គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។ លោក Medinsky បានឲ្យដឹងបន្ទាប់ពីការពិគ្រោះយោបល់ថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ក៏បានចង្អុលបង្ហាញថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នឹងមិនសម្របសម្រួលលើបន្ទាត់ក្រហមរបស់ខ្លួន នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ដែលមានបំណងដោះស្រាយបញ្ហាជុំវិញការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីថ្ងៃសៅរ៍ លោក Abdollahian បានសង្កត់ធ្ងន់ថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរារាំងរបស់ប្រទេសនេះ ត្រូវបានដាក់នៅលើ “របៀបពិសេសនៃកាតព្វកិច្ចប្រយុទ្ធ” នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យជាមួយមន្ត្រីការពារជាតិកំពូល។ លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Valery Gerasimov បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃសមាជិកណាតូនាំមុខគេបានចេញ “សេចក្តីថ្លែងការណ៍ឈ្លានពាន” ប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោក ពូទីន បានលើកឡើងថា...
ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចទាំង២៥រាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានប្ដេជ្ញាពង្រឹងការហាមឃាត់ ការប្រើប្រាស់ ការនាំចូល និងធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅប្រទេសកម្ពុជា ។ អាជ្ញាធរមានសមត្ថកិច្ចទាំង២៥រាជធានី-ខេត្តនោះ រួមមាន ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អភិបាលរងទទួលបន្ទុកគ្រឿងញៀន, ស្នងការរងនគរបាលទទួលបន្ទុកគ្រឿងញៀន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំ ណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ ហើយ នៅក្នុងនោះសម្រាប់ស្រ្តី មានប្រមាណ៦១ % ដែលជាម្ចាស់អាជីវកម្មនិងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់ មួយសម្រាប់កម្ពុជា។ លោកអ៉ិត សំហេង បានអះអាងបែបនេះ ក្នុងពិធីសំណេះសំ ណាលជាមួ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងស៊ប់ ក្នុងឋានន្តរស័ក្តិអនុចៅក្រម នៃក្របខណ្ឌចៅក្រម ដល់ចៅក្រមកម្មសិក្សា២៩រូប និងចាត់តាំងឲ្យទៅបំពេញការងារនៅសាលាដំបូងខេត្តចំនួន២២រាជធានី-ខេត្តនៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងស៊ប់ ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា២៥រូប និងចាត់ឲ្យទៅបំពេញការងារ នៅអយ្យការអមសាលាដំបូងខេត្តចំនួន១៦រាជធានី-ខេត្ត នៅទូទាំងប្រទេស...
បរទេស៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានផ្តល់សារប្រឆាំង ខណៈដែលគាត់បានបដិសេធការផ្តល់ឱ្យនៃការជម្លៀសរូបលោក និងនៅតែនៅតាមដងផ្លូវនៃទីក្រុង គៀវ។ យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបរិហារព័ត៌មានមិនពិតដែលថា លោកបានភៀសខ្លួនចេញពីរដ្ឋធានីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា៖ «ខ្ញុំនៅទីនេះ យើងនឹងមិនចុះញោមដោយប្រដាប់អាវុធនោះទេ។ យើងនឹងការពាររដ្ឋរបស់យើងព្រោះអាវុធរបស់យើងគឺជាការពិតរបស់យើង»។...
គៀវ៖ ទាហានអ៊ុយក្រែនបានបាញ់ប្រហាររុញច្រាន ចំពោះការវាយប្រហាររបស់រុស្ស៊ីនៅក្នុងរដ្ឋធានីគៀវ ដោយ យោធាបាននិយាយនៅព្រឹកថ្ងៃសៅរ៍ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប៉ុនប៉ងដណ្តើមយកទីក្រុង គៀវ នៅមុនថ្ងៃរះ។ យោងតាមសារព័ត៌មាន New Straits Times ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ី...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតអតីតនិស្សិតខ្មែរ ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ ចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅក៏ដោយ ប៉ុន្តែ រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន នៅមិនទាន់រាលដាលដល់តំបន់ ដែលពួកគាត់រស់នៅ នៅឡើយទេ ។ បន្ថែមលើព័ត៌មានដែល បានជំរាបជូនកាលពីថ្ងៃទី២៥ និង...
ទី ២ ប្រទេសចិនផ្តួចផ្តើមនូវទស្សនៈសន្តិសុខដែលប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខដែលស្របច្បាប់ របស់ប្រទេសនានាគួរតែទទួលបានគោរព។ ក្រោមកាលៈទេសៈដែលអង្គការណាតូវាតទីទៅ តំបន់ភាគខាងកើតចំនួន ៥ លើកជាបន្តបន្ទាប់ ការទាមទារស្របច្បាប់របស់រុស្ស៊ីលើវិស័យសន្តិសុខ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានសមរម្យ។ទី ៣ ប្រទេសចិនបានយកចិត្ត ទុកដាក់លើការវិវត្តនៃបញ្ហាអ៊ុយក្រែនជាប់រហូត។ ស្ថានការណ៍នាបច្ចុប្បន្នគឺជាអ្វីដែលយើងមិនចង់មើលឃើញ។ ការងារបន្ទាន់នាពេលបច្ចុប្បន្ន គឺគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ ជាចាំបាច់...