ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក យ៉ង់ សាំងកុមារ បានលើកឡើងថា គ្មានសម្ពាធអន្តរជាតិណា ធំជាងសម្ពាធពីកសិករនិងកម្មករ ដែលជាកូនចៅកសិករទេ ក្នុងពេលដែលស្រូវចុះថោក ហើយស្របពេល សហភាពអឺរ៉ុបយកពន្ធអង្ករ។ លោក យ៉ង់ សាំងកុមារ តាមរយៈហ្វេសប៊ុក នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩បង្ហាញថា...
ភ្នំពេញ៖ លោក ទេស សារ៉ារិទ្ធ សមាជិកគណៈកម្មាធិកានាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ដើម្បីទៅពិនិត្យសុខភាពជាលើកទី៣ នៅមន្ទីរពហុព្យាបាលហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្ដេចមុនីរ៉េត(២១៧) សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះពិនិត្យសុខភាពនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថម្ភ និង ចិត្តសប្បុរសធម៌ របស់លោកប្រធានមន្ទីរពហុព្យាបាលហុង អិនពោលគឺលោកប្រធានមន្ទីរពេទ្យ ចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃ អាចមកចូលរួមពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាលហុង អិនផងដែរ។ មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើកនៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួសផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាងច្បាស់លាស់ជាមួយនឹងម៉ាស៊ីន ស្កេនឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះ ឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយកុំព្យូទ័រស្វ័យប្រវត្តិ និងគញរឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ធតែមកពីមន្ទីរពេទ្ធល្បីៗនៃប្រទេសចិន សុទ្ធតែមានជំនាញ និងបទពិសោធន៍ខ្ពស់។ លោក ទេស សារ៉ារិទ្ធ បានថ្លែងអំណរគុណដល់មន្ទីរពហុព្យបាលហុង អិន ដែលបានផ្តល់ការគាំទ្រ លើផ្នែកពិនិត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងារ ។ លោកបន្ថែមថា “ពហុព្យបាលនេះ បានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាព ក្នុង១ឆ្នាំ ៥០នាក់ ដែលជាកាយវិការសប្បុរសធម៌មួយ គួរអោយគោរព និងសហភាតរៈ”។ សសកច បានធ្វើសកម្មភាពចុះពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាល ហុង អិន ចំនួន ៥លើក ពោលគឺ ក្នុងមួយលើកមានចំនួន១០នាក់ ហើយមានរយៈពេល១០ថ្ងៃម្តង ៕
កីឡាររត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង ទាក់ទាញអ្នកចូលរួមកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការប្រារព្វធ្វើ នៅទីតាំងល្អៗ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បង្ហាញមូលហេតុ ដែលអ្នកគួរសាកល្បង មករត់ម៉ារ៉ាតុង ជាពិសេសនៅទឹកដីអង្គរ ខេត្តសៀមរាប យ៉ាងហោចណាស់ម្តង ក្នុងមួយជីវិត។ ហេតុផលទី១៖ ការរត់ជួយឱ្យអ្នកមានសុខភាពល្អ ទាំងកាយ និងផ្លូវចិត្ត។ ហេតុផលទី២៖ ការប្រកួតប្រជែង នឹងបើកឱកាសឱ្យអ្នកធ្វើអ្វីមួយថ្មី។...
ភ្នំពេញ ៖ ប្រតិកម្មតបទៅក្រុមអ្នកវិភាគ និងសកម្មជនអតីតបក្សប្រឆាំង ចំពោះករណី លោក កឹម សុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងយ៉ាងច្បាស់ៗថា រឿងក្ដីរបស់លោក កឹម សុខា តុលាការគ្រាន់តែ បិទបញ្ចប់ការស៊ើបសួរ ដើម្បីបញ្ជូនទៅជំនុំជម្រះតែប៉ុណ្ណោះ មិនមែនរួចទោសនោះទេ ហើយព្រះមហាក្សត្រ ក៏មិនអាចប្រោសព្រះរាជទាន...
ភ្នំពេញ ៖ គ្រាន់តែលឺដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋកូរ៉េនាថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ បងប្អូនកម្មករកម្មការនី ដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ បាននាំគ្នាចេញវីដេអូឃ្លីប សម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ។ សូមរំលឹកថាសម្ដេចតេជោ ហ៊ុន សែន...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៨នាក់បានបាត់បង់ជីវិតបន្ទាប់ពីប៉ូលីស និងកងកំលាំងយោធាបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ កាលពីថ្ងៃសុក្រនៅទីក្រុង Bolivian នៃរដ្ឋSacaba។ ក្រុមការងារនៃផ្នែកស៊ើបអង្កេត ផ្នែកសាកសពលោក Nelson Cox បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា យើងមានអ្នកស្លាប់ចំនួន៨នាក់ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការកើនឡើងនៃចំនួនអ្នកស្លាប់នៅពេលនេះ។ យោងតាមការស៊ើបអង្កេត បានបន្ថែមថាមនុស្ស១៣២នាក់ បានទទួលរងរបួសផងដែរ។ អ្នកស្លាប់ភាគច្រើនពួកគេត្រូវបានបាត់បង់ជីវិត ដោយសារការបាញ់គ្រាប់កាំភ្លើង។ គួរឲ្យដឹងដែរថាប្រទេសបូឡាវី បច្ចុប្បន្នត្រូវបានញាំញីភ្លាមៗដោយការតវ៉ាប្រឆាំងនឹង...
ការ៉ាកាស: ហ្វូងមនុស្សជាច្រើន បានប្រមូលផ្តុំគ្នា នៅជុំវិញវត្តមាន របស់មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា លោកJuan Guaidó នៅក្នុងការតវ៉ា ដោយសន្តិវិធីមួយកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់លោកឱ្យការធ្វើដំណើរ តាមដងផ្លូវក្នុងគោលបំណង ដណ្តើមយកយុទ្ធនាការមួយ ដែលមានគោលបំណង បង្ខំឱ្យប្រធានាធិបតីNicolas Maduroចេញពីអំណាច ។ នៅក្នុងសុន្ទរកថា របស់លោក Guaidó បានធ្វើការប្រកាសជម្រុញឲ្យអ្នកគាំទ្រ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីសមាសភាព តាមប្រភេទកីឡា កម្ពុជា ត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនហើយ ដើម្បីចូលជួបសម្តែងការគួរសម និង ជម្រាប់លាសម្តេចតេជោ ហ៊ុន សែន ចេញបំពេញបេសកកម្ម ។ កីឡាចំនួន...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអាទិត្យនេះថា បញ្ហានុយក្លេអ៊ែ នឹងមិនត្រូវបានលើកយកមកពិភាក្សាគ្នានោះទេ នៅពេលដែលការពិភាក្សាជា មួយសហរដ្ឋអាមេរិក ចាប់ផ្តើមជាថ្មី ប្រសិនបើការដកគោលនយោបាយ ប្រកបដោយអរិភាពរបស់អាមេរិក មិនត្រូវបានដាក់លើរបៀបវារៈទេនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ការអនុម័តសេចក្តីសម្រេចអង្គការសហប្រជាជាតិថ្មីៗនេះ ស្តីពីសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាង គឺជាការបង្កហេតុនយោបាយដឹកនាំដោយសហរដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo...
បរទេស៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងផ្អាកធ្វើសមយុទ្ធយោធា នៅក្នុងដំណើរខិតខំប្រឹងប្រែង ជំរុញបង្កើនសន្ទុះសន្តិភាពដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ច្រានចោលការផ្តល់សម្បទាន ផ្សេងទៀត ឲ្យដល់ទីក្រុងព្យុងយ៉ាង។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយប្រាប់ថា យោធាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នឹងនៅតែ រក្សាការត្រៀមខ្លួនខ្ពស់ បើទោះជាមានការផ្អាកនោះក៏ដោយ...