ព័ត៌មានជាតិ

វ៉ៃខ្នោះជនសង្ស័យជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ៤៥គីឡូក្រាម (Video)

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណី រក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៥គីឡូក្រាម ។

ជាក់ស្ដែងកាលពីថ្ងៃទី២១ កក្កដា កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។

រឿ

គោលដៅទាំង ៤កន្លែងនោះរួមមាន៖ គោលដៅទី១: នៅចំណុច: បន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។ គោលដៅទី២: នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។ គោលដៅទី៣: បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។ គោលដៅទី៤: នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា ។

ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ HU FENGWEN ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ ចិន។

ចំណែក វត្ថុតាងចាប់បានរួមមាន៖ -អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៧ គ.ក្រ ១៥០.១៦ក្រាម។ -មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤ គ.ក្រ ០២៤ក្រាម។ -កេតាមីន(KETAMIN)ទម្ងន់ ២៤ គ.ក្រ ៣៨០ក្រាម។ -នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់ ១៤៤ក្រាម។ សរុបសារធាតុញៀនចំនួន ៤៥ គ.ក្រ ៦៩៨.១៦ក្រាម, កញ្ឆា ៤០៨ ក្រាម និងសារធាតុគីមី ២៥ គ.ក្រ ១៥៣.៣៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

To Top