ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ទំនាក់ទំនងផ្លូវការរាល់ទម្រង់ណាមួយ ជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន ហើយបញ្ឈប់ការជំរុញទៅមុខ និងលុបចោលភ្លាមៗនូវ “គំនិតផ្តួចផ្តើម ស្តីពីពាណិជ្ជកម្មសតវត្សទី២១” និងកិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយតៃវ៉ាន់។ ការកត់សម្គាល់របស់លោកស្រី បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងក្រោម “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សទី២១” របស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី០១...
ថ្ងៃទី១និងថ្ងៃទី២ខែមិថុនា លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានចុះត្រួតពិនិត្យការងារក្នុង “ទីតាំងសម្គាល់តំណាងខាងវប្បធម៌” របស់ចិនចំនួន២កន្លែង ពោលគឺ បណ្ណសារជាតិនៃការបោះពុម្ពផ្សាយនិងវប្បធម៌ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រចិន ។បន្ទាប់មកលោកបានអញ្ជើញចូលរួមពិធីសំណេះសំណាលស្តីពីការបន្តវេននិងអភិវឌ្ឍវប្បធម៌ ហើយបានលើកឡើងជាលើកដំបូងអំពីការកសាងអរិយធម៌សម័យទំនើបប្រជាជាតិចិន។ *តើការចុះត្រួតពិនិត្យ “ទីតាំងសម្គាល់តំណាងខាងវប្បធម៌ ចំនួនពីរគឺក្នុងបំណងគិតគូរដ៏ជ្រាលជ្រៅបែបណា? បណ្ណសារជាតិនៃការបោះពុម្ពផ្សាយនិងវប្បធម៌ចិនសំខាន់គឺតម្កល់ទុកនិងអភិរក្សសៀវភៅបុរាណអរិយធម៌ប្រជាជាតិចិនដ៏មានតម្លៃដែលបន្តពីជំនាន់មុនរហូតមក។ ការកសាង “ទីតាំងសម្គាល់វប្បធម៌” មួយនេះជាគម្រោងស្ថាបនាដែលអនុម័តផ្ទាល់ដោយលោក Xi Jinping ក្នុងបំណងបន្តវេនអរិយធម៌ដែលមិនបានកាត់ផ្តាច់តែមួយគត់លើពិភពលោក...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ លោកបណ្ឌិត...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ លោកបណ្ឌិត លើកឡើងថា រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ដែលត្រូវធ្វើការជាមួយគ្នា និងសហការគ្នាយ៉ាងស្អិតរមួត ដោយមិនអាចខ្វះភាគីណាមួយបាននោះឡើយ ដោយហេតុថា វិស័យឯកជនគឺជាសរសៃឈាមនៃដង្ហើមសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបាននូវគុណតម្លៃរួមតែមួយ...
បរទេស៖ មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បានសន្យាធ្វើកំណែទម្រង់ច្បាប់ស្រាក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៃការគ្រប់គ្រងរបស់លោក ដើម្បីបញ្ចប់ភាពផ្តាច់មុខ និងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតស្រាបៀរ ក្នុងស្រុក អាចនាំយកផលិតផលរបស់ពួកគេ ចូលទៅក្នុងទីផ្សារបាន។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣...
ប៉េកាំង៖ ប្រទេសចិន បានថ្កោលទោសក្រុមប្រទេសទាំង៧ (G7) សម្រាប់ការបំភាន់បញ្ហាទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍ និងឯកសារផ្សេងទៀត ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល G7 នៅហ៊ីរ៉ូស៊ីម៉ា ដោយថាអ្វីដែលប្លុកនេះធ្វើ គឺរារាំងសន្តិភាពអន្តរជាតិ ធ្វើឱ្យខូចស្ថិរភាពក្នុងតំបន់ និងទប់ស្កាត់ប្រទេសដទៃទៀត។ ការអភិវឌ្ឍន៍ និងប្រទេសចិន បានដាក់ចេញនូវជំហរតឹងរ៉ឹង ចំពោះម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់ប្រទេសជប៉ុន និងភាគីពាក់ព័ន្ធផ្សេងទៀត។ G7 ធ្វើការអះអាងយ៉ាងមុតមាំអំពី “ការលើកកម្ពស់ពិភពលោក...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើររាជរដ្ឋាភិបាល ជូនសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២១ ឧសភា ២០២៣។...
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) នៅចុងសប្តាហ៍នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាជនបាន ចំនួន៣០២០នាក់ សរុបជំងឺ ៥.៨១៣ករណី នឹងបានបញ្ជូនមកព្យាបាលបន្ត ៧៩នាក់ ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ ស្រុកខេត្ត យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀត...
ម៉ូស្គូ៖ រុស្ស៊ី បានព្រមានថា ការផ្គត់ផ្គង់យន្តហោះ F-16 របស់លោកខាងលិចដល់អ៊ុយក្រែន បង្ហាញពី “ហានិភ័យដ៏ធំ” បន្ទាប់ពីមានការប្រកាសថា សហរដ្ឋអាមេរិក បានយល់ព្រមថា ទីក្រុងគៀវ អាចទទួលបានយន្តហោះ ដែលខ្លួនបានអំពាវនាវជាយូរមកហើយ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងព័ត៌មានដែលថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន...
ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ក្នុងនាមជាអ្នកការពារដ៏រឹងមាំ នៃសន្តិភាពពិភពលោក និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់អាហ្វហ្គានីស្ថាន ប្រទេសចិន អាចដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកមកវិញនូវស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ មិនដូចសហរដ្ឋអាមេរិកទេ ចិនគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំងអាហ្វហ្គានីស្ថានផងដែរ។ អ្នកជំនាញ និងអ្នកសិក្សាបានឲ្យដឹងថា វាគាំទ្រសន្តិភាព និងការកសាងឡើងវិញនៃប្រទេសអាហ្វហ្គានីស្ថាន ដោយមានចេតនាជួយប្រជាជនអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់...