ភ្នំពេញ ៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្រាយបំភ្លឺ ចំពោះករណីដែលបានលើកឡើង និងចែកចាយជាបន្តបន្ទាប់ថា គ្រូបានទាត់សិស្សម្នាក់ រហូតដល់បាក់ជើង ដោយសារមិនមានស្បែកជើងប៉ាតា(ទ្រនាប់ជើងប៉ាតា) គឺជារឿងមិនពិតនោះទេ ។ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន នៅថ្ងៃទី១៧ កុម្ភៈ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការចុះផ្សាយផ្ទាល់ លើគេហទំព័រឈ្មោះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ នៅមាន ៧៤.១៣៩នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ក្នុងនោះកុមារមាន ២៥.៣៧២នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ...
ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងរៀបចំពិព័រណ៌ពាណិជ្ជកម្មលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ខែកុម្ភៈឆ្នាំ២០២៦ (ម៉ោង៩ព្រឹក ដល់៥ល្ងាច) នៅតំបន់សេវាកម្មកំពង់សីលាគីឡូម៉ែត្រ១០៩ទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ។ ពិពណ៌នេះ នឹងមានការដាក់តាំងផលិតផល ជាមួយនឹងការបញ្ចុះតម្លៃពិសេស រួមមាន ៖ រថយន្ដ សំបកកង់រថយន្ដ ប្រេងឥន្ធនៈ ភេសជ្ជៈ ចំណីអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត ។ អ្នកចូលរួមអាចលេងហ្គេមកម្សាន្តឈ្នះរង្វាន់លើកទឹកចិត្ត...
ប៉េកាំង ៖ អ្នកនាំពាក្យម្នាក់បានឧ្យដឹងថា យោធាចិនបានធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធតាមជើងទឹក និងផ្លូវអាកាសនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ។ លោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋាន ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនបានឧ្យដឹងថា ប្រទេសហ្វីលីពីន បានសហការជាមួយប្រទេស នៅខាងក្រៅតំបន់ ដើម្បីរៀបចំអ្វីដែលហៅថាការល្បាតរួមគ្នា ដែលបានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា កងកម្លាំងនៃបញ្ជាការដ្ឋាន...
ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារក្នុងអំឡុង ពេលការប្រកួតវាយកូនគោលលើទឹកកក របស់ក្មេងប្រុសនៅ Pawtucket រដ្ឋ Rhode Island សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សពីរនាក់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅ Dennis M. Lynch...
បរទេស៖ ប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីន រួមទាំងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានធ្វើឱ្យអ្នកជាប់ពន្ធអាមេរិកខាតបង់ជិត ៣ ពាន់លានដុល្លារ ហើយកំពុងកើនឡើងឥតឈប់ឈរ , នេះបើយោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់លោក ប៉ែន បូណា ថា ការផ្តល់ជម្រកបណ្តោះអាសន្ន ដល់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅ ផ្ទះសម្បែងវិញ បាន មិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជា បោះបង់សិទ្ធិទាមទារទឹកដី ដែលកងកម្លាំងថៃ កំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ ។ នេះបើតាមអ្នកនាំពាក្យប្រកាស ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ១,០៨៩នាក់ចេញ ពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើស ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៤-១៥-១៦ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ...
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតី “យុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់ AI...
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការ...