ភ្នំពេញ៖ នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាចំពោះ លោកវ រសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ។ សូមរំលឹកថា រាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ អធិការស្រុកកំរៀង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាភ្លាមៗឲ្យដកស័ក្តិ និងបណ្ដេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ឬឲ្យជាប់ពន្ធនាគារចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ក្រោយក្រុមស្រាវជ្រាវរកឃើញថាលោកពិតជាបានដោះលែងមេក្លោងនាំមនុស្ស ឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា។ តាមរយៈសារសំឡេងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១សម្ដេចតេជោបានថ្លែងថា លទ្ធផលស្រាវ ជ្រាវបានបង្ហាញថា អធិការស្រុកកំរៀង...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ជាមួយប្រេសតិអាកាសធាតុសហរដ្ឋអាមេរិក លោក John Kerry នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្រុមប្រឹក្សាអាក់ទិក។ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺត្រូវបានធ្វើឡើង ស្របពេលភាពតានតឹងរវាងទីក្រុងមូស្គូនិងលោកខាងលិច កើនកម្តៅខ្លាំងឡើង។ លោក Sergei Lavrov...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានប្រកាសពលរដ្ឋរបស់ខ្លួនប្រមាណជាជិត៨លាននាក់ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ហើយក្នុងរយៈពេលត្រឹមតែ២៨ថ្ងៃចុងក្រោយ ចាប់តាំងតែពីការចាប់ផ្តើមឡើងកាលពីខែមុន។ តាមរយៈទិន្នន័យដែលបង្ហាញគេអាចមើលឃើញថា ពលរដ្ឋឥណ្ឌាសរុប៧ ៩៦៧ ៦៤៧នាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមព្រឹកថ្ងៃសៅរ៍ដោយក្នុងប្រមាណជា៥ ៩០៩ ១៣៦នាក់គឺជា ក្រុមមនុស្សដែលមានប្រភពមកពីអ្នកធ្វើការនៅក្នុងសេវាកម្មសុខាភិបាលនិងប្រមាណជា២ ០៥៨ ៥១១នាក់ទៀតជាអ្នកគាំទ្រជួរមុខនៅការងារប្រយុទ្ធប្រឆាំងកូវីដ។ តាមតួលេខនេះក៏អាចឲ្យយើងដឹងបានដែរថា រដ្ឋដល់ទៅ៨ដែលទទួលបានការចាក់វ៉ាក់សាំងដោយក្នុងនោះរដ្ឋ Uttar Pradesh ទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺដល់ទៅ១០,៨ភាគរយ។ តាមផែនការក្រុមអ្នកធ្វើការនៅវិស័យសុខាភិបាល និងអ្នកធ្វើការជួរមុខដើម្បីកិច្ចការងារប្រយុទ្ធប្រឆាំងចំនួន៣០លាននាក់...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំនៅទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ដែលត្រូវបានគេរាយការណ៍នៅទ្វីបអាហ្វ្រិក មានរហូតដល់៣.៧៣១.៣៤៣នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ។ ខាង Africa CDC បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់ត្រូវបានគេប្រកាសឲ្យដឹងដោយជំងឺឆ្លងរាតត្បាត នៅទ្វីបអាហ្វ្រិក...
បរទេស៖ ប្រេសិតអង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប លើប្រទេសវេណេស៊ុយអេឡា កំពុងតែធ្វើឲ្យឲ្យវិបត្តិមនុស្សជាតិមានភាពកាន់តែអាក្រក់ឡើង និងបានណែនាំឲ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយចំណាត់ការរបស់ខ្លួន។ ក្រោយដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ លោកស្រី Alena Douhan ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីណែនាំនៅក្នុងរបាយការណ៍បឋមមួយថា ទណ្ឌកម្មគួរតែត្រូវបានដក ហើយរដ្ឋាភិបាលវេណេស៊ុយអេឡា គួរតែត្រូវបានផ្តល់ឲ្យទទួលបានជំនួយ ដែលបានបង្កកនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងព័រទុយហ្គាល់។ លោកស្រី...
បរទេស៖ ប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានបង្ហាញជាថ្មីម្តងទៀត នូវការប្តេជ្ញារបស់ខ្លួន ក្នុងការដោះស្រាយជម្លោះជំនួញក្រោយ Brexit ជុំវិញបញ្ហាព្រំដែនអៀរឡង់ខាងជើង ក្រោយមានជម្លោះជុំវិញរឿងថ្នាំវ៉ាក់សាំងកូវីដ១៩។ ទេសរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove និងអនុប្រធានគណៈកម្មាធិការអឺរ៉ុប លោក Maros Sefcovic បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយលោកទាំងពីរបានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេមានភាពស្មោះត្រង់ ប៉ុន្តែមានការពិភាក្សាប្រកបដោយការស្ថាបនា។ ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា លោកនឹងដកការចាត់ទុកពួកឧទ្ទាមហូធីនៅយេម៉ែនថាជាភេរវករចេញវិញ នៅថ្ងៃទី១៦ ខែកុម្ភៈ បើទោះជាលោកព្រមានថា សមាជិករបស់ក្រុមនេះ នឹងរងនូវទណ្ឌកម្មបន្ថែមក៏ដោយ។ រដ្ឋបាលរបស់លោក ត្រាំ បានធ្វើការចាត់ទុកពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន ថាជាអង្គការភេរវកម្មពិភពលោក និងជាអង្គការភេរវកម្មបរទេស នៅក្នុងថ្ងៃចុងក្រោយជាប្រធានាធិបតីរបស់លោក បើទោះជាត្រូវរដ្ឋាភិបាលផ្សេងទៀត ក្រុមផ្តល់ជំនួយ និងអង្គការសហប្រជាជាតិថា...