បរទេស៖ មន្ត្រីជាន់ខ្ពស់ចិនប្រចាំនៅតំបន់ទីបេ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន នឹងធ្វើការលើកកម្ពស់ការដឹកនាំ របស់បក្សកុម្មុយនិស្តនៅតំបន់ទីបេ ដើម្បីពង្រឹងបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ច និងណែនាំសង្គមទីបេ ដោយអនុលោមតាមលទ្ធិសង្គមនិយម។ កងទ័ពចិនបានចូលក្នុងតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥០ ហើយមួយឆ្នាំក្រោយមក រដ្ឋាភិបាលចិន បានទទួលបានការគ្រប់គ្រងជាផ្លូវការលើតំបន់នោះ និងអ្នកទីបេដែលជឿមុតមាំលើព្រះពុទ្ធសាសនា។ ចំណែកសម្តេចសង្ឃ ដាឡៃឡាម៉ា បានភៀសព្រះអង្គចេញពីតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរមួយប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។ យោងតាមសេចក្តីរាយការណ៍មួយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងដោយត្រូវកំណត់ជា “តំបន់ក្រហម” និងតំបន់លឿង”ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បរទេស៖ នៅក្នុងបទសម្ភាសន៍ដំបូងរបស់លោក ចាប់តាំងពីធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ខែកុម្ភៈមកនោះ មេដឹកនាំរបបសឹកភូមា លោក Min Aung Hlaing តាមសេចក្តីរាយការណ៍ បាននិយាយថា លោកស្រី អ៊ុង សានស៊ូជី នៅផ្ទះយ៉ាងមានសុខភាពល្អ ហើយនឹងបង្ហាញខ្លួននៅតុលាការ ក្នុងពេលពីរបីថ្ងៃខាងមុខនេះ។ រដ្ឋប្រហារ បានធ្វើឲ្យប្រទេសមីយ៉ានម៉ា ធ្លាក់ចូលក្នុងភាពចលាចល ហើយមួយក្នុងចំណោមក្រុមជនជាតិភាគតិចប្រដាប់អាវុធជាច្រើន ដែលប្រឆាំងនឹងរបបយោធាកំពុងកាន់អំណាច បានបើកការវាយប្រហារលើប៉ុស្តិ៍យោធាមួយកន្លែង...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានបន្ថែមភាពបន្ទាន់ថ្មីចូលក្នុងការប៉ុនប៉ងឲ្យកូរ៉េខាងជើងធ្វើការពិភាក្សាគ្នា ជុំវិញបញ្ហាអាវុធនុយក្លេអ៊ែ ដោយលោក បៃដិន បានមានប្រសាសន៍ថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្រោមស្ថានភាពដ៏ត្រឹមត្រូវ។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ លោក...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថាបន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។ តាមរយៈអត្ថបទក្រើនរំលឹកនៅថ្ងៃទី២៣ឧសភានេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ និងជាសះស្បើយ ០១នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្តែងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ មេខ្យល់ចំនួន២នាក់ ត្រូវបានចាប់ខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិកលោក Moon Jae-in បានបង្ហាញជំហរួមគ្នាក្នុងការស្វែងរកឱកាសបង្កើតទំនាក់ទំនង ជាមួយនឹងកូរ៉េខាងជើងជាថ្មីលើបញ្ហាលប់បំបាត់ កម្មវិធីនុយក្លេអ៊ែរ។ លោក Moon ត្រូវបានគេដឹងថាជាមេដឹកនាំបរទេសទី២ហើយបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ដែលបានបំពេញទស្សនកិច្ច ទៅកាន់អាមេរិកកាលពីខែមេសាក្នុងអាណត្តិ របស់លោកប្រធានាធិបតី Joe...
បរទេស៖ ក្រសួងការបរទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសហ្វីលីពីននិងចិន បានប្រារព្ធធ្វើកិច្ចពិភាក្សាមិត្តភាព ស្តីពីដែនសមុទ្រចិនខាងត្បូង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រី ការបរទេសហ្វីលីពីនបញ្ជាឲ្យទូកចិនចាកចេញពីដែនទឹកមានជម្លោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្វីលីពីន បាននិយាយយ៉ាងដូច្នេះថា ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាទៅវិញទៅមកប្រកប ដោយភាពជាមិត្តនិងស្មោះត្រង់ ស្តីពីស្ថានភាពទូទៅនិងបញ្ហាជាក់លាក់ ពាក់ព័ន្ធដែនសមុទ្រចិនខាងត្បូង ក្រោមយន្តការពិភាក្សាទ្វេភាគីដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០១៦ ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងដែនទឹកយុទ្ធសាស្ត្រ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិកដែលជារដ្ឋមានពលរដ្ឋច្រើនបំផុតក្នុងប្រទេសនោះ បានប្រកាសហើយថាខ្លួននឹងបើកដំណើរការសេដ្ឋកិច្ច ជាធម្មតាឡើងវិញទាំងអស់នៅត្រឹមថ្ងៃទី១៥ខែមិថុនា ខាងមុខនេះតទៅ។ នេះមានន័យថាចាប់ពីថ្ងៃនេះ ទៅទាំងឧស្សាហកម្មនិងអាជីវកម្មទាំងអស់នឹងត្រឡប់មកដំណើរការវិញ ជាធម្មតាដោយមិនមានការរឹតត្បិតនិងកំណត់ចំនួនមនុស្សឡើយ ឬសូម្បីតែគម្លាតសង្គមក្តី។ ទោះបីជាយ៉ាងណាក្តី យោងតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលបានលើកឡើងថា នៅមានការដាក់កំហិតមួយចំនួនសម្រាប់ព្រឹត្តិការណ៍ ទាំងឡាយណាដែលប្រមូលផ្តុំគ្នាលើសពី៥ពាន់នាក់ នៅក្នុងខាងក្នុងអគារឬលើសពី១ម៉ឺននាក់នៅខាងក្រៅអគារហើយលើកទឹកចិត្ត ចំពោះការធ្វើតេស្តនិងពិនិត្យមើលលិខិតបញ្ជាក់ នៃការចាក់វ៉ាក់សាំងមុនអនុញ្ញាតិឲ្យមានការចូលរួម។ គួរឲ្យដឹងដែរថារដ្ឋកាលីហ្វ័រញ៉ា គឺជារដ្ឋដំបូងគេបង្អស់របស់អាមេរិកដែលបានប្រកាស បិទទ្វាទូទាំងរដ្ឋមិនឲ្យពលរដ្ឋចាកចេញពីផ្ទះគិតចាប់តាំង តែពីខែមិនាឆ្នាំទៅហើយក៏ជាទីកន្លែងដែលមានចំនួននៃអ្នកឆ្លង...