បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដោយរាជអជ្ញានៃកោះតៃវ៉ាន់នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា អតីតមន្ត្រីយោធានៅភ្នាក់ងារស៊ើបការសំងាត់ដែលចូលនិវត្ត របស់ខ្លួនចំនួន៤នាក់ដែលមានម្នាក់ជាមេបញ្ជាការផងនោះ ត្រូវបានដាក់ទោសក្នុងករណីលួចយកទីន្នន័យសំងាត់ ប្រគល់ឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។ អតីតមន្ត្រីទាំង៤រូបនោះ ត្រូវបានដាក់ទោសក្រោមបទចោទប្រកាន់ថាបានកសាង ប្រព័ន្ធភ្នាក់ងារចារកម្មសំងាត់សម្រាប់ចិនហើយនិងលួចយកទិន្នន័យ សំងាត់ជាច្រើនរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។ ប្រភពដដែលបានសរសេរទៀតថា ភាគីចិននិងតៃវ៉ាន់តាមពិតគឺបានព្យាយាមធ្វើចារកម្ម ទៅលើគ្នាទៅវិញទៅមកចាប់តាំងតែពីឆ្នាំ១៩៤៩មកម្ល៉េះ ពោលគឺក្នុងពេលដែលក្រុមជាតិនិយមចិនដែលបានបរាជ័យសង្គ្រាមស៊ីវិល ទៅឲ្យបក្សកុម្មុយនីយចិនមកម្ល៉េះ។ នៅក្នុងសេចក្តីប្រកាសនោះផងដែរ រាជអជ្ញាររបស់ចិនក៏បានប្រកាសដែរថាអតីតមន្ត្រី២រូប របស់តៃវ៉ាន់គឺត្រូវបានជ្រើសរើសឡើងដោយរដ្ឋាភិបាលក្រុង Guandong ប្រទេសចិន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា គ្រោះទឹកជំនន់បានជន់លិចនៅក្នុងតំបន់ជាច្រើននៅក្រុងហ្សាការតា នៅថ្ងៃសៅរ៍នេះ បង្ខំឲ្យពល់រដ្ឋរាប់ពាន់នាក់នឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋធានី ក្នុងរយៈពេល២-៣ថ្ងៃកន្លងទៅនេះ ។ លោក Sabdo Kurnianto ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយហ្សាការតា ស្តីទី បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសៅរ៍នេះថា មិនទាន់សេចក្តីរាយការណ៍អំពីការស្លាប់នៅឡើយទេ ។ យោងតាមលោកប្រធានស្តីទី បានថ្លែងថា ពលរដ្ឋជាង១.៣០០នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាទៅកាន់អាជ្ញាធរថា ត្រូវប្រមូលពួកមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ទុកម្ដុំ រួចហើយចាំផុតជំងឺកូវីដ-១៩ កាត់ទោសក៏មិនទាន់ហួសដែរ ខណៈសម្ដេចថា ការធ្វើបែបនេះ ដើម្បីការពារប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា «មុខសញ្ញាទាក់ទិនជាមួយនឹងពួករត់ពន្ធមនុស្ស មេខ្យល់នាំមនុស្ស និងអ្នកឆ្លងកាត់ គឺប្រមូលដាក់ម្ដុំទៅ...
ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន២៨៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ទួលស្នោរ ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមរយៈបេសកកម្មថ្មីគឺ TYDA ចុះតាមសាលារៀន ដែលជាកម្មវិធីអប់រំសុខភាព ដោយផ្ដោតលើសុខភាពមាត់ធ្មេញ អនាម័យសុវត្ថិភាពអាហារក្នុងសាលា...
បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការ គុណភាពបរិស្ថាននៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក លោក Tiffany Young បានប្រាប់សារព័ត៌មាន Sputnik ថា ប្រជាជនជិត ១៥ លាននាក់ ក្នុងរដ្ឋតិចសាស់ បច្ចុប្បន្នកំពុងប្រឈមនឹងការរំខានប្រព័ន្ធទឹកដែលបណ្តាលមកពីអាកាសធាតុរដូវរងារខ្លាំង ដែលបានហូរកាត់រដ្ឋនៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត៕
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ជាមួយប្រេសតិអាកាសធាតុសហរដ្ឋអាមេរិក លោក John Kerry នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្រុមប្រឹក្សាអាក់ទិក។ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺត្រូវបានធ្វើឡើង ស្របពេលភាពតានតឹងរវាងទីក្រុងមូស្គូនិងលោកខាងលិច កើនកម្តៅខ្លាំងឡើង។ លោក Sergei Lavrov...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានប្រកាសពលរដ្ឋរបស់ខ្លួនប្រមាណជាជិត៨លាននាក់ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ហើយក្នុងរយៈពេលត្រឹមតែ២៨ថ្ងៃចុងក្រោយ ចាប់តាំងតែពីការចាប់ផ្តើមឡើងកាលពីខែមុន។ តាមរយៈទិន្នន័យដែលបង្ហាញគេអាចមើលឃើញថា ពលរដ្ឋឥណ្ឌាសរុប៧ ៩៦៧ ៦៤៧នាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមព្រឹកថ្ងៃសៅរ៍ដោយក្នុងប្រមាណជា៥ ៩០៩ ១៣៦នាក់គឺជា ក្រុមមនុស្សដែលមានប្រភពមកពីអ្នកធ្វើការនៅក្នុងសេវាកម្មសុខាភិបាលនិងប្រមាណជា២ ០៥៨ ៥១១នាក់ទៀតជាអ្នកគាំទ្រជួរមុខនៅការងារប្រយុទ្ធប្រឆាំងកូវីដ។ តាមតួលេខនេះក៏អាចឲ្យយើងដឹងបានដែរថា រដ្ឋដល់ទៅ៨ដែលទទួលបានការចាក់វ៉ាក់សាំងដោយក្នុងនោះរដ្ឋ Uttar Pradesh ទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺដល់ទៅ១០,៨ភាគរយ។ តាមផែនការក្រុមអ្នកធ្វើការនៅវិស័យសុខាភិបាល និងអ្នកធ្វើការជួរមុខដើម្បីកិច្ចការងារប្រយុទ្ធប្រឆាំងចំនួន៣០លាននាក់...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំនៅទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ដែលត្រូវបានគេរាយការណ៍នៅទ្វីបអាហ្វ្រិក មានរហូតដល់៣.៧៣១.៣៤៣នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ។ ខាង Africa CDC បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់ត្រូវបានគេប្រកាសឲ្យដឹងដោយជំងឺឆ្លងរាតត្បាត នៅទ្វីបអាហ្វ្រិក...