យូអិន៖ លោកស្រី Rosemary DiCarlo អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព បានឲ្យដឹងថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនមិនបង្ហាញសញ្ញានៃការបញ្ចប់នោះទេ ទោះបីជាមានកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ “លើកទឹកចិត្ត” ក៏ដោយ។ ឯកអគ្គរដ្ឋទូតត្រូវបានសង្ខេប ដោយប្រធានកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ ដែលបានចង្អុលទៅកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ស្តីពីការបន្តឡើងវិញប្រកបដោយសុវត្ថិភាពនៃការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅថា ជាពន្លឺដ៏ភ្លឺស្វាងនៅក្នុងជម្លោះ ទោះបីជាបានទទួលស្គាល់ការរំពឹងទុកដ៏ស្រអាប់ សម្រាប់សន្តិភាពក៏ដោយ។ លោកស្រី DiCarlo...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណី កើតជំងឺអុតស្វាជិត ៥០០០ករណី ខណៈរដ្ឋ San Francisco និងរដ្ឋ New York បានចាប់ផ្តើមចាត់វិធានការ ដើម្បីដោះស្រាយភាពអាសន្ននៃការផ្ទុះឡើង។ យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ករណីជំងឺអុតស្វាសរុបចំនួន ៤៩០៧ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសគិតត្រឹមថ្ងៃព្រហស្បតិ៍។ ញូវយ៉កមានករណីច្រើនជាងគេ ដោយមាន...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានបញ្ហាផ្ទាល់ខ្លួនច្រើនពេកក្នុងការប្រគល់លុយ និងអាវុធទៅឱ្យអ៊ុយក្រែន សម្រាប់ជម្លោះជាមួយរុស្ស៊ី។ លោកបានទទូចថា វាជាអឺរ៉ុបដែលគួរតែផ្តល់ជំនួយបន្ថែមទៀតដល់ក្រុងគៀវ ដោយសារវារងឥទ្ធិពលខ្លាំងពីស្ថានការណ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងនៅឯកិច្ចប្រជុំកំពូលសកម្មភាពនិស្សិតនៅទីក្រុង Tampa រដ្ឋ Florida...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ។ លោក Sullivan បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងជួយលោក Zelensky ជាមួយនឹងសន្តិសុខរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមល្ងាច ថ្ងៃទី២៤ ខែកក្កដា រកឃើញអ្នកពាក់ព័ន្ធចំនួន ៥នាក់ហើយ បានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា។ តាមរយ:សារតេឡេក្រាម នាល្ងាចថ្ងៃទី២៤ កក្កដា នេះលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កម្ពុជា នៅតែមានឆន្ទៈ និងបន្តធ្វើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយបន្ដជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ទោះបីអាមេរិក ដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ។ ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះ ក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានរារាំងការប៉ុនប៉ងរបស់បក្សប្រឆាំង ដើម្បីដកតំណែងរដ្ឋាភិបាលរបស់លោក បន្ទាប់ពីបានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងសភានៅថ្ងៃសៅរ៍នេះ។ យោងតាមការផ្សាយបន្តផ្ទាល់ នៃសម័យប្រជុំសភា បានឲ្យដឹងថា លោក ប្រាយុទ្ធ បានឈ្នះការបោះឆ្នោតនៅក្នុងសភា បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ២៥៦ សំឡេងនិង ២០៦សំឡេង ប្រឆាំង ជាមួយនឹងការធ្វើអនុបវាទចំនួន ៩សំឡេងពីសមាជិកសភា។ ការបោះឆ្នោតនេះបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលគ្នារយៈពេល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា យុទ្ធជនជាតិនិយមអ៊ុយក្រែនជាច្រើនរយនាក់ ដែលមានទីតាំងនៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានកម្ទេចចោល បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដោយភាពជាក់លាក់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ ទីតាំងដាក់ពង្រាយបណ្ដោះអាសន្ននៃការបង្កើតជាតិនិយម ‘Black Hundred’ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់នៅលើដី។ អ្នកប្រយុទ្ធត្រូវបានគេអះអាងថា បានលាក់ខ្លួននៅក្នុងអគារសាលាមួយក្នុងទីក្រុង...
ភ្នំពេញ ៖ចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន បាននាំមកនូវសមិទ្ធផលថ្មីមួយទៀតជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលរួមរវាងមូលនិធិមុទិតា និងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈការសាងសង់នូវអគារសិក្សាចំនួន១ខ្នង មាន ៤បន្ទប់ទំហំ៩ម x៣២ម ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសម្តេចតា ភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសិក្សា...
វិស័យកសិកម្មជាសសរស្តម្ភមួយសម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិកម្ពុជា ការនាំចេញកសិផល ជាពិសេសប្រភេទផ្លែឈើស្រស់បានក្លាយជាគោលនយោបាយសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់លើកកម្ពស់កម្រិតជីវភាព របស់ប្រជាកសិករនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ប្រទេសចិនជាប្រទេសកសិកម្ម ដ៏ធំមួយដែលមានអរិយធម៌កសិកម្មជាង ៥ ពាន់ឆ្នាំ អាស្រ័យហេតុនេះ ប្រជាជនចិនបានខិតខំធ្វើការច្នៃប្រឌិតថ្មីលើវិស័យកសិកម្ម ជាប់រហូតដើម្បីបានទិន្នផលស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ តម្រូវការទីផ្សារនិងធានាការពារសន្តិសុខស្បៀងរបស់ប្រទេសជាតិ ។ ស្របនឹងការវិវឌ្ឍរីកចម្រើននៃបច្ចេកទេសកសិកម្ម ប្រទេសចិនបានចាត់បញ្ចូនអ្នកជំនាញផ្នែកកសិកម្មជាច្រើនរូប ទៅជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះបូករួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការជំរុញឱ្យដំណាំកសិកម្មកម្ពុជា...