ព័ត៌មានអន្តរជាតិ

តំបន់ជាច្រើន និងក្រុងសំខាន់ៗ នៅភាគនីរតី នៃប្រទេសចិន ចាប់ផ្តើមកើនឡើង សីតុណ្ហភាព លើសពី៤០អង្សាសេ

ចិន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា តំបន់ជាច្រើននៃប្រទេសចិន រួមទាំងទីក្រុងដ៏សំខាន់នៅភាគនិរតីនៃទីក្រុង ចុងភីង (Chongqing) បានកើនឡើងនៅក្នុងសីតុណ្ហភាពលើសពី ៤០អង្សាសេកាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសនេះ បានបន្តការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ សីតុណ្ហភាពខ្ពស់បែបនេះ ។

នៅទីក្រុង Zhejiang ដែលជាកន្លែងមានរោងចក្រ និងអ្នកនាំចេញជាច្រើន មន្ត្រីឧតុនិយមបានឲ្យដឹងថា ខេត្តភាគខាងកើតបានបំបែកកំណត់ត្រា មុនរបស់ខ្លួនសម្រាប់ថ្ងៃដែលមានសីតុណ្ហភាពខ្ពស់នៅក្នុងឆ្នាំនេះ ដោយ៣១ថ្ងៃមានសីណ្ហភាពលើសពី៣៥អង្សាសេ និង១៦ថ្ងៃលើសពី៣៨អង្សាសេ ។

រួមជាមួយទីក្រុង Chongqing ដែលគេបានមើលឃើញសីតុណ្ហភាពឡើងដល់៤២,១អង្សាសេ កាលពីថ្ងៃសៅរ៍ ទីក្រុង Hubei, Hunan, Shandong, Anhui, Xinjiang, Jiangxi និង Fujian ស្ថិតក្នុងចំណោមខេត្ត និងតំបន់ដែលមានសីតុណ្ហភាពលើសពី៣៥អង្សាសេ ។

ផ្ទាំងពាណិជ្ជកម្ម

ព្យុះផ្គររន្ទះហាក់ដូចជាបានជួយ ទីក្រុងសៀងហៃពីការបំបែកកំណត់ត្រារហូតដល់៤០,៩អង្សាសេ កាលពីថ្ងៃសៅរ៍ ហើយអ្នកស្រុកនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ចំនួន២៥លាននាក់នៅតែបង្ហាញពីភាពអស់កម្លាំង ពីរលកកម្តៅដែលកំពុងបន្តកើនឡើង ។

អ្នកស្រុក Shen Fengming អាយុ៧០ ឆ្នាំបាននិយាយថា “វាដូចជានៅក្នុងឡចំហាយ វាក្តៅណាស់” ។ “ទោះមិនដើរទៅខាងក្រៅក៏នៅតែបែកញើសដែរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top