ភ្នំពេញ ៖ គណបក្ស ប្រជាធិបតតេយ្យមូលដ្ឋាន(គ ប ម) ដែលចង់ឲ្យទំលាក់ថវិកា ក្នុង១ឃុំ-សង្កាត់ ចំនួន១លានដុល្លារ ត្រូវបានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងតបទៅវិញថា មិនអាចធ្វើតាមសំណូមពរ ហើយក៏មិនអាចមិនទៅរួចនោះដែរ ។ លោក សុខ ឥសាន បានហៅថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែ តុលានេះបានទទួល ជួបពិភាក្សាការងារជាមួយ លោក ខាំផាន់ ភុំម៉ាថាត សមាជិកការិយាល័យនយោបាយ និងជាលេខាមជ្ឈឹមបក្ស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ភ្នំពេញ ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការព្រមានធ្ងន់ៗ ទៅលើក្រុមហ៊ុនធានារ៉ាប់រង កាមិនកូ ចំពោះការអូសបន្លាយ ក្នុងការដោះស្រាយសំណង ដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយលើកយកហេតុផលផ្សេងៗ ដែលធ្វើឱ្យជនរងគ្រោះ ទទួលភាពអយុត្តិធម៌ កាន់តែខ្លាំងឡើង ។ នេះបើយោងតាមរដ្ឋបាល ខេត្តព្រះសីហនុ។ ដោយសារក្រុមហ៊ុន ធានារ៉ាប់រងកាមិនកូ អូសបន្លាយក្នុងការដោះស្រាយ...
អាមេរិក៖ ទីភ្នាក់ងារអាមេរិក របស់អង្គការណាសា បានប្រកាសពីភាពជាដៃគូថ្មី ជាមួយអ្នកវិទ្យាសាស្ត្រ SETI ដែលដឹកនាំគម្រោង Breakthrough Listen ដែលមានទឹកប្រាក់ចំនួន ១០០ លានដុល្លារឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ដោយពួកគេ ប្រើផ្កាយរណបស្ទង់មតិឆ្លងភព (TESS) របស់អង្គការណាសា (NASA) ក្រុមនេះនឹងកំណត់អត្តសញ្ញាណភាពមិនប្រក្រតី នៅក្នុងខ្សែកោងពន្លឺ និងស្តាប់លក្ខណៈបច្ចេកទេស...
ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងរដ្ឋមន្រ្តីក្រសួងសុខាភិបាល នាំក្រុមគ្រួសារមកព្យាបាលជំងឺងផ្សេងៗ នៅមន្ទីរនានានៅកម្ពុជា ដើម្បីធ្វើជាគំរូដល់ពលរដ្ឋខ្មែរ កុំឲ្យចេញទៅព្យាបាលនៅក្រៅប្រទេស ។ លោក ព្រាប កុល បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា “តើឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ស្របពេលដែលទណ្ឌិត សម រង្ស៊ី រក្សាជំហរប្រកាសវិល ចូលស្រុកខ្មែរវិញនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ ដើម្បីប្រមូលផ្ដុំកម្លាំងមហាជន ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ចេញប្រតិកម្មតបវិញថា រាល់ការផ្លាស់ប្តូរអំណាច ក្រៅពីទម្រង់ នៃការបោះឆ្នោត គឺជាទង្វើខុសច្បាប់ទាំងអស់ ដូច្នេះរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ តុលាការខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានចេញដីការចោទប្រកាន់ ឈ្មោះ សួរ សេម អតីតក្រុមប្រឹក្សាសង្កាត់ ប៉ៃលិន គណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាស្ត្រី ក្រុងប៉ៃលិន ចោទប្រកាន់ពីបទរួមគំនិតក្បត់ ជាមួយលោក សម រង្ស៊ី។ បើតាមដីកា របស់តុលាការខេត្តប៉ៃលិន ទោសនេះ...
ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃ ប្រកាសនឹងរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ លើសំណើរ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបង្ហាញជំហរគាំទ្រ កិច្ចពិគ្រោះយោបល់នេះ ព្រោះអង្គការសង្គមស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ នៃសង្គមប្រជាធិបតេយ្យ ។ បន្ថែមលើនេះគបមស្នើ ដល់រាជរដ្ឋាភិបាល សុំឲ្យមានការធ្វើវិសោធនកម្មច្បាប់...
វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានលេីកឡេីងថាយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52 ចំនួន ២ គ្រឿងបានហោះលើសមុទ្រខាងកើត កាលពីសប្តាហ៍មុន នៅក្នុងបេសកកម្មមួយ ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនការព្រមានឆ្លើយតបនឹងការបាញ់មីស៊ីលស៊េរីថ្មីរបស់កូរ៉េខាងជើង។ យន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាស Andam របស់កោះហ្គាម “បានបំពេញបេសកកម្ម នៅសមុទ្រខាងកើត និង ប្រហែលជាសមុទ្រចិនខាងត្បូង។ យន្ដហោះទម្លាក់គ្រាប់បែកប្រភេទ B-52 ត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រ តំណាងរបស់សហរដ្ឋអាមេរិក រួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) និងនាវាមុជទឹកមីស៊ីលផ្លោង៕ ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩៕