ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការផ្អាកបណ្ដោះអាសន្នចំពោះរថយន្តធុនធំគ្រប់ប្រភេទ ធ្វើចរាចរណ៍លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ ចំណុចអូរងើយ ក្នុងភូមិសាស្ត្រស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
សេអ៊ូល៖ សម្លេងសហរដ្ឋអាមេរិក ហៅកាត់ VOA បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ថា បន្ទាប់ពីបានធ្វើការរុករកនៅក្រោមទឹក អស់ជាច្រើនសប្តាហ៍មក យោធាកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានប្រមូលយកបំណែកជាច្រើននៃគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ដែលបានបាញ់ដោយទទួលបរាជ័យ នៅក្នុងការបញ្ជូនផ្កាយរណបចារកម្ម របស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីកាលពី១៥ថ្ងៃមុន ។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា វត្ថុដែលមានរាងស៊ីឡាំងប្រវែង១២ម៉ែត្រ ទទឹង២,៥ម៉ែត្រ ដែលត្រូវបានគេជឿថា ជាដំណាក់កាលទី២នៃគ្រាប់រ៉ុក្កែត...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់គ្រប់ភាគីពាក់ព័ន្ធថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ ត្រូវរួបរួមគ្នាធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន ថ្នាក់ដឹកនាំឃុំ និងភូមិ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី១៧...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា លោកនឹងមិនរំលាយសភាជាន់ទាបសម្រាប់ការបោះឆ្នោតមួយនៅក្នុងកំឡុងពេលសម័យប្រជុំសភាដែលកំពុងបន្តនោះទេ ដោយបញ្ចប់ការរំពឹងទុកជាច្រើនសប្តាហ៍ទៀត ។ លោក Kishida បានប្រាប់ដល់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់គាត់គឺ “ដោះស្រាយបញ្ហាប្រឈមដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្តនៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្ននោះទេ” ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន...
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ថា លោក បា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា រុស្ស៊ី បានរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនដោយរលូន ទោះស្ថិតក្នុងការប្រឈមមុខនឹង “បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកក្តី” ។ លោក ពូទីន បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងពេល សម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង St. Petersburg...
បរទេស៖ ប្រទេសរុស្ស៉ី កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថា បានចាប់ផ្តើមធ្វើការនាំចេញប្រេង ទៅកាន់ប្រទេសប៉ាគីស្ថាន និងព្រមទាំងបានយល់ព្រមក្នុងការទទួលរូបិយវត្ថុ របស់ចិន ជំនួសឲ្យរូបិយវត្ថុលុយដុល្លារផង ប៉ុន្តែបញ្ជាក់ថាប្រទេសនៅអាស៊ីខាងត្បូងមួយនេះ គឺមិនទទួលបានការបញ្ចុះតម្លៃពិសេសណាមួយឡើយ។ ទោះបីជាយ៉ាងណា ក្តីកាលពីចុងសប្តាហ៍កន្លងទៅនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានប្រកាសថាប្រេងដែលមានតម្លៃពិសេសជាលើកដំបូងពីប្រទេសរុស្សី បានដឹកជញ្ជូនមកដល់ផែនសមុទ្រ របស់ប្រទេសប៉ាគីស្ថាន ស្ថិតនៅភាគខាងត្បួងប្រទេសគឺនៅទីក្រុង Karachi ហើយក៏នឹងត្រៀមផ្ទេរចេញទៅកាន់ទីកន្លែងស្តុកប្រេង របស់ប្រទេសផងដែរ។ លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ កំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។ តាមរយៈសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។ យោងតាមហ្វេសប៊ុកផេក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០...
បរទេស៖ ប្រទេសចិនកំពុងប្រើប្រាស់ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយគណៈប្រតិភូសម្ព័ន្ធអារ៉ាប់ទៅកាន់ ស៊ីនជាំង ដើម្បីរំលេចនូវអ្វីដែលចិន និយាយថាជាការគាំទ្រគោលនយោបាយរបស់ខ្លួននៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ការសរសើរដែលទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថាបានទទួលពីអ្នកការទូត និងមន្ត្រីដែលបានចូលរួមក្នុងដំណើរនេះ គឺគ្មានអ្វីក្រៅពី “ការឃោសនារបស់ចិន” និងការប៉ុនប៉ងដើម្បីលាងជម្រះការរំលោភសិទ្ធិមនុស្សនៅទីនោះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រព្រឹត្តរបស់ចិនលើជនជាតិ អ៊ុយហ្គ័រ (Uyghur)...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ យោធានីហ្សេរីយ៉ាបានឲ្យដឹងថា យ៉ាងហោចណាស់ជនសង្ស័យដែលជាភេរវករចំនួន៦នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយប្រើកាំភ្លើងកាលពីពេលថ្មីៗនេះ ប៉ះជាមួយយោធានៅក្នុងរដ្ឋ Kaduna ស្ថិតនៅភាគខាងជើងនៃប្រទេសនេះ ។ លោក Musa Danmadami អ្នកនាំពាក្យយោធានីហ្សេរីយ៉ា ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឃ្លាំងអាវុធ និងគ្រាប់រំសេវដែលជាកម្មសិទ្ធិ របស់ជនសង្ស័យក៏ត្រូវបានរកឃើញផងដែរ នៅក្នុងអំឡុង...