ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ក្រោយជនអគតិមួយចំនួន បង្ហោះសារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាម សមាជិក-សមាជិការបស់ខ្លួន ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ផ្ញើរទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សីបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារ មីស៊ីលថ្មីមួយនៅឯកន្លែងបាញ់ Sary Shagan របស់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាង។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ចេញឈ្មោះប្រព័ន្ធដែលត្រូវបានសាកល្បងថា “ប្រព័ន្ធការពារប្រឆាំងមីស៊ីលគឺស្ថិតនៅក្នុងសេវាកម្មជាមួយកងកម្លាំងអាកាស និងត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាស និងអវកាស”។...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ នៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៥ ធ្នូ នេះ ថា «វិញ្ញាសាទី១ នៅព្រឹកថ្ងៃទី១...
ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ ការលើកទឹកចិត្តបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងឱកាសដែលលោក និងមន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា កាលពីរសៀលថ្ងៃសៅរ៍ គណៈរដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី ដែលដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី បានស្បថចូលកាន់តំណែង ជាផ្លូវការហើយ ។ គួរបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីរួមមានឧបនាយករដ្ឋមន្ត្រី២រូបគឺបក្ស Barisan Nasional (BN)លោក...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រីកអង្គភាពកងកម្លាំងជើងគោក ដែលមានមូលដ្ឋាននៅអូគីណាវ៉ា ដើម្បីការពារកោះភាគនិរតីដាច់ស្រយាល មួយនេះ និងរៀបចំសម្រាប់ភាពអាសន្ន ដែលពាក់ព័ន្ធនឹងកោហតៃវ៉ាន់ ក្នុងការប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន។ ប្រភពបានឲ្យដឹងថា នៅក្នុងសកម្មភាព ដែលអាចបង្កើនភាពតានតឹងជាមួយប្រទេសចិន ក្រសួងការពារជាតិគ្រោងនឹងបង្កើនចំនួនកងវរសេនាធំថ្មើរជើងក្រោមកងពលតូចទី១៥ របស់កងកម្លាំងស្វ័យការពារដីគោកដល់ ២អង្គភាព ក៏ដូចជាដំឡើងឋានន្តរស័ក្តិខ្ពស់បំផុតរបស់ខ្លួនពីឧត្តមសេនីយ៍ឯកទៅឧត្តមសេនីយត្រី។ ការផ្លាស់ប្តូរដែលបានគ្រោងទុក ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារសន្តិសុខសំខាន់មួយក្នុងចំណោមឯកសារសំខាន់ៗចំនួន៣ ដែលរដ្ឋាភិបាលនឹងកែសម្រួលនៅចុងខែនេះ ត្រូវបានគេរំពឹងថា នឹងប្រែក្លាយអង្គភាពឱ្យមានប្រសិទ្ធភាព...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Pekka Haavisto បានឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប ដោយវោហាសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ជាកត្តាសំខាន់ក្នុងការជំរុញឱ្យប្រទេសហ្វាំងឡង់ ក្នុងការដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។ លោក Haavisto បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Lodz ប្រទេសប៉ូឡូញថា ការឈ្លានពានរបស់រុស្ស៊ី មានន័យថា “ការពិតសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបបានផ្លាស់ប្តូររួចទៅហើយ”...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលើក៉ើងថា ការបន្តនៃអំពើភេរវកម្ម នៅក្នុងប្រទេសនឹងនាំឱ្យមានអស្ថិរភាពរបស់ខ្លួន ដែលមិននៅក្នុងផលប្រយោជន៍ក្នុងតំបន់នោះទេ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់ បន្ទាប់ពីការវាយប្រហារពីរបានកើតឡើងនៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ។ មួយជាការវាយប្រហារដោយកាំភ្លើងលើស្ថានទូតប៉ាគីស្ថាននៅក្រុងកាប៊ុល និងមួយទៀតជាការបំផ្ទុះអត្តឃាតនៅជិតការិយាល័យក្រុងកាប៊ុលនៃគណបក្ស Hezb-e-Islami។ ការវាយប្រហារទាំងពីរបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការបំផ្ទុះដ៏សាហាវមួយបានកក្រើកសាលារៀនសាសនាមួយក្នុងខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់។ លោក...
ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានបញ្ចប់ដំណើរទស្សនៈកិច្ចនៅអាមេរិករយៈពេល៣ ថ្ងៃ ។ ដំណើរទស្សនៈកិច្ចនៅអាមេរិករបស់លោក Macronដែលប៉ិនប្រសប់ធ្វើការផ្សះផ្សារនិងកិច្ចសម្របសម្រួល គឺក្នុងគោលបំណងធ្វើឱ្យ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិកអាចលើកលែងសហគ្រាសអឺរ៉ុប ។ ប៉ុន្តែ ទីបំផុត លោកបានត្រឡប់ទៅបារាំងវិញដោយបរាជ័យ និងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបមានភាពកាន់តែប្រេះស្រាំ ។ ដើម្បីទទួលភ្ញៀវបារាំងដែលជាសម័្ពន្ធមិត្ត “ចាស់ជាងគេ” ...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់រងរបួស និងអង្រួនទីក្រុងដដែលនេះដែលបានបំផ្លិចបំផ្លាញដោយការរញ្ជួយកាលពីខែមុន ដែលបានបណ្តាលឲ្យមនុស្សជាង៣៣០នាក់ស្លាប់ ។ គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារដោយមានក្នុងជម្រៅ១១២គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Banjar ភាគខាងលិចនៃកោះជ្វា ។ នេះបើយោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក...