ភ្នំពេញ ៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧ លាន ដុល្លារ និងនាំចេញស្រូវចំនួន ១ ៣៩០ ១៨១ តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៣១៣លានដុល្លារ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ឡាតវី លោក Artis Pabriks បាននិយាយថា បណ្តាប្រទេសនៅរដ្ឋបាល់ទិក អាចបិទព្រំដែនគោករបស់ពួកគេជាមួយរុស្ស៊ី និងបេឡារុស្ស ដើម្បីឆ្លើយតបទៅនឹងការវាយលុករបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Diena ថ្ងៃអង្គារ លោក Pabriksរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា បើសិនសត្វព្រៃមួយក្បាល ដែលអ្នកសម្លាប់នៅរស់ វានឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីកាន់តែល្អប្រសើរ កម្ពុជាសម្បូរជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាង តម្លៃសាច់សត្វព្រៃទៅទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៥ មេសា នេះ ក្រសួងបរិស្ថាន បានលើកឡើងថា ការមិនបរិភោគ មិនទិញ មិនលក់សាច់ និងផលិតផលសត្វព្រៃ គឺជាការចូលរួមបញ្ចប់វិបត្តិអន្ទាក់ បើគ្មានតម្រូវការ...
ប៉េកាំង៖ ចិនសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចាសន្តិភាព រហូតដល់កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេច ហើយរឿងតែមួយគត់ដែលចិន ចង់បានគឺសន្តិភាពនៅអ៊ុយក្រែន នេះបើតាមការលើកឡើងរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kuleba បានប្រាប់លោក...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាង ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងទៅលើការផ្អាក ការពិភាក្សាគ្នារវាងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់និងមហាអំណាចពិភពលោក ផ្សេងទៀតនៅក្នុងទីក្រុង Vienna ដែលធ្វើឡើងដើម្បីធ្វើឲ្យរស់រាន មានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់សន្និសិទកាសែត ប្រចាំសប្តាហ៍ម្សិលមីញនេះថា៖ អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះលទ្ធផល នៃការលប់ចោលកិច្ចប្រជុំលើកនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងអាចទទួល បានសមិទ្ធផលជាច្រើន។ លោកបន្តថា៖រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីការពារជាតិជាន់ខ្ពស់សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានប្រមូលទ័ពឡើងវិញ ប្រហែល២/៣នៃកងកម្លាំងរបស់ខ្លួន ចេញពីជុំវិញទីក្រុងគៀវ ដោយមានការបង្រួបបង្រួមគ្នា ជាច្រើននៅក្នុងប្រទេសប៊េលឡារុស្ស ដែលជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថានឹងជួសជុល ផ្គត់ផ្គង់ និងដាក់ពង្រាយឡើងវិញនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែន...
បរទេស៖ យោងតាមការអះអាងដោយនាយករដ្ឋមន្ត្រីរុស្សីលោក Mikhali Mishustin កាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសរុស្សីបានដាក់ផែនការក្នុងការអនុញ្ញាតិ ឲ្យមានការហោះហើរឡើងវិញទៅកាន់ បណ្តាប្រទេសចំនួន៥២ ចាប់ពីថ្ងៃទី៩ ខែមេសា ខាងមុខនេះ។ ការប្រកាសនេះគឺជាការប្រកាសលើកលែង ការរឹតត្បិតដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តនៅ ក្នុងប្រទេសជាយូរមកហើយដោយសារ តែបញ្ហារីករាលដាលនៃវិបត្តិកូវីដ។ ប្រទេសរុស្សីបានហៅប្រទេសទាំង៥២ ថា ជាប្រទេសគួរឲ្យរាប់អានឬ friendly countries ដែលក្នុងនោះមានទាំងអាហ្សង់ទីន ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។...
បរទេស៖ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបញ្ជាក់ហើយថា នឹងបញ្ជូនក្រុមការងារស៊ើបអង្កេត មួយក្រុមទៅកាន់ប្រទេសអ៊ុយក្រែន ឆ្លើយតបទៅនឹងបទចោទប្រកាន់ថា រុស្សី បានប្រព្រឹត្តសកម្មភាព ជាឧក្រិដ្ឋកម្មសង្គ្រាម។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ នឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងជាពិសេសនៅក្រោយហេតុការណ៍ស្លាប់ ពលរដ្ឋស៊ីវិលអ៊ុយក្រែន...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki នៅក្នុងអំឡុងពេលធ្វើសន្និសិទកាសែត មួយកាលពីថ្ងៃចន្ទម្សិលមិញនេះបានថ្លែងថាប្រទេសអាល្លឺម៉ង់ គឺជាឧបសគ្គនៅក្នុងដំណើរការដាក់ទណ្ឌកម្មធ្ងន់ៗប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងមូស្គូ និងក៏ជាអ្នកដែលបានជួយឲ្យរុស្សីក្លាយជាប្រទេស ខ្លាំងជាងមុនមកដែរក្នុងរយៈពេល មួយទសវត្សចុងក្រោយនេះ។ អត្ថបទដែលត្រូវបានចេញផ្សាយដោយ rt.com បានបញ្ជាក់ដែរថាការចោទប្រកាន់និងរិះគន់ចំៗ នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងគៀវ បានធ្វើការចោទប្រកាន់និងប្តឹងទៅតុលាការ អន្តរជាតិអំពីសកម្មភាព ឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្សីទៅលើពលរដ្ឋអ៊ុយក្រែន នៅក្នុងទីក្រុង Bucha ដែលលោក Morawieki បានហៅថាគឺជាសកម្មភាពមានលក្ខណៈជាបិសាចសុទ្ធសាធ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានបំពេញទស្សនកិច្ចទៅកាន់ ទីក្រុង Bucha កាលពីថ្ងៃចន្ទ ម្សិលមិញដើម្បីអាចបញ្ជាក់ឡើងវិញពីការចោទប្រកាន់ទៅ លើប្រទេសរុស្សីចំពោះករណី បទ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពាវនាវសុំឲ្យមានការថ្កោលទោស ធ្ងន់ធ្ងរ ចំពោះការបាត់បង់ជីវិតពលរដ្ឋ ស៊ីវិលអ៊ុយក្រែន ជាច្រើននាក់នៅទីនេះ។ យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងដែរថាទីក្រុងនេះ ស្ថិតនៅភាគពាយ័ព្យនៃរដ្ឋធានីអ៊ុយក្រែន ហើយកាលពីចុងសប្តាហ៍...