចំណោមក្រុមហ៊ុន ដែលទើបបង្កើតថ្មីនោះដែរ មានជាង១០៣.១០០កន្លែងនៅក្នុងវិស័យសេវាកម្ម...
សេអ៊ូល ៖ យោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទូកនេសាទ១គ្រឿង បានក្រឡាប់លិចនៅកោះ Jeju ស្ថិតនៅភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង ដោយបានបណ្តាលឲ្យនាវិក ចំនួន១៣នាក់បាត់ខ្លួន។ ទូកនេះមានទម្ងន់១២៩តោន ដែលមានសមាជិកនាវិកសរុប ២៧នាក់ត្រូវបានគេជឿថា អ្នកដែលនៅលើនោះ បានក្រឡាប់នៅក្នុងទឹកប្រហែល ២៤គីឡូម៉ែត្រពីកោះ Biyang នៃដែនកោះ Jeju នៅវេលាម៉ោងប្រហែល...
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អ ប្រណីតផ្តាច់គេលើពិភពលោក (World Best Rice) បានបញ្ជាក់កាន់តែច្បាស់ជាថ្មីម្ដងទៀត អំពីគុណភាព នៃអង្ករក្រអូបរបស់កម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតចិន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ តាមតេលេក្រាម ដែលមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការ ដោយអង្គការ DW...
បរទេស ៖ ទូរទស្សន៍ BBC នៅថ្ងៃនេះបានសរសេរថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក៉អំពីការអនុវត្តឲ្យ ទាល់តែបានទៅលើការសន្យា នៅក្នុងយុទ្ធនាការ របស់គាត់អំពី ការនិរទេសជន អន្តោប្រវេសន៍ ខុសច្បាប់យ៉ាងច្រើន ដោយនិយាយថា ការចំណាយលើការធ្វើដូច្នេះ នឹងមិនមែនជាកត្តា ការរារាំងនោះទេ។ នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងមួយចំនួនរបស់គាត់ ចាប់តាំងពីឈ្នះការបោះឆ្នោតមក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយថា ការដែលមិនចូលរួម ក្នុងការប្រណាំងអភិវឌ្ឍបញ្ញាសិប្បនិម្មិត មិនមែនជាជម្រើស សម្រាប់ប្រទេសរុស្ស៊ីនោះទេ។ លោកPutin បានធ្វើអត្ថាធិប្បាយ លើបច្ចេកវិទ្យានេះ ក្នុងការឆ្លើយតបទៅនឹងសំណួរ មួយនៅឯកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃព្រហស្បតិ៍នៃវេទិកាពិភាក្សា Valdai ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងទីក្រុង Sochi...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពជិតស្និទ្ធនឹងការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រាប់សារព័ត៌មាន Strana របស់ប្រទេសអ៊ុយក្រែនថា មេដឹកនាំអ៊ុយក្រែន Vladimir Zelensky នឹងគ្មានអំណាចក្នុងការ តវ៉ាប្រឆាំងឡើយ ប្រសិនបើប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump សម្រេចចិត្តថាគាត់ចង់ ឱ្យទីក្រុងគៀវបញ្ឈប់ការប្រយុទ្ធ និងទទួលយកសន្តិភាពជាមួយរុស្ស៊ី។ លោក...
ភ្នំពេញ ៖ ក្នុងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ«សុវណ្ណភូមិ» ដែលបានកែច្នៃចេញ ពីសំរាម ដែលមូលបានពីទីប្រជុំជន នៅក្រុងពោធិសាត់ និង តាមសហគមន៍នៅជុំវិញទីលាន។ ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ដែលទទួលបានសិទ្ធិលើការសំអាត...
កំពង់ស្ពឺ ៖ ជនសង្ស័យ ជាមុខសញ្ញាលួចយ៉ាង សកម្មត្រូវបានឃាត់ខ្លួនចំនួន៤នាក់ ក្នុងចំណោមបក្សពួក៥នាក់។ការឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុច ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក សំរោងទងបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍ថា មានមនុស្សកំពុងសងំប្រើប្រាស់គ្រឿងញៀន និងសកសំបកខ្សែភ្លើង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកមិនទាន់ បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឡើយទេ ប៉ុន្តែអ្នកទាំងពីរទំនងជានឹងនិយាយ នៅពេលខាងមុខឆាប់ៗនេះខណៈដែល លោក Putin បាននិយាយមុននេះថា លោកបានត្រៀមខ្លួនជាស្រេច...