នយោបាយ

មុត ចន្ថា មិនយល់ពីគង់ សភា កូនប្រុស លោក គង់ គាំដើរខុសគន្លង ហើយចូលចិត្តបង្កជម្លោះ

ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខាបង្ហាញការមិនយល់ទៅលើ លោក គង់ សភា កូនប្រុស ម្នាក់ក្នុងចំណោម៣នាក់របស់លោក គង់ គាំ ដែលដើរខុសគន្លងពីឪពុក និងបងប្អូន ហើយជាពិសេសចូលចិត្តបង្កជម្លោះ។

លោក មុត ចន្ថា លើកឡើងក្នុងហ្វេសប៊ុកនារាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ថា លោកគោរព លោកគង់ គាំ ដែលជាអ្នកនយោបាយចាស់ទុំ និងមានគុណធម៌ ហើយគាត់ក៏ស្អប់អំពើបង្កជម្លោះ និងហិង្សាផងដែរ។ 

លោកថា “ប៉ុន្តែខ្ញុំពិតជាមិនយល់ថាហេតុអ្វីលោក គង់ សភា ដើរបញ្រ្ចាសទិសរបស់ឯកឧត្តម គង់ គាំ ព្រោះថាតាមដឹងក្នុងចំណោមកូនៗទាំងអស់មានតែលោក គង់ សភា ម្នាក់គត់ ដែលមិនដើរតាមគន្លងធម៌របស់លោកឪពុក ហើយចូលចិត្តបង្កជម្លោះ និងវាយប្រហារអ្នកដទៃ”។

លោក គង់ គាំក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧មក លោកបានបើកការវាយប្រហារលោក សម រង្ស៊ីយ៉ាងចាស់ដៃ ខណៈលោកគឺជាមនុស្សម្នាក់ ដែលមានការសិ្នតស្នាលជាមួយលោក សម រង្ស៊ីជាខ្លាំង៕

To Top
×