ព័ត៌មានអន្តរជាតិ

ជនជាតិកាណាដា ភាគច្រើនបង្ហាញ ក្តីបារម្ភពីការធ្លាក់ខ្លួន ឈឺនៅក្រោយ ទទួលវ៉ាក់សាំង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាមកដល់ពេលនេះ ទៅហើយប៉ុន្តែពលរដ្ឋរបស់កាណាដានៅតែបានបង្ហាញក្តីបារម្ភ អំពីការធ្លាក់ខ្លួនឈឺ នៅក្រោយការចាក់វ៉ាក់សាំងកូវីដ ហើយអត្រានៃការព្រួយបារម្ភនេះបានបន្តកើនឡើង តាំងតែពីខែមិនាមកម្ល៉េះ។

ការស្រាវជ្រាវដែលត្រូវបានធ្វើឡើង ដោយវិទ្យាស្ថានជាតិ Angus Reid កាលពីថ្ងៃសុក្របានបង្ហាញ ជាលទ្ធផលនេះឡើងនិងបញ្ជាក់ទៀតថាមនុស្ស៤នាក់ ក្នុងចំណោម៥នាក់ បាននិយាយអំពីការព្រួយបារម្ភនេះខណៈ ដែលមនុស្សម្នាក់ក្នុងចំណោម៣នាក់និយាយថា បានបារម្ភពីបញ្ហាសុខភាពផ្លូវចិត្តក្រោយទទួលវ៉ាក់សាំងនេះហើយ ក្នុងចំណោមនោះកំណើនដែលមានសន្ទុះខ្លាំងជាងគេ គឺជាមនុស្សដែលមានអាយុក្រោម៣៥ឆ្នាំ។

ការធ្វើស្ទាបស្ទង់នេះត្រូវបានធ្វើឡើង តាំងតែពីថ្ងៃទី៥រហូតដល់ថ្ងៃទី៨ខែមេសាមកម្ល៉េះ ហើយកំពុងបានក្លាយទៅជាបញ្ហាសម្រាប់រដ្ឋាភិបាលកាណាដា ទៅវិញថានឹងអាចបរាជ័យនៅក្នុងគោលដៅដើម្បីបញ្ចប់ ទៅនៃបញ្ហារាតត្បាតកូវីដឲ្យបានត្រឹមនិទាឃរដូវខាងមុខនេះ នៅទូទាំងប្រទេសទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top