ព័ត៌មានជាតិ

នាវាកងកម្លាំងស្វ័យការពារជប៉ុន២គ្រឿង មកចូលចតនៅព្រះសីហនុ ត្រៀមធ្វើសមយុទ្ធ

ភ្នំពេញ ៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន២គ្រឿង មានឈ្មោះ JS URAGA និង JS AWAJI បានមកដល់កំពង់ ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុហើយ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

បើតាមការផ្សព្វផ្សាយពីផេកហ្វេសប៊ុករបស់ទូតជប៉ុនប្រចាំកម្ពុជា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់កងកម្លាំង ស្វ័យការពារជប៉ុន មកកាន់កម្ពុជាក្នុងឆ្នាំនេះដែលជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

បើតាមទូត កំឡុងពេលបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ កងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពជើងទឹកកម្ពុជា នឹងធ្វើសមយុទ្ធសុឆន្ទៈ និងការផ្លាស់ប្តូរមួយចំនួនទៅវិញទៅមកដើម្បីបង្កើនទំនុកចិត្ត និងរឹតចំណងមិត្តភាព រវាងកងទ័ពទាំងពីរ៕

To Top