កំពង់ចាម ៖ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃរ៍ទី២៦ ខែធ្នូឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបកន្លែងសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគិតមកដល់ពេលនេះ បានរៀបចំគ្រែចំនួន...
ភ្នំពេញ ៖ ដើម្បីបន្តចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចូលរួមបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលជាការបន្ថែមពីពេលមុន នូវប្រាក់បៀវត្សចំនួន៣ខែ ។ ដូច្នេះសរុបទាំងអស់ចំនួន៩ខែ ជូនមូលនិធិប្រ យុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នានេះសម្តេច បានអំពាវនាវជនរួមជាតិទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្តឲ្យបានខ្ចាប់ខ្ចួននូវវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់...
ភ្នំពេញ ៖ ក្រោយពីខេត្តសាមុតសាខន ប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ១៩សារជាថ្មី នោះ សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅដល់ កម្មករ-កម្មការិនីខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ កុំមានការរត់ចេញពីថៃ ឡើយ ដោយបន្ដធ្វើការងារ និងរស់នៅជាធម្មតា ជាពិសេស កុំមានការភ័យខ្លាចក្នុងស្ថានភាពបែបនេះ។ តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ...
ភ្នំពេញ ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញរថយន្តយោធាចំនួន៩០គ្រឿង ទៅកាន់ច្រកព្រំដែនអូស្មាច់ និងដូងនៅរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីត្រៀមដឹកពលករខ្មែរមកកម្ពុជាវិញ ដែលនៅតាមព្រំដែនគ្មានលទ្ធភាពធ្វើចត្តាស័ក ក្រោយខេត្តសាមុតសាខន របស់ប្រទេសថៃបានផ្ទុះកូវីដ១៩ធ្វើឲ្យមានអ្នកឆ្លងជិត៦០០នាក់ នាថ្ងៃ១៩និង២០ធ្នូ។ ការចេញដំណើរទៅទាំងយប់នេះ ក្រោយពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានដាក់បទបញ្ជា៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋធ្វើដំណើរមកពីថៃត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន ក្នុងនោះច្រកដូង អូស្មាច់ និងប៉ោយប៉ែត ជាច្រក៣សំខាន់ក្នុងការដាក់គោលដៅរថយន្ត៧០គ្រឿង ដែលត្រូវចេញពីភ្នំពេញដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរមកធ្វើចត្តាឡីស័ក ក្នុងករណីហួសលទ្ធភាពនៃការធ្វើចត្តាឡីស័កនៅតាមព្រំដែនដោយ មិនអនុញ្ញាតឲ្យជិះតាក់ស៊ី ឬរថយន្តឈ្នួលឡើយ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩៕
បរទេស៖ ប្រទេសថៃគ្រោងធ្វើតេស្តប្រជាជនជាង១ម៉ឺននាក់ ក្រោយមានករណីឆ្លងជម្ងឺកូវីដ១៩ប្រចាំថ្ងៃ លើសចំនួន៥០០ករណី ដែលភាគច្រើន គឺកើតមាននៅក្នុងចំណោមកម្មករចំណាកស្រុក ពាក់ព័ន្ធជាមួយផ្សារបង្គាមួយកន្លែងនៅជិតរាជធានី នេះបើតាមសម្តីរបស់មន្ត្រីថៃមួយរូប នៅថ្ងៃអាទិត្យនេះ។ អ្នកនាំពាក្យឲ្យក្រុមការងារ ជម្ងឺកូវីដ១៩របស់ប្រទេសថៃ បាននិយាយប្រាប់សន្និសីទកាសែតមួយថា នៅត្រឹមថ្ងៃពុធ អាជ្ញាធរមានបំណងធ្វើតេស្តចំនួន១០.៣០០ នៅក្នុងខេត្ត Samut Sakhon ជាទីមានការផ្ទុះឆ្លងខ្លំាង និងខេត្តនៅក្បែរនោះមួយចំនួន ដូចជាខេត្ត Samut Songkhram...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក ណេតាន់យ៉ាហ៊ូ និងលោក Yuli Edelstein រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលការចាក់វ៉ាក់សាំង...
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃ២០ ធ្នូនេះ បានផ្ញើសារជាសំឡេងទៅកាន់ពលករខ្មែរនៅថៃ ឲ្យជឿទុកចិត្តទៅលើរដ្ឋាភិបាលថៃចំពោះការគ្រប់គ្រងស្ថានការណ៍ផ្ទុះជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន។ សូមបញ្ជាក់ថា កាលពីថ្ងៃ១៩ធ្នូថៃបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃ២០ ធ្នូ ៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាមានករណីថ្មីមួយនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចំនួន១.៤១១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីមានអាយុ៤០ឆ្នាំ ដែលជាស្ត្រីជនជាតិបរទេស ដែលបានចូលមកកាន់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ននេះ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតកូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាផ្លូវការ បានប្រគល់អតីតមូលដ្ឋានយោធា១២កន្លែង ឲ្យទៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមានសំនួរជាច្រើន ត្រូវបានគេលើកឡើង ស្តីពីការបំពុលបរិស្ថាន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ និង Hankook Ilbo បានរាយការណ៍ថា យោធារបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាចំពោះការប្រគល់ឲ្យនេះ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងអំឡុងកិច្ចប្រជុំមួយ ប៉ុន្តែមិនអាចដោះស្រាយការជាប់គាំង...