ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់កង កម្លាំងនគរបាល ទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យផងដែរ។ យោងតាមលិខិតជូនពររបស់អគ្គស្នងការនគរបាលជាតិ នាឱកាសខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយ មន្ត្រីបច្ចេកទេសកសិកម្ម នៅតាមបណ្តាឃុំទូទាំងប្រទេស ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជាដែលមានវិសាលភាពធំធេង និងជាវិស័យស្នូល សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ សម្តេចតេជោបានលើកឡើង ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ឧសភាថា ដ្បិតអត្រាកសិកម្មទាបក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។ ដូចគ្នានឹងប្រទេសជឿនលឿន លើពិភពលោកដែរ...
នីហ្គាតា៖ ប្រធានហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីថ្ងៃសៅរ៍បានព្រមានពីភាព មិនប្រាកដប្រជាកាន់ តែខ្លាំងឡើង ហើយបានប្តេជ្ញាថា នឹងចាត់វិធានការ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ ចំពេលមានការព្រួយ បារម្ភបន្ទាប់ពីការបរាជ័យធនាគារ របស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងនីហ្គាតា របស់ប្រទេស ជប៉ុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងអភិបាលធនាគារកណ្តាលបានឲ្យដឹងថាពួកគេ “ត្រូវតែរក្សាការប្រុងប្រយ័ត្ន និងរក្សាភាពរហ័សរហួន និងមានភាពបត់បែនក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់យើង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអាទិត្យ ថា ក្រុង គៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចធ្វើឱ្យការ បរាជ័យរបស់រុស្ស៊ី “មិនអាចត្រឡប់វិញបាន” នៅដើមឆ្នាំនេះ ខណៈដែលគាត់ទទួលបានកញ្ចប់យោធា...
លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែង ការណ៍មួយនាពេលថ្មីៗកន្លងទៅ នេះដោយបាន “លើកទឹកចិត្តយ៉ាងខ្លាំង”ឱ្យអង្គការសុខភាពពិភពលោកអញ្ជើញចិន តៃវ៉ាន់ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក ឆ្នាំនេះក្នុងនាមជាអ្នកអង្កេតការណ៍ ។ ប្រព័ន្ធសារព័ត៌មានជាច្រើនសម្គាល់ឃើញថា ក្រោមការញុះញង់របស់សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលជិតនឹងបើកធ្វើនៅប្រទេសជប៉ុន នឹងឃោសនាបំប៉ោងពី”ការគំរាមកំហែងរបស់ចិន” ហេតុនេះហើយ តាមការប៉ាន់ប្រមាណ បញ្ហាតៃវ៉ាន់នឹងទទួល”ការយកចិត្តទុកដាក់”ជាពិសេស ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនតូចដែលដឹកនាំដោយ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ដែលស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្រោយរង់ចាំអស់ជាង៦០ឆ្នាំ បាន ក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយ សម្រាប់កម្ពុជាផងដែរ ជាពិសេសថ្ងៃបើកព្រឹត្តិការណ៍នេះ បានទទួលការកោតសរសើរ យ៉ាងក្លាវក្លាពីមហាជនទាំងក្រុង និងក្រៅប្រទេស ចំពោះទស្សនីយភាពដ៏ល្អឯក ។ សម្រាប់ព្រឹត្តិការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកថា មិនមែនជាកម្មសិទ្ធិផ្តាច់ មុខរបស់សម្ដេចរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ រហូតមកដល់ម៉ោងប្រមាណជា១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជា ស្ថិតនៅជាប្រទេសកាន់លេខរៀងទី ៤ដដែល ក្នុងការដណ្តើមមេដាយមាស៦៥គ្រឿង ក្នុងចំណោមមេដាយសរុបទាំងអស់១៣០គ្រឿង ។ សម្រាប់វៀតណាមវិញ នៅតែជាប្រទេសនាំមុខគេ រហូតគឺជាប់លេខរៀងទី១ដដែល ក្នុងការ ដណ្តើមបានមេដាយមាស ចំនួន១០៧ ក្នុងចំណោមមេដាយសរុប២៩៤គ្រឿង ។ ចំណែក ប្រទេសថៃវិញ ស្ថិតនៅលេខរៀងទី២...
ភ្នំពេញ ៖ នៅចំពោះមុខក្រុមនិស្សិតជំនាញកសិកម្មដែលបានបញ្ចប់ការសិក្សាចំនួន៣សកលវិទ្យាល័យនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកបង្ហាញពីបញ្ហាស្រូវចុះថ្លៃ ដែលមួយចំណែកក៏ផ្ដើមចេញពីកម្លាំងរបស់កសិករតថ្លៃជាមួយឈ្មួញ ទើបធ្វើឲ្យឈ្មួញបង្អាប់ថ្លៃ ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃ១៥ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជា នៅប្រមុខទៅនឹងបញ្ហាច្រើនលើផ្នែកបច្ចេកទេស។ ដោយសម្តេចបានលើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់លើផ្នែកបច្ចេកទេស...
ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការ បរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបជា មួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅរដ្ឋធានីវីយែននៃប្រទេសអូទ្រីស។ ការពិភាក្សារបស់ពួកគេមានភាពច្បាស់លាស់ ស៊ីជម្រៅ ខ្លឹមសារ និងស្ថាបនា ហើយជាការជួបគ្នាកម្រិតខ្ពស់បំផុត រវាងភាគីទាំងពីរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការប្រាស្រ័យទាក់ទងគ្នា គឺចាំបាច់នៅពេលដែលទំនាក់ទំនងចិន-អាមេរិក កំពុងរីកចម្រើនកាន់តែខ្លាំងឡើង ជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ប៉េងប៉ោងអាកាសធាតុរបស់ចិនកាលពីដើមឆ្នាំនេះ។ មុនពេលកិច្ចប្រជុំនៅទីក្រុងវីយែន...
បរទេស៖ គណបក្សភឿថៃត្រូវបានគេរំពឹងថា នឹងបង្កើតក្រុមចម្រុះជាមួយគណបក្ស Move Forward Party (MFP) ខណៈដែលលទ្ធផលបោះឆ្នោតមិនផ្លូវការបានបង្ហាញថា គណបក្សទាំងពីរទទួលបានសំឡេង គាំទ្រប្រកៀកប្រកិតគ្នានៅ ក្នុងការប្រណាំងដ៏តឹងតែងមួយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការរៀប ចំការបោះឆ្នោត (EC) បានចាប់ផ្តើមរាប់សន្លឹកឆ្នោត...