ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ មេសានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៥៧នាក់ ក្នុងនោះករណី ឆ្លងសហគមន៍ ១៥៦ នាក់និងអ្នកដំណើរពីបរទេស ១នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន៧២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប ៤២៣៨ នាក់,អ្នកជាសះស្បើយ ២១៥២ នាក់, អ្នកកំពុងព្យាបាល...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិតីរបស់ប្រទេសរុស្ស៊ី បានថ្វាយសារចូលរួមកាន់ទុក្ខដល់ព្រះមហាក្សត្រីយានី Elizabeth II កាលពីថ្ងៃសុក្រ ដើម្បីសម្តែង “ទុក្ខដ៏ក្រៀមក្រំបំផុត”របស់គាត់ចំពោះការ សោយទិវង្គត់របស់ស្វាមីទ្រង់ គឹព្រះអង្គម្ចាស់ Philip ។ លោក ពូទីន បានថ្លែងនៅក្នុងសារនោះថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេមើលឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគិតត្រឹមថ្ងៃសៅរ៍ មាន៧៨៩នាក់ ដែលនាំឲ្យរដ្ឋាភិបាល បង្កើនការទប់ស្កាត់ការឆ្លងជំងឺ នៅមុនពេលពិធីបុណ្យមហាសង្ក្រានដ៏ធំ នៅក្នុងប្រទេសនឹងប្រារព្ធឡើង ។ មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ១៩ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីចំនួន៧៨៩នាក់ មាន៧៨១នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ជាមួយគ្នានេះដែរ អ្នកដែលឆ្លងជំងឺទាំងនេះមានពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នានៅរដ្ឋធានីបាងកក...
ភ្នំពេញ ៖ “កូវីដ ពិតជាគ្មានមេត្តា គ្មានរេីសអាយុឡេីយ សូមបី ទារក អាយុ ៣ខែ ៨ខែ លោកយាយ អាយុ ៨៨ឆ្នាំ ៨០ឆ្នាំ នៅទំនប់រលក ក៍មិនលេីកលែងដែរ”។ នេះជាសំណេរលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុលើកបង្ហាញក្នុងហ្វេសប៊ុកមុននេះបន្តិច៕
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt ទើបបានបញ្ចប់សមយុទ្ធយោធាមួយ នៅដែនសមុទ្រចិនខាងត្បូង ជាមួយកងកម្លាំងជើងអាកាសនៃប្រទេសម៉ាឡេស៊ី។ នាវាផ្ទុកយន្តហោះនិងកងនាវាលេខ១១ ដែលអមដំណើរដោយនាវាចម្បាំងសមត្ថភាពមីស៊ីល USS Bunker Hill ព្រមទាំងនាវាពិឃាត USS John Finn និង USS...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាមកដល់ពេលនេះ ទៅហើយប៉ុន្តែពលរដ្ឋរបស់កាណាដានៅតែបានបង្ហាញក្តីបារម្ភ អំពីការធ្លាក់ខ្លួនឈឺ នៅក្រោយការចាក់វ៉ាក់សាំងកូវីដ ហើយអត្រានៃការព្រួយបារម្ភនេះបានបន្តកើនឡើង តាំងតែពីខែមិនាមកម្ល៉េះ។ ការស្រាវជ្រាវដែលត្រូវបានធ្វើឡើង ដោយវិទ្យាស្ថានជាតិ Angus Reid កាលពីថ្ងៃសុក្របានបង្ហាញ ជាលទ្ធផលនេះឡើងនិងបញ្ជាក់ទៀតថាមនុស្ស៤នាក់ ក្នុងចំណោម៥នាក់ បាននិយាយអំពីការព្រួយបារម្ភនេះខណៈ ដែលមនុស្សម្នាក់ក្នុងចំណោម៣នាក់និយាយថា បានបារម្ភពីបញ្ហាសុខភាពផ្លូវចិត្តក្រោយទទួលវ៉ាក់សាំងនេះហើយ ក្នុងចំណោមនោះកំណើនដែលមានសន្ទុះខ្លាំងជាងគេ គឺជាមនុស្សដែលមានអាយុក្រោម៣៥ឆ្នាំ។ ការធ្វើស្ទាបស្ទង់នេះត្រូវបានធ្វើឡើង តាំងតែពីថ្ងៃទី៥រហូតដល់ថ្ងៃទី៨ខែមេសាមកម្ល៉េះ...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសបានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការប្រកាសទាមទារប្រមូលយកវ៉ាក់សាំង Sputnik V របស់ខ្លួនទាំង២០ម៉ឺនដូស មកពីប្រទេសស្លូវ៉ាគីវិញ នៅសប្តាហ៍នេះក្រោយមានសំណួរចោទសួរជាច្រើនពាក់ព័ន្ធ ទៅនឹងគុណភាពរបស់វ៉ាក់សាំង។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការទាមទារនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសស្លូវ៉ាគី បានធ្វើការចោទជាសំណួរថាតើគុណភាពរបស់វ៉ាក់សាំងទាំងនេះ វាមានកម្រិតដូចទៅនឹងវ៉ាក់សាំងដែលបានធ្វើតេស្ត កន្លងមកឬក៏យ៉ាងណា។ ទោះបីជាយ៉ាងណាក្តីជាការឆ្លើយ ក្នុងពេលដែលរុស្សីបានទាមទារយកវ៉ាក់សាំងទាំងនោះមកវិញ ហើយនោះខ្លួនក៏បានហៅសកម្មភាពរបស់ស្លូវ៉ាគី ថាជាការធ្វើឲ្យមានបញ្ហាដល់ទំនាក់ទំនងផ្នែកការទូត រវាងប្រទេសទាំងពីរផងដែរ។ មុននេះផងដែរប្រទេសទាំងពីរ ក៏បានធ្វើការប្រកែកគ្នាផងដែរអំពីបញ្ហានេះប៉ុន្តែជាលទ្ធផលរុស្សី...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះបានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជនកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតី...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន០៦នាក់បានស្លាប់ និង០៤នាក់ទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានី ម៉ូហ្គាឌីស៊ូ រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក Ismael Mukhtar Omar អ្នកនាំពាក្យក្រសួងព័ត៌មាន បាននិយាយថា ស្ត្រី០៣នាក់ និងកុមារម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដោយខ្លួនគាត់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសអាហ្សង់ទីនលោក Alberto Fernandez បានធ្វើការប្រកាសដោយខ្លួនឯងនៅថ្ងៃនេះថាលោកបានតេស្តឃើញ វិជ្ជមានកូវីដ១៩ហើយ។ នៅក្នុងសារមួយដែលត្រូវបានធ្វើឡើងលើ Twitter របស់លោកផ្ទាល់បានសរសេរថា៖ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានមានអាក្ការៈផ្តាសាយនិងឡើង កំដៅដល់ទៅ ៣៧,៣អង្សារ រួចមកព្រមទាំងឈឺក្បាលផងនោះ ខ្ញុំក៏បានសម្រេចចិត្តទៅធ្វើតេស្ត ដែលលទ្ធផលចេញមកគឺវិជ្ជមានកូវីដពិតមែន។ លោក Fernandez ដែលទើបឈានវ័យចូល៦២ឆ្នាំកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយទៀតដែរថា ក្នុងអំឡុងពេលដែលលោករងចាំលទ្ធផល លោកបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមគោលការណ៍ និងការណែនាំពីសំណាកគ្រូពេទ្យផ្ទាល់ខ្លួនបានត្រឹមត្រូវ។ លោកបញ្ជាក់ដែរថាមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់គាត់នៅល្អជាធម្មតានៅឡើយ...