ដូចការទាយទុកមែន លោក សម រង្ស៊ី និងមេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ផ្សេងទៀតដូចជា មួរ សុខហួរ និងអេង ឆៃអ៊ាង ជាដើមកំពុងជំរុញឲ្យអ្នកគាំទ្រ របស់ខ្លួនដែលចាញ់បោកការលួងលោមឲ្យចេញមុខ ធ្វើសកម្មភាពខុសច្បាប់ជំនួសខ្លួនដែលឈរមើលពីចម្ងាយ ហើយមិនហ៊ានអើតក្បាលមកខ្លួនឯងទេ។ លោកស្រី មួរ សុខហួរ ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ទីដែលគេវាស់ដីឲ្យដើរនោះ បានលួចផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពី យប់ថ្ងៃទី ៨ វិច្ឆិកា ដោយបានប្រើភាសាបោកប្រាស់ អ្នកគាំទ្ររបស់ខ្លួនជាពិសេសពលករនៅ ប្រទេសថៃឲ្យចេញមុខក្រោកឈរធ្វើចលនាដោយមិនចាំបាច់ រង់ចាំមេដឹកនាំចូលរួមទេ។ ពាក្យសម្តីនេះខុសពីការអះអាងកាលពីមុនដែលថា លោក សមរង្ស៊ី និងថ្នាក់ដឹកនាំ អតីតបក្សសង្គ្រោះជាតិផ្សេងទៀតនឹងមកដឹកនាំក្បួនផ្ទាល់ចូលកម្ពុជា។លោកស្រី មួរ សុខហួរ បានខិតខំបញ្ចុះបញ្ចូលអ្នកគាំទ្រ របស់ខ្លួនដែលជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងអន្ទាក់ របស់ខ្លួនហើយហ៊ានប្រព្រឹត្តល្មើសច្បាប់ក្នុងផែនការរដ្ឋប្រហារថ្ងៃ ៩ វិច្ឆិកា ដោយមានវិទ្យុអាស៊ីសេរី ជាអ្នកចាក់ចេកចាក់ស្ករ។ ចំណែកឯលោក សម រង្ស៊ី និងមួរ សុខហួរ ខ្លួនឯងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយហើយ រង់ចាំមើលពីចម្ងាយ។ នេះបានចំជាអ្នកនយោបាយដែលយកពលរដ្ឋធ្វើឈ្នាន់ដើម្បីកេងចំណេញនយោបាយលើខ្នងរាស្ត្រ ដ៏អាក្រក់និងឃោរឃៅបំផុត។ អ្នកនយោបាយបែបនេះ គេហៅថា ជាអ្នកនយោបាយដ៏ថោកទាបបំផុតដែលរស់ដោយសារ ជញ្ជក់ឈាមនិងទឹកភ្នែករបស់ពលរដ្ឋស្លូតត្រង់ ជាពិសេសគឺសកម្មជននិងអ្នកគាំទ្ររបស់ខ្លួន។ ប៉ុន្តែ ផែនការវិលចូលស្រុកវិញ នៅថ្ងៃ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ពិតជាបានបរាជ័យទាំងស្រុងពីព្រោះនៅព្រឹកថ្ងៃទី 9 វិច្ឆិកានេះ ស្ថានការណ៍ នៅប៉ោយប៉ែតមានសភាពស្ងប់ស្ងាត់ធម្មតា ដោយគ្មានអ្វីកើតឡើងទាំងអស់។ មានមូលហេតុ មួយចំនួនដែលអាចបញ្ជាក់ថា ផែនការរបស់សម រង្ស៊ីបានបរាជ័យ៖ មូលហេតុទី១៖ ដោយសារតែមេចលនាឧទ្ទាមខុសច្បាប់គឺលោក សម រង្ស៊ី និងគូកនមិនអាចឈានជើងចូលទឹកដីថៃបានឡើយពីព្រោះ អាជ្ញាធរថៃបានបិទរូបថត លោក សម រង្ស៊ី និងគូកន ដែលជាក្រុមឧទ្ទាមក្រៅច្បាប់និងមានដិកាចាប់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់។ បើហ៊ានអើតក្បាលច្បាស់ជា ត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាជាមិនខាន។ ដូច្នេះ គ្មានអ្វីដែលយើងត្រូវឆ្ងល់និងមន្ទិលសង្ស័យទៀត ទេព្រោះចលនាឬសកម្មភាពណាមួយពិតជាមិនអាចសំរេច បាននោះទេបើគ្មានមេដឹកនាំ គឺប្រៀបដូចជាសត្វពស់ដែរ បើអត់ក្បាលក៏មិនអាចវារទៅមុខ បានដែរ! បើនិយាយអោយខ្លី ផែនការរដ្ឋប្រហារ ៩វិច្ឆិកានេះគឺរលាយរលត់ព្រោះអត់ក្បាលម៉ាស៊ីន ដឹកនាំផ្ទាល់ហើយចង់យកពលរដ្ឋធ្វើជាឈ្នាន់តែប៉ុណ្ណោះ។ បើនិយាយតាមបែបផ្សេង ក្នុងសមរភូមិមួយ បើគ្មានមេដឹកនាំ ឬ បើមានមេទ័ពមហាកំសាកដូច សម រង្ស៊ី ប្រាកដជាចាញ់ ១០០% ពីព្រោះគ្មានកូនទាហានណាហ៊ានចេញមុខច្បាំងនោះឡើយ។ មូលហេតុទី២៖ ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរនៅស្រុកថៃ ភាគច្រើនបំផុតគេបានស្គាល់អស់ហើយក្រយ៉ៅ និងល្បិចបោករបស់លោក សម រង្ស៊ី និងគូកន ដែលមកលួងលោមពង្វក់ឲ្យ ពួកគេធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយចេញមុខ ប្រព្រឹត្តបទល្មើសជំនួសខ្លួន ហើយនៅពេលមាន បញ្ហាកើតឡើង ពួកគេជិះយន្តហោះទៅស្រុកបារាំង ឬសហរដ្ឋអាមេរិក រឺ អូស្ត្រាលី រឺ កាណាដា បាត់។ចំណែកឯអ្នកទទួលទោសជំនួសគឺ អ្នកគាំទ្រដែលមិនអាចរត់ទៅណាបាន។ ដូច្នេះ អ្នកទាំងនោះក៏លែងបណ្តោយខ្លួន អោយចាញ់បោក សម រង្ស៊ី ទៀតឡើយ។ មូលហេតុទី៣៖ អាជ្ញាធរថៃមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាព ណាមួយនៅលើទឹក ដីរបស់គេដើម្បីប្រឆាំងនឹងប្រទេសជិតខាងឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាកិច្ចសហការណ៍រវាងប្រទេសជិតខាងផង។ ដូច្នេះ ប្រសិនបើហ៊ាន ប្រមូលផ្តុំ ឬធ្វើសកម្មភាពអ្វីមួយច្បាស់ជាត្រូវអាជ្ញាធរថៃចាប់ខ្លួនជាមិនខាន។ ពលករខ្មែរដែលស្នាក់នៅនិងធ្វើការលើទឹកដីថៃ ប្រាកដជាបានដឹងច្បាស់ពីច្បាប់ នៅស្រុកថៃថាតឹងតែង យ៉ាងណា។ ដូច្នេះ ពួកគេ មិនចាញ់ការបោកប្រាស់របស់សម រង្ស៊ី និង មួរ សុខហួរ ឡើយហើយបើហ៊ានធ្វើសកម្មភាព គឺពិតជាត្រូវអាជ្ញាធរថៃចាប់ញាត់ទ្រុងជាក់ជាមិនខាន។ មូលហេតុទី៤៖ នៅខាងភាគីកម្ពុជាវិញ សមត្ថកិច្ចក៏បានឈរជើងការពារសន្តិសុខយ៉ាង រឹងមាំដែរដោយមិនអនុញ្ញាតឲ្យកម្លាំងខុសច្បាប់ណាមួយមកបំផ្លាញ សុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈបាន ឡើយជាពិសេសក្នុងកំឡុងពេល បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក អកអំបុកសំពះព្រះខែនេះ។ ប្រសិនបើមានសកម្មភាពមិនប្រក្រតីកើតឡើង សមត្ថកិច្ចនឹងចាត់វិធានការភ្លាម យ៉ាងមានប្រសិទ្ធភាពបំផុត។ មូលហេតុទី៥៖ ពលរដ្ឋខ្មែរ នៅក្នុងប្រទេសឯណេះវិញ កំពុងសប្បាយរីករាយ អបអរសាទរទិវា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកដែលជាពេលវេលា ដ៏សប្បាយរីករាយដ៍ធំបំផុតប្រចាំឆ្នាំ។ ដូច្នេះ គ្មានអ្នកណាទៅនឹកនាដល់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយលោក សម រង្ស៊ី ដែលចង់មកបង្កចលាចលសង្គមនោះឡើយ។ សរុបទៅ ថ្ងៃទី ៩ វិច្ឆិកានេះ គឺពិតជាគ្មានស្រមោល សម រង្ស៊ី នៅលើទឹកដីកម្ពុជាទេ ហើយក៏គ្មានអ្វីកើតឡើងទាំងអស់ក្រៅតែពីការសប្បាយរីករាយក្រោមដំបូល សន្តិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរ។ ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ
ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុក ទិវាហូបអំបុកខ្មែរបាន ចាប់ផ្តើមនៅទូទាំងប្រទេសហើយ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នៅគ្រប់ទីកន្លែងទឹកមុខពលរដ្ឋ ដែលបានចូលរួមហូបអំបុកប្រកបដោយការសប្បាយរីករាយ ព្រោះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះដែរក្រៅពីការ អបអរសាទរក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរ នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ព រួមចំណែកការពារប្រជាពលរដ្ឋ ១៦ លាននាក់ ឱ្យរស់នៅក្នុងសុខសន្តិភាព ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន លំហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង ថ្ងៃសុក្រ...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំពិធីមួយនៅខែក្រោយ ដើម្បីកត់សម្គាល់ការដាក់ពង្រាយ ប្រតិបត្តិការនៃយន្ដហោះចម្បាំងបំបាំងកាយ F-35A ជាផ្លូវការ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបាននាំមកនូវយន្ដហោះចម្បាំងប្រភេទ F-35A ចំនួន ១០ គ្រឿងដោយចាប់ផ្តើមពី ២គ្រឿងនៅចុងខែមីនា ក្រោមផែនការដាក់ពង្រាយយន្តហោះជំនាន់ទី ៥ សរុបចំនួន ៤០ គ្រឿងរហូតដល់ឆ្នាំ២០២១ ។ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា “នៅថ្ងៃច័ន្ទយន្តហោះ F-35A ចំនួនពីរគ្រឿងបានមកដល់ទីនោះ ជាបណ្តុំចុងក្រោយហើយ ៣ គ្រងទៀតនឹងមកដល់ទីនេះនៅចុងឆ្នាំនេះ”៕ ដោយ ឈូក បូរ៉ា
ណាសា៖ នាពេលបច្ចុប្បន្នយានអវកាស Curiosity ស្ថិតតែម្នាក់ឯងនៅលើភពព្រះអង្គារ ព្រោះយានអវកាសនេះបានចំណាយពេលឆ្លុះមើលអេឡិចត្រូនិច របស់វាឆ្ពោះទៅរកផ្តេកដែលថតបាន រូបភាពប្លែកៗនៃភពក្រហមនៅលើភពផែនដី នៅពេលវាស្វែងរកសញ្ញានៃជីវិតនៅក្នុង Gale Crater មានទទឹង១៥៤ គីឡូម៉ែត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យានអវកាសមនុស្សយន្តមិន ចេះរីងស្ងួតកំពុងរុករករណ្តៅដីរបស់ភពព្រះអង្គារ បានចាប់ផ្តើមធ្វើការតាំងពីខែសីហា ឆ្នាំ២០១២ កំពុងសិក្សាផ្ទាំងថ្ម នៅលើភពព្រះអង្គារហើយកំពុងស្វែងរកសញ្ញានៃជីវិត។ នាពេលបច្ចុប្បន្ននេះ Curiosity កំពុងបង្កើតជាជម្រាលនៃកម្ទេចកម្ទីថ្មគេហៅថា ‘Central Butte’ ស្ថិតនៅជើងភ្នំ Aeolis Mons ជាភ្នំនៅកណ្តាលរបស់ Gale ។ រូបភាពខ្មៅដូចភពខ្មោច ត្រូវបានថតដោយកាមេរ៉ាខាងស្តាំរបស់ Curiosity នៅថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលអ្នកជំនាញរបស់អង្គការណាសាហៅថា Sol 2573 ។ One Sol គឺស្មើនឹងមួយថ្ងៃ Martian ជាមួយ Sol 0 សម្រាប់ការចង់ដឹងចង់ឃើញយ៉ាងហោចណាស់ ជាថ្ងៃដែលយានបានប៉ះលើភពក្រហម។ នៅលើ horizon អាចត្រូវបានគេមើលឃើញនៅគែមនៃរណ្តៅភ្នំភ្លើង Gale មានចម្ងាយ១៥៤ គីឡូម៉ែត្រ ខណៈដែលជម្រាលដ៏ទន់ភ្លន់នៃកណ្តាល Butte អាចមើលឃើញនៅផ្ទៃខាងមុខ៕ ដោយ៖ លី ភីលីព
ភ្នំពេញ៖ លោក Michael Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងអបអរសាទរដល់ប្រជាជនកម្ពុជា ក្នុងឱកាសខួបលេីកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតអាមេរិកនៅថ្ងៃទី៩ វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា “តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី...
ថ្មីៗនេះក្រោមការសហការរវាងក្រុមហ៊ុន ស៊ីងម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជនលើកម្មវិធី មើលទូរទស្សន៍តាមទូរស័ព្ទដៃ ។ Splus ជាកម្មវីធីទូរស័ព្ទដ៏ងាយស្រួលមួយសម្រាប់អ្នកចូលចិត្តមើលទូរទស្សន៍លើទូរស័ព្ទដៃ ។ ដោយគ្រាន់តែប្រើប្រព័ន្ធលេខទូរស័ព្ទរបស់ Smart លោកអ្នកក៏អាចចុះឈ្មោះ ដើម្បីមើលទូរទស្សន៏បានដែរ ។ Splus អាចដំណើរការបានលើ ប្រព័ន្ធប្រតិបត្តិការ iOS និង...
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ កម្លាំងសមត្ថកិច្ចកម្ពុជាថៃបានសហការគ្នា ប្រគល់ទទួលពលករខ្មែរចំនួន៤០នាក់ ដែលចូលទៅធ្វេីការខុសច្បាប់ មកឲ្យកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានស្តីបន្ទោសទៅលើសមយុទ្ធរួមគ្នារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល ដោយហៅប្រទេសទាំងពីរនេះថា «មនុស្សដែលធ្វើឱ្យគេអស់កម្លាំងកាយឬចិត្ដ» លើការសន្ទនា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពី មន្ទីរប៉ង់តាហ្គោនបានប្រកាសថា សហរដ្ឋអាមេរិកនឹងកំណត់ធ្វើ សមយុទ្ធយោធាដែនអាកាសជាមួយប្រទេសកូរ៉េខាងត្បូង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ជំនួសសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេគឺ Vigilant Ace ដែលជាឯកអគ្គរដ្ឋទូតមិនផ្លូវការ របស់ក្រសួងការបរទេសកូរ៉េខាងជើង បានអះអាងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក“ គឺស្មើនឹងការប្រកាសអំពីការប្រឈមមុខ” ជាមួយកូរ៉េខាងជើង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ អ្នកការទូតរូបនេះបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា“ ភាពព្រហើនរបស់យោធា អាមេរិកគឺជាសកម្មភាពបង្កហេតុនិងគ្រោះថ្នាក់បំផុតនៃ មនុស្សដែលធ្វើឱ្យគេអស់កម្លាំងកាយឬចិត្ដ លើផ្កាភ្លើងនៃកិច្ចពិភាក្សាកូរ៉េខាងជើង – អាមេរិក ដែលជិតផុតពូជ” ។ គ្មាននរណាម្នាក់នឹងជឿថា សមយុទ្ធសង្គ្រាមដែលបានផ្លាស់ប្តូរនេះ ក៏នឹងផ្លាស់ប្តូរលក្ខណៈឈ្លានពាន របស់ពួកគេនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា