ភ្នំពេញ ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោក ប៉ែន បញ្ញា បានបញ្ជាក់ថា រដ្ឋសភាជាតិមានតួនាទីសំខាន់ក្នុងការការពារសិទ្ធិបញ្ចេញមតិពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស ។ លោក ប៉ែន បញ្ញា បានលើកឡើងក្នុងសិក្ខាសាលា ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងសេរីភាពសារព័ត៌មាន បញ្ហាប្រឈមនឹងដំណោះស្រាយ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម បានមានប្រសាសន៍ ជំរុញឲ្យសហការី ខិតខំបម្រើសេវាមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ឲ្យកាន់តែប្រសើរថែមទៀតក្នុងឆ្នាំ២០២២ ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ដូច្នេះ នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២២...
ភ្នំពេញ ៖ ក្រោយបានពិនិត្យឃើញ មានជនអន្តោប្រវេសន៍ចំនួន ៦.៦១៤នាក់ មិនមកបន្តសុពលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍កំពុងមានវិធានការ ដើម្បីជំរុញឲ្យពួកគេមកបំពេញបែបបទ និងគោរពត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។ យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃបិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩)...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការស្រុកព្រះនេតព្រះ ខេត្ត បន្ទាយ មានជ័យ ត្រូវបាននារីម្នាក់ ចោទប្រកាន់ថា បានចាប់រំលោភលើរាងកាយរបស់នាង ខណៈពេលដែលរូបនាងបានទៅពឹងពាក់ លោកអធិការរូបនេះឱ្យជួយដោះស្រាយ រឿងអ្នកជំពាក់បំណុល។ នារីដែលប្រើគណនីហ្វេសប៊ុកឈ្មោះ «ថាវរី មាសបង» បានសរសេររៀបរាប់យ៉ាងដូច្នេះថា ”កុំព្យាយាមលុបភស្ថុតាង លុបសារឆាតខំនិយាយបំភ្លៃការពិត ខ្មៅអោយទៅជាសរ អាក្រក់ទៅជាល្អ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Jon Lambe ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Jon Lambe កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស...
ភ្នំពេញ ៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧ លាន ដុល្លារ និងនាំចេញស្រូវចំនួន ១ ៣៩០ ១៨១ តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៣១៣លានដុល្លារ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ឡាតវី លោក Artis Pabriks បាននិយាយថា បណ្តាប្រទេសនៅរដ្ឋបាល់ទិក អាចបិទព្រំដែនគោករបស់ពួកគេជាមួយរុស្ស៊ី និងបេឡារុស្ស ដើម្បីឆ្លើយតបទៅនឹងការវាយលុករបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Diena ថ្ងៃអង្គារ លោក Pabriksរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា បើសិនសត្វព្រៃមួយក្បាល ដែលអ្នកសម្លាប់នៅរស់ វានឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីកាន់តែល្អប្រសើរ កម្ពុជាសម្បូរជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាង តម្លៃសាច់សត្វព្រៃទៅទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៥ មេសា នេះ ក្រសួងបរិស្ថាន បានលើកឡើងថា ការមិនបរិភោគ មិនទិញ មិនលក់សាច់ និងផលិតផលសត្វព្រៃ គឺជាការចូលរួមបញ្ចប់វិបត្តិអន្ទាក់ បើគ្មានតម្រូវការ...
ប៉េកាំង៖ ចិនសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចាសន្តិភាព រហូតដល់កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេច ហើយរឿងតែមួយគត់ដែលចិន ចង់បានគឺសន្តិភាពនៅអ៊ុយក្រែន នេះបើតាមការលើកឡើងរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kuleba បានប្រាប់លោក...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាង ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងទៅលើការផ្អាក ការពិភាក្សាគ្នារវាងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់និងមហាអំណាចពិភពលោក ផ្សេងទៀតនៅក្នុងទីក្រុង Vienna ដែលធ្វើឡើងដើម្បីធ្វើឲ្យរស់រាន មានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់សន្និសិទកាសែត ប្រចាំសប្តាហ៍ម្សិលមីញនេះថា៖ អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះលទ្ធផល នៃការលប់ចោលកិច្ចប្រជុំលើកនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងអាចទទួល បានសមិទ្ធផលជាច្រើន។ លោកបន្តថា៖រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន...