ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តធ្វើយ៉ាងណាឲ្យភាគីកម្ពុជា-ឡាវ បន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ជាពិសេសជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរួមទាំងវិស័យអគ្គិសនី ។ នេះជាការលើកឡើង របស់សម្ដេចតេជោ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ខាំផាន់ ភុំម៉ាថាតសមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបក្សឡាវ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ ជាមួយគ្នានេះ សម្តេចតេជោ...
ភ្នំពេញ ៖ អ្នកវិភាគស្ថានការណ៍ នយោបាយ ពីក្រៅប្រទេសមក លោក គឹម សុខ បានថ្លែងសារ ទៅកាន់លោក សម រង្ស៊ីថា ត្រូវតែមានសេចក្តីក្លាហានខ្ពស់ ជាងគេបង្អស់ ក្នុងការទិញសំបុត្រ យន្តហោះចូលមកកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះជាដាច់ខាត ទោះបីជាចុះត្រឹមថៃក៏ដោយ ក៏ត្រូវដើរឆ្លងកាត់ព្រំដែន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ បានចុះត្រួតពិនិត្យកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ខណៈកំពុងហាត់ហ្វឹកហ្វឺនរំលឹក ឡើងវិញ នូវមុខជំនាញ ក្នុងការចុះអន្តរាគមន៍ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ លោកអ៊ុន...
សេអ៊ូល៖ ក្រុមសង្គមស៊ីវិលកូរ៉េខាងត្បូង បានធ្វើសន្និសិទ កាសែតនៅខាងក្រៅ សេតវិមានកាលពីថ្ងៃច័ន្ទ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើឱ្យមានប្រក្រតីភាព នូវទំនាក់ទំនងជាមួយកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយគណៈប្រតិភូសន្តិភាពស៊ីវិលឆ្នាំ២០១៩ ទៅកាន់សហរដ្ឋអាមេរិក ដែលបានកើតឡើងនៅពេល ដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង មានភាពតានតឹងចំពេលមានការចរចា ដែលជាប់គាំងស្តីពីការរុះរើកម្មវិធី អាវុធនុយក្លេអ៊ែររបស់របបនេះ។ គណៈប្រតិភូត្រូវបានដឹកនាំដោយសមាជិក នៃគណៈកម្មាធិការកូរ៉េខាងត្បូង...
ម៉ានីល៖ គ្រោះថ្នាក់រញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័របានវាយប្រហារ កោះមីនដាណាវ របស់ហ្វីលីពីននៅព្រឹកថ្ងៃអង្គារ នេះបើយោងតាមការស្ទង់ មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក។ ការរញ្ជួយដីម៉ោង ៩ និង ០៤ នាទីព្រឹកមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រភាគនិរតីនៃកោះមីនដាណាវ ដែលជាទីក្រុងធំជាងគេនៅលើកោះហ្វីលីពីនខាងត្បូង ដែលមានជម្រៅ ១៥.៣ គីឡូម៉ែត្រ។ ការរញ្ជួយនេះមិនបង្កការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។ ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា បុគ្គលិកមន្ទីរពេទ្យជួយអ្នកជម្ងឺរួមទាំងអ្នករុញរទេះរុញជម្លៀសចេញពីអាគារ។...
ភ្នំពេញ ៖ ក្រោយពីមានក្តីព្រួយបារម្ភ របស់សាធារណជនមួយចំនួន ចំពោះបំណុលរបស់កម្ពុជា ទៅដល់កូនចៅជំនាន់ក្រោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកបង្ហាញថា បំណុលក្រោម ១០ពាន់លានដុល្លារនេះ មិនស្មើនឹងបំណុល របស់ប្រទេសមួយចំនួនក្នុងពិភពលោក ដែលមានការជំពាក់ច្រើនជាងកម្ពុជាឆ្ងាយ ។ លោក សុខ ឥសាន បញ្ជាក់ក្នុងតេឡេក្រាម...
តូក្យូ៖យោងតាមការស្ទង់មតិមួយ ដែលចេញផ្សាយ ដោយរដ្ឋាភិបាល ទីក្រុងតូក្យូ បានឲ្យដឹងថា អ្នករស់នៅក្នុងរដ្ឋធានី បានបែងចែកគ្នា ចេញទៅរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងម៉ារ៉ាតុង អូឡាំពិកឆ្នាំ ២០២០ និងព្រឹត្តិការណ៍ ដើរប្រណាំងនៅ Sapporo យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការស្ទង់មតិប្រជាជន ប្រមាណ២០០០ នាក់ដែលបានធ្វើកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ៣៦ ភាគរយ...
ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករ ចំនួន៣៩៨ ៥៨៦តោន មានការកើនឡើងចំនួន ៩៣២២តោន បើប្រៀបធៀបទៅនឹងការនាំចេញ៩ខែ ឆ្នាំ២០១៨ ខណៈចិនជាប់លំដាប់ថ្នាក់ទី១ ។ យោងតាមរបាយការណ៍ របស់ក្រសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំចេញទៅកាន់ទិសដៅចំនួន ៥៣ប្រទេស ក្នុងនោះ...
បរទេស៖រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman និងរដ្ឋមន្ត្រីថាមពលសហរដ្ឋអាមរិក លោក Rick Perry បានជួបគ្នានៅក្នុងទីក្រុងរីយ៉ាដនាថ្ងៃចន្ទសប្ដាហ៍នេះ ហើយនឹងធ្វើការងាររួមគ្នា ដើម្បីធានាដល់សន្តិសុខនៃការផ្គត់ផ្គង់ថាមពលពិភពលោក។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា រដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សាគ្នាអំពីទីផ្សារប្រេង តួនាទីរបស់អង្គការ OPEC និងប្រទេសផលិតប្រេងនានានៅក្រៅអង្គការនេះ នៅក្នុងដំណើរសម្របសម្រួល ដល់ផលិតកម្មប្រយុទ្ធ...
មូស្គូ: ក្រសួងការពារជាតិរុស្ស៊ី កាលពីចុងសប្តាហ៍ កន្លងទៅ បានធ្វើការរិះគន់យ៉ាងខ្លាំងៗ ទៅដល់ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថពាសដែក និងកងទ័ពប្រយុទ្ធទៅក្នុងប្រទេសស៊ីរី ភាគខាងកើតដែលខ្លួន បានហៅថា សកម្មភាពនេះថា ជាការពារតំបន់ប្រេង ប៉ុន្តែជាអ្វីដែលរុស្សីហៅ វាមានលក្ខណៈចារិតលក្ខណៈ ជាចោរប្លន់ទៅវិញនោះទេ។ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper កន្លងមកថ្មីៗនេះបាននិយាយថា សកម្មភាពនេះមានគោលបំណង...