ព័ត៌មានអន្តរជាតិ

ធ្លាក់់យន្តហោះដ្រូនមួយគ្រឿង ក្បែរភាគខាងកើតរដ្ឋធានី ទីក្រុងមូស្គូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មាន ក្នុងស្រុករបស់រុស្សី TASS កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿងដែលមានផ្ទុកដោយជាតិផ្ទុះ មួយចំនួនផងបានធ្លាក់នៅជាយ ក្រុងមូស្គូភាគ ខាងកើត។

ប្រភពដដែលបានឲ្យ ដឹងទៀតថាយន្តហោះដ្រូនដែលជាយន្តហោះ ផលិតដោយប្រទេសអ៊ុយក្រែននេះ ក៏មានផ្ទុកមកជា មួយនឹងគ្រាប់បែកប្រភេទ C4 ចំនួន១៧គីឡូក្រាម ផងដែរស្ថិតនៅចំងាយ ប្រមាណជា៣០គីឡូម៉ែត្រភាគខាងកើត ពីទីក្រុងមូស្គូ។

យន្តហោះដ្រូនដែលត្រូវបានស្គាល់ថាជាប្រភេទ UJ-22 Airbone និងធ្លាប់បានប្រកាសសាធារណៈកាលពីឆ្នាំ២០២១ មានសមត្ថភាពអាចវាយប្រហារ ក្នុងចំងាយដល់ទៅ៨០០គីឡូម៉ែត្រ ឬច្រើនជាងទ្វេដង ហើយអាចផ្ទុកទំងន់បានរហូតទៅ ដល់២០គីឡូក្រាម។

អ្នកជំនាញជឿជាក់ថាយន្តហោះដ្រូននេះ បានអស់សាំងមុនពេលដែលហោះទៅដល់គោលដៅ និងធ្លាក់ចុះក្បែរទីក្រុងមូស្គូ តែម្តង ហើយវាបានផ្ទុកមកជាមួយនឹងសារជាតុផ្ទុះប្រភេទ C4 ចំនួន៣០ដុំដែលមានទំងន់សរុបដល់១៧គីឡូក្រាម៕

ប្រែសម្រួល៖ស៊ុនលី

To Top