ព័ត៌មានអន្តរជាតិ

អគ្គីភ័យកំពុងបន្តឆេះ កាន់តែខ្លាំងឡើងៗ មកជិតដល់ក្រុងស៊ីដនី

ស៊ីដនី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ថា មន្ត្រី ពន្លត់អគ្គីភ័យអូស្ត្រាលី បានព្រមានថា “អគ្គីភ័យដ៏ធំមួយ” បានឆាបឆេះនៅចម្ងាយ៦០គីឡូម៉ែត្រ ស្ថិតនៅភាគ ខាងជើងនៃក្រុងស៊ីដនី ដែលមិនអាចពន្លត់បាននោះទេ ។

គេបានដឹងថា ភ្លើងឆេះនៅលើផ្ទៃដីស្ទើរតែ៣០០.០០០ហិកតា ហើយការបើកបររយៈពេលមួយ ម៉ោងចេញពីទីក្រុងដែលមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេសនេះ ។

ពលរដ្ឋមិនអាចការពារទ្រព្យសម្បត្តិ របស់ពួកគេពីការឈានទៅរកអគ្គីភ័យត្រូវបានគេប្រាប់ថា ពួកគេគួរតែចាកចេញជាបន្ទាន់ ។

គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ភ្លើងឆេះព្រៃបានសម្លាប់មនុស្ស៦នាក់ និងបំផ្លាញផ្ទះជាង៧០០ខ្នង នៅទូទាំងប្រទេសអូស្ត្រាលី ។

អ្វីដែលគេដឹងច្បាស់នោះគឺថា ភាពធ្ងន់ធ្ងរនៃអគ្គីភ័យកើតឡើងយ៉ាង ដូច្នេះនៅដើមរដូវ ភ្លើងបានបង្កឱ្យមានការប្រកាសអាសន្ន ហើយបានអំពាវនាវឱ្យមានសកម្មភាព កាន់តែច្រើនដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top