ភ្នំពេញ: ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីទ្បាករ កីទ្បាការិនី ជ័យលាភីម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍អន្តរជាតិ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកាកោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជ័យលាភីម្ចាស់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដោយបង្កើតបានជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ ឯកឧត្តម បានលើកឡើងថា ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអាល្លឺម៉ង់បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកខាងលិចនឹងយល់ព្រមដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីឧក្រិដ្ឋកម្មសង្រ្គាមនៅជិតទីក្រុង គៀវ ដោយបានលើកឡើងពីសម្ពាធសេដ្ឋកិច្ចដ៏ធំធេងរួចទៅហើយលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន។ សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែការឈ្លានពានរបស់លោក...
មូកហាឆេវ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា រដ្ឋអាជ្ញាកំពូលរបស់ប្រទេសបានលើកឡើងកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន បានរកឃើញសាកសពចំនួន៤១០នាក់នៅក្នុងទីប្រជុំជននានាក្បែរទីក្រុងគៀវ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានដោយប្រទេសរុស្ស៊ី ប៉ុន្តែសាក្សីមួយចំនួនមានការប៉ះទង្គិចផ្លូវ ចិត្តយ៉ាងខ្លាំងដែលពួកគេមិនអាចនិយាយបានឡើយ ។ បន្ទាប់ពីរុស្ស៊ី ដកខ្លួនចេញពីតំបន់មួយចំនួនជុំវិញទីក្រុងគៀវ អភិបាលក្រុង Bucha ដែលជាទីក្រុងរំដោះបានស្ថិតនៅចម្ងាយ ៣៧គីឡូម៉ែត្រភាគពាយព្យ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការអធ្យាស្រ័យ និងយោគយល់ពីសាសនិកខ្មែរឥស្លាមដែលកម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ទី៨ និងទី៩ ឆ្នាំ២០២២នេះ ត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ មីនានេះ សម្ដេចតេជោ ហ៊ុន សែន និងភរិយា បានចូលរួមអបអរសាទរ...
បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung បានដកអក្សរ ‘Z’ ចេញពីការដាក់ស្លាកយីហោស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន នៅក្នុងប្រទេសឡាតវី ប្រទេសលីទុយអានី និង នៅប្រទេសអេស្តូនី។ Galaxy Z Fold 3 និង Galaxy Z Flip 3 ឥឡូវនេះត្រូវបានចុះបញ្ជីជា Galaxy Fold...
តេអេរ៉ង់៖ បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់និស្សិតអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា វិធានការបង្ខិតបង្ខំប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបង្ក “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ដល់សិទ្ធិទទួលបានសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។ លោកស្រី Zahra Ershadi តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារនៅក្នុងសុន្ទរកថាទៅកាន់សម័យ ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ស្តីពីសុខភាពពិភពលោក និងគោលនយោបាយការបរទេស។ លោកស្រីបានលើកឡើងថា ទោះបីជាសហរដ្ឋអាមេរិកអះអាងថា វិធានការឯកតោភាគីរបស់ខ្លួនមិនអនុវត្ត ចំពោះការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសនេះក៏ដោយ...
រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធថា បទឈប់បាញ់នៅក្នុងជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន គួរតែត្រូវបានបង្កើតឡើង “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសន្ទនា រវាងមេដឹកនាំទងាំពីរ “ផ្តោតលើការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន និងការវិវត្តន៍ចុងក្រោយបង្អស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Draghi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានជួបពិភាក្សាគ្នាជាមួយនឹងអធិកាបតី អាល្លឺម៉ង់លោក Olaf Scholz តាមទូរស័ព្ទដើម្បីដោះស្រាយបញ្ហានៃការទាមទារ ដោយរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការដោះដូរផលិតផលហ្គាស រុស្សីជាលុយរូបល (rubles) ជាជាងលុយ អ៊ឺរ៉ូនិងដុល្លារ។ យោងតាមការអ្នករៀបចំកម្មវិធីរបស់អាល្លឺម៉ង់ បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តីលោក Putin បានយល់ព្រមបន្តទទួលការទូទាត់ប្រាក់ជាលុយដុល្លារ...
បរទេស៖ ប្រធានក្រុមចរចារបស់រុស្សីលោក Vladimir Medinsky កាលពីថ្ងៃពុធម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលក្រុងគៀវ បានឈានទៅដល់ការយល់ព្រម លើគោលការណ៍សំខាន់មួយចំនួនដើម្បីក្លាយខ្លួន ជាប្រទេសអព្យាក្រិតដែលមិនចូលបក្សសម្ព័ន្ធ ណាមួយដូចទៅនឹងការចង់ បានរបស់ខ្លួននាពេលកន្លងមកជាមួយ នឹងណាតូហើយក៏ក្លាយទៅជាមូលហេតុតែមួយគត់ ដែលនាំឲ្យរុស្សីបើកការលុកលុយ កាលពីខែកុម្ភៈនោះមកដែរ។ លោក Medinsky បានធ្វើសេចក្តីថ្លែង ការណ៍មួយថ្ងៃបន្ទាប់ពីភាគីទាំងសង ខាងនិងភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំសន្តិភាពមួយនៅ ឯទីក្រុងអ៊ីស្តង់ប៊ូលប្រទេសតួកគី ហើយលោកបានបន្តថាក្រុមការងារ ចរចារបស់អ៊ុយក្រែនបានបង្ហាញជូននូវគម្រោងផែនការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំយុទ្ធសាស្រ្តស្ដុកប្រេងទុក ដោយមិនពឹងផ្អែកលើវិស័យឯកជន ខណៈសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងអូសបន្លាយ។ នេះជាប្រសាសន៍សម្ដចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕