ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចំណាយ២ពាន់លានដុល្លារ សាងសងបានជាង៧,៣០%

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រគ្រោងប្រើប្រាស់ថវិកាប្រមាណ ២ ពាន់លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដំណើរការសាងសង់ សម្រេចបាន ៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ 

នេះបើតាមការចុះផ្សាយ របស់ក្រសួងសាធារណការ ក្នុងឱកាសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការចុះត្រួតពិនិត្យផ្លូវ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។

ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការងារសាងសង់ ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង ទទឹង ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង។

ក្នុងនោះ ឆ្លងកាត់ រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ និងខេត្តចំនួន ៤ ទៀត រួមមាន៖ កណ្តាលប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ កំពង់ស្ពឺប្រវែងប្រមាណ ៨០,៨គីឡូម៉ែត្រ កោះកុងប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩,៨៩គីឡូម៉ែត្រ៕

To Top