កំពត ៖ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះទៅសំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការហ្វឹកហ្វឺនបណ្តុះបណ្តាលបេីកបរជំនាញរថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ ខេត្តកំពត។ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំ ពាវនាវទៅដល់អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣ វិច្ឆិកា មេត្តាព្យាយាមអត់ធ្មត់ ក្នុងការបន្ដធ្វើចត្តាឡីស័ករបស់ ខ្លួនឲ្យគ្រប់ចំនួនថ្ងៃ ដែលបានកំណត់ដោយក្រសួងសុខាភិបាល ជាពិសេស មកធ្វើតេស្ដរកវិរុសកូវីដ-១៩ ជាលើកទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរថាកងកម្លាំងនៅក្នុងតំបន់ Tigray ភាគខាងជើងនៃប្រទេសអេត្យូ ពីបានឈានទៅដលើការបាញ់គ្រាប់រ៉ូកែតផង នៅឯព្រលានយន្តហោះក្នុងការបង្កើន ជម្លោះរបស់ពួកគេជាមួយរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាភាពតានតឹង រវាងរដ្ឋាភិបាលនិងរណសិរ្សរំដោះប្រជាជនរបស់ Tigray ដែលហៅកាត់ថាTPLFដែលកំពុងមានវត្តមាននៅ Tigray បានកំពុងកើនឡើងកំដៅព្រមទាំងការប៉ះទង្គិចយោធាផងនៅខែនេះ។ ក្រុមមន្រ្តីបាននិយាយថា នៅតំបន់ព្រលានយន្តហោះ ត្រូវបានខូចខាតនៅក្នុងការវាយប្រហាររ៉ូកែតផងហើយTPLF បានបញ្ជាក់ពីការទទួលខុសត្រូវ ដោយនិយាយថាវាគឺជាការសងសឹករបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរថារដ្ឋ Oregon និង New Mexico របស់សហរដ្ឋអាមេរិកបានប្រកាស ពីវិធានការតឹងរឹងសាជាថ្មីដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ក្រុមមន្រ្តីរដ្ឋាភិបាលបានបញ្ជាឱ្យអាជីវកម្មដែលមិនចាំបាច់ភាគច្រើនបិទនិងជំរុញឱ្យប្រជាជនកំណត់គម្លាតសង្គមរបស់ពួកគេឡើងវិញផងដែរ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ រដ្ឋកាលីហ្វ័រញ៉ាបានក្លាយជារដ្ឋទី ២ ដែលបានវាយប្រហារករណី Covid-19 ចំនួន ១ លានករណីបន្ទាប់ពីរដ្ឋតិចសាស់ហើយជាមធ្យមមនុស្សជាង ៩០០...
ប៊ូឆារ៉ស្ត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nelu Tataru បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ចំនួន១០នាក់ ដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានសម្លាប់ដោយសារអគ្គីភ័យកើតឡើង កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងអង្គភាពថែទាំជំងឺ (ICU) នៅតំបន់ Piatra Neamt ដែលជាមន្ទីរពេទ្យនៅភាគឦសានប្រទេសរ៉ូម៉ានី ។ រដ្ឋមន្តីបានពន្យល់ថា “អ្នកជំងឺចំនួន០៨នាក់បានស្លាប់...
បរទេស៖ នៅថ្ងៃសៅរ៍នេះក្រសួងការបរទេស អ៊ីរ៉ង់ បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលធ្លាប់បានចេញផ្សាយ អំពីការធ្វើឃាតមេដឹកនាំអាល់កៃដាម្នាក់ នៅក្នុងរដ្ឋធានីរបស់ខ្លួន។ កន្លងមកកាលពីថ្ងៃសុក្រម្សិលមិញ កាសែតញូវយ៉កថែមស៍ បានរាយការណ៍ថាមេបញ្ជាការទី ២ របស់អាល់កៃដាត្រូវបានសម្លាប់ ដោយក្រុមប្រតិបត្តិអ៊ីស្រាអែលនៅតេហេរ៉ង់កាលពីខែសីហា។ ជាការឆ្លើយតបអ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថារឿងរ៉ាវ របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច គឺជាសេណារីយ៉ូនិងការប្រឌិតព័ត៌មានបង្កើតឡើង ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖ ប្រធានហិរញ្ញវត្ថុនៃក្រុមសេដ្ឋកិច្ចធំទាំង ២០ ហៅកាត់ថា G-20 បានឯកភាពគ្នាកាលពីថ្ងៃសុក្របដើម្បីកាត់បន្ថយបំណុល ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាជំហានបន្ថែម ដើម្បីគាំទ្រពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ G-20 រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប បានពិភាក្សាពីវិធានការណ៍ផ្តល់ជំនួយសង្គ្រោះ ដែលហួសពីការផ្អាកសេវាកម្មបំណុល ដែលបានដាក់ចេញកាលពីខែឧសភាដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានមូលនិធិ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ និងងាយស្រួលជួយដល់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-២០ និងអភិបាលធនាគារកណ្តាល...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅកាន់ទីប្រឹក្សាសន្តិ សុខជាតិអាមេរិក ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចកី្តចែង ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅកម្ពុជា។ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥ ធ្វើឡើងតាមប្រពន្ធ័វីដេអូ កាលពីថ្ងៃទី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន ទទួលបានសំឡេងគាំទ្រសរុបចំនួន ៣០៦ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីសប្តាហ៍មុន បើប្រៀបធៀបទៅនឹងចំនួន ២៣២ សម្រាប់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានព្យាករកាលពីថ្ងៃសុក្រ ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោត ដែលនឹងកើតឡើងនៃការប្រកួតប្រជែងរបស់រដ្ឋ។ លោក ដូណាល់ ត្រាំ មិនទាន់បានទទួលស្គាល់ការប្រកួតប្រជែងនេះនៅឡើយទេ ដោយអះអាងដោយគ្មានភស្តុតាងជាក់លាក់ដែលថា វាត្រូវបានគេបន្លំស្លឹកឆ្នោត ប៉ុន្តែគណបក្សសាធារណរដ្ឋ...
សេអ៊ូល៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន Ban Ki-moon បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង គួរតែផ្ញើសារដ៏ខ្លាំងក្លាទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យមានការបង្កហេតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ លោក បាន គីមូន បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាសំខាន់មួយនៅក្នុងសិក្ខាសាលាមួយនៅទីក្រុងសេអ៊ូល ដោយលើកឡើងថាបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ទំនងជានឹងវិលត្រឡប់ទៅរកការបង្កហេតុឡើហវិញ បន្ទាប់ពីការបើកសម្ពោធលោក Joe Biden ជាប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់។...