ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានទុករយៈពេល២ខែឲ្យក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD រុះរើខ្សែកាប្លិ៍ចេញជាបន្ទាន់ ក្រោយរំលាយកិច្ចសន្យាជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក បន្ទាប់ពីក្រុមហ៊ុនជំពាក់បំណុលជាច្រើនខែមិនទាន់បានទូទាត់ ។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គិសនីកម្ពុជា បានព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុនតាមមធ្យោបាយជាច្រើន ដើម្បីដោះស្រាយបញ្ហាតែមិនទទួលបានលទ្ធផល ក្រោមមូលហេតុក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរទីតាំង ដោយពុំបានបន្សល់ទុកនូវលទ្ធភាពសម្រាប់ការទាក់ទង។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានសម្រាប់ មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួល ជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ យុទ្ធនាការហ៊ាននិយាយ «ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការ ដោយបានទទួលការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការរបួសអាស៊ី។ យុទ្ធនាការហ៊ាននិយាយ មានការចូលរួម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងលោក William Conklin នាយកម្មវិធីប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់គណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានថា កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារ សម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រជាដើម។ ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ភ្ញៀវទេសចរបរទេសចំនួន ៣៣,២០៥នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលចំនួន១,៣៥២,៦១៥ដុល្លារ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនាថ្ងៃទី១ ឧសភា ។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួន ៦៦,៤១០ដុល្លារពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ មីន អោងឡាំង តាមរយ:ប្រព័ន្ធវីដេអូ ។ ក្នុងជំនួបនេះ មិនទាន់ដឹងថា ផ្តោតលើបញ្ហាអ្វីខ្លះនៅឡើយទេ ៕
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោក Fumio Kishida ដែលបានជួបពិភាក្សាគ្នាជាមួយនឹងមេដឹកនាំ វៀតណាមកាលពីថ្ងៃអាទិត្ យទៅលើបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នោះបានធ្វើការបញ្ជាក់ថាពួកគាត់ទាំងពីរគឺបានព្រមព្រៀងនិងគោរពទៅតាមច្បាប់របស់អន្តរជាតិ ក្នុងការមិនប្រើប្រាស់កម្លាំងយោធាណាមួយ នៅក្នុងជម្លោះនេះឡើយ។ យោងតាមការចេញផ្សាយរបស់ AP ប្រទេសជប៉ុនបានធ្វើការប្រកាសថ្កោលទោសចំពោះ សកម្មភាពលុកលុយរបស់រុស្សីលើប្រទេសអ៊ុយក្រែន ហើយក៏បានប្រកាសចូលរួមជាមួយនឹងបណ្តាលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំង នឹងប្រទេសរុស្សីផងដែរ។ សម្រាប់ខាងភាគីវៀតណាមវិញក៏ដូចជាទៅ នឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ គឺបានយល់ឃើញថាការប្រើប្រាស់កម្លាំងយោធា ដោយផ្ទាល់ណាមួយក្នុងការដោះស្រាយជម្លោះ គឺមិនមែនជារឿងត្រឹមត្រូវនោះទេនិងព្រម...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននឹងកំពុងរំពឹងថា ការវិនិយោគរបស់ប្រទេសជប៉ុនលើការសាងសង់ទីក្រុងថ្មី និងគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សារនេះត្រូវបានបញ្ជូនដោយប្រធានាធិបតី Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា លោក Jokowi ដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នៅវិមានប្រធានាធិបតីក្នុងទីក្រុង Bogor ខេត្ត West Java...
ញូវដេលី៖ រដ្ឋមួយចំនួនរបស់ឥណ្ឌា បាននឹងកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំងជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៦អង្សាសេរួចហើយនៅក្នុងរដ្ឋធានីដេលី និងរដ្ឋជុំវិញនោះ។ ក្រៅពីស្ថានភាពអាកាសធាតុ រដ្ឋជាច្រើនរបស់ឥណ្ឌាក៏កំពុងទទួលរងការខ្វះខាតការផ្គត់ផ្គង់ថាមពលធ្ងន់ធ្ងរផងដែរ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយដោយសារកង្វះធ្យូងថ្ម សម្រាប់ផលិតថាមពល។ យោងតាមទិន្នន័យរបស់អាជ្ញាធរអគ្គិសនីកណ្តាល ឥណ្ឌាបច្ចុប្បន្នត្រូវការថាមពលអគ្គិសនីចំនួន ២០១,១១១ មេហ្គាវ៉ាត់ក្នុងការផ្គត់ផ្គង់ថាមពលក្នុងមួយថ្ងៃ ដែលត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២២០,០០០ មេហ្គាវ៉ាត់នៅខែក្រោយ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជិតមួយភាគបួននៃរោងចក្រថាមពលនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នត្រូវបានបិទដោយសារតែកង្វះការផ្គត់ផ្គង់ធ្យូងថ្ម។ រដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានរដ្ឋ Jharkhand, Uttar...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្រផ្នែកការពារ សម្រាប់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា ភាគីទាំងពីរបានជជែកគ្នាអំពីស្ថានភាពនៅសមរភូមិ និងទីក្រុង Mariupol ដែលត្រូវបានរារាំងនៅភាគខាងកើតអ៊ុយក្រែន ដោយបន្ថែមកិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ដើម្បីសម្រេចបានសន្តិភាព គឺជាប្រធានបទមួយផ្សេងទៀតនៃការសន្ទនា។...