បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋស៊ីរី SANA បាននិយាយថា រដ្ឋាភិបាលស៊ីរី បានសម្តែង ការស្វាគមន៍ ចំពោះការដកថយ នៅភាគខាងជើង របស់កងកម្លាំង ដឹកនាំដោយពួកឃឺដ មានចម្ងាយ៣០គីឡូម៉ែត្រ ចេញពីតំបន់ព្រំដែន ។ តាមសេចក្តី រាយការណ៍ពីទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៨...
កោះកុង ៖ ដើម្បីរិតចំណង មិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តកោះកុង បានទទួល អំណោយរថយន្ត ចំនួន២គ្រឿង គឺ រថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ពីគណៈកម្មាធិការសន្តិសុខសុវត្ថិភាព និងជាក្រុមប្រឹក្សា ខេត្តក្យុងគីដូ ប្រទេសកូរ៉េខាងត្បូង ដល់រដ្ឋបាល អភិបាលខេត្តកោះកុងទុក្ខបំរីសេវាសាធារណៈ...
ភ្នំពេញ ៖ លោក ផេង ចន្នា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត រួមទាំងថ្នាក់ដឹកនាំ និងកីឡាករ បានចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង ដែលមានទីតាំងក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។...
ភ្នំពេញ៖ សម្តេច ទៀ បាញ់ ប្រមុខការពារជាតិខ្មែរ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យកងទ័ព ក៏ដូចជាប្រជាពលរដ្ឋ ចូលរួមទទួលទាន អំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យបានគ្រប់ៗគ្នា ៕
ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋ មួយចំនួនរអ៊ូរទាំ ចំពោះផ្លូវឆាប់ខូច ធ្វើឲ្យលំបាក ក្នុងការធ្វើដំណើរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបកស្រាយវិញថា ផ្លូវខូចដោយសារកត្តាអាកាសធាតុ និងមានភ្លៀងជោគជាំ ទើបតំបន់ខ្លះដីទន់ (ដីស្អុយ) ព្រមទាំងដឹកលើសទម្ងន់ផងដែរ។ នាឱកាសចុះត្រួតពិនិត្យស្ថាន ភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា មិនគ្រប់គ្រាន់ទេដែល រាជរដ្ឋាភិបាលមិនយកពន្ធលើដីស្រែប្រជាពលរដ្ឋ តែគឺត្រូវកាត់បន្ថយពន្ធលើ សំភារៈកសិកម្មបន្ថែមទៀត ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសាជាថ្មីថា ក្រោមការដឹកនាំរបស់សម្តេចក្នុងនាម ប្រធានគណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាចគឺនឹងមិនមាន យកពន្ធលើដីកសិករទេ។ ចំណុចនេះ...
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រៀបចំពិធីប្រគល់ពានក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០១៩ រួចរាល់ហើយ តែអ្វីដែលពិសេសថ្ងៃលើកពានកាលពីយប់មិញ ពួកគេបានយកឈ្នះក្រុមអាស៊ីអឺរ៉ុប យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-១ សម្រាប់ការប្រកួតក្នុងដី លើកចុងក្រោយទៀតផង ។ ចំពោះការប្រកួតសប្ដាហ៍ទី២៥ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែរក្សាភាពខ្លាំង និងបន្ដកំណត់ត្រាមិនស្គាល់ចាញ់ដដែល បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវអាស៊ីអឺរ៉ុប នៅកីឡដ្ឋានខេត្តស្វាយរៀង ចំពោះមុខអ្នកគាំទ្រផ្ទាល់ជិត ៥ពាន់នាក់ ។ ចំពោះគ្រាប់បាល់ជ័យជម្នះវិញធ្វើសម្រេចដោយកីឡាករ Privat ចំនួន ៤គ្រាប់ ខណៈ ២គ្រាប់ទៀត រកបានដោយកីឡាករ សុក សំណាង និង ហួយ ផល្លីន ។ យ៉ាងណាមិញ ដោយសារព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ពាន តាំងពីសប្ដាហ៍ទី២៤ ម្លេះ ក្រោយមានពិន្ទុដាច់ឆ្ងាយពីក្រុមដទៃ ដូច្នេះក្រោយចប់ការប្រកួតជាមួយអាស៊ីអឺរ៉ុប ក៏មានការរៀបចំពិធីប្រគល់ពាន មេដាយដាយមាស អមដោយប្រាក់រង្វាន់៦០លានរៀល ដល់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះតែម្ដង បន្ទាប់ពីពួកគេឆ្លងកាត់ ២៥ប្រកួតឈ្នះ២០ និងស្មើ៥ មាន ៦៥ពិន្ទុ។ ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃទៀត មុនបញ្ចប់រដូវកាល ជាក់ស្ដែងក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នៅជើងទី២ នាកីឡដ្ឋានស្ដាតចាស់ នាចុងសប្ដាហ៍នេះ ។ ចំពោះការប្រកួតនេះ លោកConor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក៏បានប្ដេជ្ញាចិត្តយកឈ្នះ ដើម្បីបញ្ចប់កំណត់ត្រាមិនស្គាល់ ចាញ់ក្នុងរដូវកាលនេះផងដែរ ៕
កំពង់ចាម ៖ អំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានយុវជនក្រុម៨ យកទៅផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ជនពិការ និងសិស្សានុសិស្សមកពី៤ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ជាការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ក្នុងគោលបំណងស្វែង យល់អំពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi តាមសេចក្តីរាយការណ៍ បានដាក់ពង្រាយភ្នាក់ងារពិសេសប្រឆាំងអំពើភេរវកម្មរបស់ប្រទេស នៅថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីធ្វើការឆ្លើយតបនឹងការតវ៉ាដ៏ធំនៅទូទាំងប្រទេស។ កងកម្លាំងអ៊ីរ៉ាក់និយាយថា ការធ្វើនេះ គឺជាគ្រប់គ្រងការតវ៉ាដែលមានហិង្សា ដែលមានទីតាំងស្ថិតនៅ ក្នុងទីក្រុងបាដាដ និងទីក្រុងណាស៊ីរីយ៉ា ដែលបានចាប់ផ្តើមនៅថ្ងៃសុក្រ ប្រឆាំងនឹងអំពើពុករលួយ និងស្នើឲ្យមានកំណែទម្រង់ប្រព័ន្ធនយោបាយរបស់ប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងអ៊ីរ៉ាក់និយាយដូច្នេះថា “កងកម្លាំងភ្នាក់ងារប្រឆាំងអំពើភេរវកម្ម ត្រូវបានដាក់ពង្រាយនៅក្នុង តំបន់ខ្លះនៃទីក្រុងបាដាដ ដើម្បីការពារអគាររដ្ឋពីក្រុមគ្មានរបៀប ដែលឆ្លៀតឱកាស នៅពេលកងកម្លាំងសន្តិសុខ រវល់ការពារការតវ៉ានិងអ្នកតវ៉ា”៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងជួបក្រុមអ្នកកាសែត ដើម្បីនិយាយពីការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ជាពិសេសហ្វេសប៊ុក (Facebook) ដែលមានប្រជាប្រិយភាពនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាកំចាត់ព័ត៌មានក្លែងក្លាយ (Fake News)។ ការលើកឡើងរបស់លោកនេះ ក្រោយពីមានគេប្លុកអខោនហ្វេសប៊ុករបស់លោក ដែលលោកបាននិយាយ ពីបញ្ហាព្រំដែន ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញ្ញារីទ្ធ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានថ្លែងអំណរអរគុណចំពោះក្រុមហ៊ុនហ្វេសប៊ុក ដែលបានជួយ unblock អាខោនរបស់លោក ដែលពួកជនពាលនាំគ្នាប្លុក ព្រោះតែលោកនិយាយ ការពិតពីរឿងព្រំដែន ។ លោកបញ្ជាក់ថា “នៅម៉ោង១១ ក្រោយពីការទទួលជាផ្លូវការប្រធានាធិបតី ហុងគ្រី នៅព្រះបរមរាជវាំងហើយ ខ្ញុំនឹងជួបអ្នកកាសែតមួយចំនួន ដើម្បីនិយាយពីការសូមចូលរួមរបស់ Social Media ពិសេសហ្វេសប៊ុក ដែលមានប្រជាប្រិយភាពនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាកំចាត់ Fake News ហើយការពារអ្នកបើកកកាយរឿងពិត Whistleblower មិនឲ្យគេប្លុកអាខោនខ្លួនបាន” ៕ ដោយ អេង ប៊ូឆេង