ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខាបង្ហាញការមិនយល់ទៅលើ លោក គង់ សភា កូនប្រុស ម្នាក់ក្នុងចំណោម៣នាក់របស់លោក គង់ គាំ ដែលដើរខុសគន្លងពីឪពុក និងបងប្អូន ហើយជាពិសេសចូលចិត្តបង្កជម្លោះ។ លោក មុត ចន្ថា លើកឡើងក្នុងហ្វេសប៊ុកនារាត្រីថ្ងៃទី២១ ខែធ្នូ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នាខេត្តកំពត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្ដេចនឹងអញ្ជើញ ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសធុនតូច និងមធ្យមរាប់ពាន់នាក់ខណៈរាជរដ្ឋាភិបាល បានចុះហត្ថលេខាទម្លាក់ថវិកា១០០លានដុល្លារ បង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នាខេត្តកំពត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានបញ្ចេញប្រតិកម្មចំពោះអ្នករិះគន់កំណើនជនជាតិចិន និងការបិទល្បែងអនឡាញនៅកម្ពុជា។ សម្ដេចតេជោ បានលើកឡើងបន្ថែមថា ប្រសិនបើកម្ពុជាបណ្ដោយឲ្យមានវត្តមានល្បែង អនឡាញតទៅទៀត កម្ពុជានឹងក្លាយជាជនរងគ្រោះ លើអំពើភេរវកម្ម និងការលាងលុយកខ្វក់ជាដើម។
ភ្នំពេញ៖ ក្រោយទទួលបានដំណឹងមានករណី នាយទាហានចាក់ដីលុបសមុទ្រក្នុងមូលដ្ឋានខេត្តកោះកុង ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នាខេត្តកំពត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យអភិបាលខេត្តជាប់មាត់សមុទ្រឃ្លាំមើលកុំឲ្យ មានករណីចាក់ដីរំលោភយកសមុទ្រ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យ សមុទ្រលើកទី៨ ក្នុងជុំទី២ នាខេត្តកំពត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវត្រួតពិនិត្យលើធនធានបាតសមុទ្រក្នុង តំបន់ហាមឃាត់ ។
សារអបអរសាទរ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ខ្ញុំសូមតំណាងឲ្យក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការបង្កើតតំបន់រដ្ឋបាលពិសេសម៉ាកាវ និងសមិទ្ធផលដ៏អស្ចារ្យដែលទទួលបានកន្លងមក។ ឆ្នាំនេះ ជាឆ្នាំនៃខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញផងដែរ។ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩...
ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រគ្រោងប្រើប្រាស់ថវិកាប្រមាណ ២ ពាន់លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដំណើរការសាងសង់ សម្រេចបាន ៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយ របស់ក្រសួងសាធារណការ ក្នុងឱកាសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការចុះត្រួតពិនិត្យផ្លូវ...
ស៊ីដនី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ថា មន្ត្រី ពន្លត់អគ្គីភ័យអូស្ត្រាលី បានព្រមានថា “អគ្គីភ័យដ៏ធំមួយ” បានឆាបឆេះនៅចម្ងាយ៦០គីឡូម៉ែត្រ ស្ថិតនៅភាគ ខាងជើងនៃក្រុងស៊ីដនី ដែលមិនអាចពន្លត់បាននោះទេ ។ គេបានដឹងថា ភ្លើងឆេះនៅលើផ្ទៃដីស្ទើរតែ៣០០.០០០ហិកតា ហើយការបើកបររយៈពេលមួយ ម៉ោងចេញពីទីក្រុងដែលមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេសនេះ ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញរូបថតកាលពី១០ឆ្នាំមុន ពេលលេងអុកជាមួយដៃគូរ ដែលលេងខូច។ ក្នុងន័យនេះ សម្តេចសំដៅដល់ការធ្វើនយោបាយ គឺថា “ការធ្វើនយោបាយមិនខុស ពីការលេងអុកនោះទេ ខ្ញុំមិនបណ្តោយឲ្យអ្នកណាឬក្រុមណាលេងខុសពីច្បាប់បានចែង នោះឡើយ”។ សម្តេចជោបន្តថា កូនអុកសុីដាក់ចូលកំប៉ុង ហើយអ្នក...
ភ្នំពេញ៖ សហមេធាវីការពារក្តីលោក កឹម សុខា បានតាំងចិត្តនិងត្រៀមលក្ខណៈ រួចរាល់ដើម្បីឡើងការពារសិទ្ធិកូនក្តីនៅ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំពោះមុខ សភាស៊ើបសួរ សាលាឧទ្ធរណ៍ ក្នុងករណីប្តឹងឧទ្ធរណ៍នឹងដីកាបញ្ជូនទៅជំនុំជម្រះ ។ នេះបើតាមហ្វេសប៊ុកលោក មេធាវី ចាន់ ចេន នាព្រឹកថ្ងៃ៨ ធ្នូ។ ការលើកឡើងរបស់លោកនេះ ក្រោយពីសាលាឧទ្ធរណ៍បានចេញលិខិត...