សេអ៊ូល៖ កាសែតគាំទ្រ ក្រុងព្យុងយ៉ាង បានចុះផ្សាយ កាលពីថ្ងៃពុធថា ឱកាសនៃការសន្ទនា រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងរលាយបាត់ ប្រសិនបើមិនមានជំនួប កំពូលមួយទៀត រវាងមេដឹកនាំរបស់ប្រទេសទាំងពីរ កើតឡើងនៅចុងឆ្នាំនេះទេនោះ។ ប្រទេសកូរ៉េខាងជើង បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យចេញមកនូវសំណើថ្មី នៅចុងឆ្នាំនេះចំពេលមានភាព ជឿនលឿននៅក្នុងការ ចរចារបស់ភាគីទាំងពីរ ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប៉ុន្ដែរហូតមកដល់ពេលនេះ...
តូក្យូ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បាននិយាយថា ក្រុមហ៊ុន SoftBank Corp កំពុងតែពិចារណា លើការតភ្ជាប់ទំនាក់ទំនង យ៉ាងទូលំទូលាយ ជាមួយអ្នកផ្តល់សេវាផ្ញើសារ Line Corp ជាមួយនឹងការពិភាក្សារបស់ពួកគេ រួមទាំងការទិញយកដែលអាចធ្វើទៅបាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា ក្រុមហ៊ុន SoftBank កំពុងតែសម្លឹងបង្កើតសម្ព័ន្ធភាព ជាមួយក្រុមហ៊ុន Line...
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យព្រះសង្ឃមួយ អង្គគង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញសឹកជាបន្ទាន់ ដើម្បីទៅទទួលខុសត្រូវលើស្រ្តីម្នាក់ ដែលធ្វើឲ្យនាងមានផ្ទៃពោះ ។ ការមានប្រសាសន៍ របស់សម្តេចតេជោបែបនេះ ក្រោយពីទទួលដំណឹងថា មានស្រ្តីម្នាក់បានរៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុក និយាយពីព្រះសង្ឃម្នាក់ ធ្វើឲ្យខ្លួនមានផ្ទៃពោះហើយ មិនទទួលខុសត្រូវ ដោយដោះដៃចោល ។...
ភ្នំពេញ ៖ លោក កឹម សុខា នៅម៉ោងប្រមាណ ជា៤និង៤៥នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងបន្តជួបលោកស្រី Helene Budliger Artieda ឯកអគ្គរាជទូត នៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកនៅថៃ កម្ពុជា និងឡាវ...
ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ រដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង ដែលបច្ចុប្បន្ន កំពុងអភិវឌ្ឍខេត្តមួយនេះលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់និងរឹងដើម្បីទទួលបានអ្នកវិនិយោគទុនថ្មីៗ បន្ថែមទៀត ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានប្រកាសស្វាគមន៍ និងសាទរជាខ្លាំងចំពោះការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការឲ្យដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលបានចាប់ខ្លួនក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិតសម រង្ស៊ី មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ សកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមុនថ្ងៃ៩ វិច្ឆិកា មានប្រមាណជាជិត១០០នាក់។ ក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា...
ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី៤ហើយ ដែលលោក កឹម សុខា បានជួបឯកអគ្គរដ្ឋទូត មហាអំណាចប្រចាំកម្ពុជាចំនួន៧ តែក្នុងពេលជួបនេះ លោកមិនបានបញ្ចេញសារនយោបាយអ្វី មកកាន់សាធារណជននៅឡើយទេ។ អង្គទូតដែលលោក កឹម សុខា បានជួបរួមមាន ៖ អាមេរិក បារាំង អូស្រ្តាលី...
ទីក្រុងស៊ាមេន ស្ថិតនៅក្នុងខេត្តហ្វូជាន និងតំបន់រដ្ឋបាល ពិសេសហុងកុង បានឈានដល់កិច្ច ព្រមព្រៀងវិនិយោគរួមគ្នា លើគម្រោងចំនួន១២ ទាក់ទងនឹងគំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវយោង តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ គម្រោងនេះ ចំណាយទឹកប្រាក់សរុប ៥.៤ ពាន់លានយ័ន (៧៧០ លានដុល្លារ) ត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ នៅវេទិកាខ្សែក្រវាត់ និងផ្លូវក្រវ៉ាត់...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើការថ្កលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហាររបស់ ប្រទេសអ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប និងបានសម្លាប់មេដឹកនាំអ៊ីស្លាម ជីហាដរបស់ ប៉ាឡេស្ទីន ទៀតផង ។ លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា មេដឹកនាំអ៊ីស្រាអ៊ែល...
បរទេស ៖ នាវាចម្បាំង ប្រដាប់ដោយគ្រាប់មីស៊ីល នាំផ្លូវរបស់សហរដ្ឋអាមេរិក មួយគ្រឿង នៅពេលថ្មីៗនេះ បានធ្វើដំណើរឆ្លង កាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅចន្លោះកោះតៃវ៉ាន់និងប្រទេសចិន នេះបើយោងតាមការចុះផ្សាយព័ត៌មាន របស់កាសែត UPI នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទីក្រុងប៉េកាំង កាលពីមុន ធ្លាបបាន់ធ្វើការថ្កោល ទោសរិះគន់ ចំពោះប្រតិបត្តិការស្រដៀងគ្នានេះ ថា...