បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មាន ក្នុងស្រុករបស់រុស្សី TASS កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿងដែលមានផ្ទុកដោយជាតិផ្ទុះ មួយចំនួនផងបានធ្លាក់នៅជាយ ក្រុងមូស្គូភាគ ខាងកើត។ ប្រភពដដែលបានឲ្យ ដឹងទៀតថាយន្តហោះដ្រូនដែលជាយន្តហោះ ផលិតដោយប្រទេសអ៊ុយក្រែននេះ ក៏មានផ្ទុកមកជា មួយនឹងគ្រាប់បែកប្រភេទ C4 ចំនួន១៧គីឡូក្រាម ផងដែរស្ថិតនៅចំងាយ ប្រមាណជា៣០គីឡូម៉ែត្រភាគខាងកើត ពីទីក្រុងមូស្គូ។ យន្តហោះដ្រូនដែលត្រូវបានស្គាល់ថាជាប្រភេទ UJ-22...
ហេតុអ្វីបានជាវាមិនអាចជាប្រាក់យាន់ចិនឬរូបិយវត្ថុផ្សេងទៀត?ហេតុអ្វីបានជាប្រទេសBRICSមិនអាចប្រើរូបិយ វត្ថុរបស់ ប្រទេសខ្លួន សម្រាប់ការទូទាត់?” នៅពេលមុននេះមិនជាយូរប៉ុន្មាន សុន្ទរកថារបស់លោកLulaប្រធានាធិបតី ប្រេស៊ីលដែលបានថ្លែង នៅទីស្នាក់ការទូទៅ នៃធនាគារអភិវឌ្ឍន៍ថ្មីប្រទេសBRICSដែលស្ថិតនៅក្នុងទីក្រុងសៀងហៃ បានធ្វើឱ្យមានការយក ចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងមួយរយៈពេលកន្លងមកនេះ រលកនៃការឈប់ប្រើប្រាក់ដុល្លារអាមេរិកបានបក់បោកនៅគ្រប់ ជ្រុងនៃពិភពលោក ដោយភ្លាមៗ។ នៅថ្ងៃទី១៦ខែមីនា ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងធនាគារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់ កិច្ចសហប្រតិបត្តិការ ឥណទានតាមប្រាក់យាន់ចិនជាលើកដំបូង។...
បរទេស៖ ការចំណាយលើវិស័យយោធាពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ២,២៤ ពាន់ពាន់លានដុល្លារក្នុង ឆ្នាំ២០២២ ខណៈដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យមានការកើន ឡើងយ៉ាងខ្លាំងនៃការចំណាយ យោធានៅទូទាំងទ្វីបអឺរ៉ុប នេះបើយោងតាមក្រុមអ្នកគិតផ្នែកការពារជាតិឈានមុខគេ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងនៅថ្ងៃចន្ទនេះ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការចំណាយលើវិស័យ យោធាពិភពលោកថា ការចំណាយសកលបានកើនឡើងក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។ មានការកើនឡើង ១៣ភាគរយនៅអឺរ៉ុប...
ភ្នំពេញ ៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន២គ្រឿង មានឈ្មោះ JS URAGA និង JS AWAJI បានមកដល់កំពង់ ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុហើយ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ បើតាមការផ្សព្វផ្សាយពីផេកហ្វេសប៊ុករបស់ទូតជប៉ុនប្រចាំកម្ពុជា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់កងកម្លាំង ស្វ័យការពារជប៉ុន មកកាន់កម្ពុជាក្នុងឆ្នាំនេះដែលជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវធ្វើយ៉ាងណាឲ្យការ បោះឆ្នោតថ្នាក់ជាតិ នៅពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន សេរីនិងយុត្តិធម៌ មិនមានការគាបសង្កត់ ។ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ។ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក Tassilo Brinzer អគ្គនាយកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក្នុងវេទិកា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី២១-៣០ ខែមេសា ឆ្នាំ២០២៣ ដោយប្រេងសាំងធម្មតាមានតម្លៃ ៤.៤០០រៀលចុះ៥០រៀល បើធៀបនឹង១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូតតម្លៃ៤.០៥០រៀល ចុះ១០០រៀល ៕
បរទេស៖ ភាពតានតឹងរវាងចិន និងអាមេរិក ទទួលបានការជំរុញដ៏ធំមួយទៀតក្នុងសប្តាហ៍នេះ ចំពេលមានសេចក្តី រាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងលក់មីស៊ីលប្រឆាំងនាវា Harpoon មានតម្លៃជាង ១,១ ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ហើយការលាត ត្រដាងមួយទៀតដែលថា យោធាអាមេរិកបានបញ្ជូនទីប្រឹក្សាចំនួន ២០០ នាក់ទៅកាន់មូលដ្ឋាននៅទូទាំងកោះនេះ ដើម្បីគាំទ្រដល់ ការហ្វឹកហ្វឺនកងទ័ពតៃវ៉ាន់ និងកងកម្លាំងបម្រុង។ យោងតាមសារព័ត៌មាន...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ជំពាក់សហគមន៍អន្តរជាតិ ជាពិសេសអង្គការ សហប្រជាជាតិ ចំពោះការពន្យល់មួយ ហើយគួរតែចាត់វិធានការជាក់ស្តែងដើម្បីបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ច របស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃទីស្នាក់ការអង្គការសហប្រជាជាតិ បន្ទាប់ពីអង្គការសហប្រជាជាតិ បានដាក់ចេញ ជាផ្លូវការនូវការព្រួយបារម្ភ ចំពោះសហរដ្ឋអាមេរិក ជុំវិញបញ្ហារបាយការណ៍ ស្តីពីចារកម្មរបស់ សហរដ្ឋអាមេរិក លើអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលនេះ...