ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មក នៅថ្ងៃទី២១ ធ្នូនេះ កម្ពុជាគ្មានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទេ ខណៈរកឃើញអ្នកឆ្លងថ្មី៤នាក់ទៀត តាមលទ្ធផលតតេស្ត PCR និងមានអ្នកជាសះស្បើយចំនួន១២នាក់។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជាបានប្រកាស។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០...
ភ្នំពេញ ៖ ខណៈរឿងរ៉ាវប្លន់ផ្ទះស្រ្តីអ្នកលក់ឡេដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អ៊ាន សៀវម៉ី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ករណីក្រុមចោរប្លន់ដ៏កក្រើកនេះ ក្រុមសមត្ថកិច្ចខាងស៊ើបអង្កេតបាននិងកំពុងបន្តនីតិវិធី មិនទាន់អាចបញ្ចេញអ្វីឲ្យទូលំទូលាយបានទេ ។ លោកថា ចំពោះករណី កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន នាវេលាយប់ថ្ងៃទី២០...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ បានកើនឡើងដល់៣៤,៧៤៦,៨៣៨នាក់ ខណៈករណីថ្មីមានចំនួន ៦.៥៦៣នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅទូទាំងប្រទេស ។ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងបានឲ្យដឹងថា ការស្លាប់ដែលពាក់ព័ន្ធចំនួន១៣២នាក់ដោយសារជំងឺរាតត្បាតត្រូវបានរាយការណ៍ក្នុងអំឡុងពេលនោះ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៤៧៧.៥៥៤នាក់រហូតមកដល់ពេលនេះ ។បច្ចុប្បន្ននេះមានករណីសកម្មចំនួន៨២.២៦៧នាក់នៅក្នុងប្រទេស ដែលនេះបើយោងតាមក្រសួង គឺទាបបំផុតក្នុងរយៈពេល ៥៧២ថ្ងៃ ។ រហូតមកដល់ពេលនេះមនុស្ស៣៤.១៨៧.០១៧នាក់បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ...
តូក្យូ៖ ជាលើកដំបូងក្នុងរយៈពេល ១៣ ឆ្នាំ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន នៅថ្ងៃចន្ទនេះបានចាប់ផ្តើមជ្រើសរើសអ្នកអវកាសយានិកថ្មីដើម្បីបំពេញបេសកកម្មនៅស្ថានីយ៍អវកាសអន្តរជាតិ និងចូលរួមក្នុងកម្មវិធីរុករកតាមច័ន្ទគតិដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ទីភ្នាក់ងាររុករកអវកាសជប៉ុន មានគោលបំណងបញ្ចប់ការជ្រើសរើសបុគ្គលិកនៅខែកុម្ភៈ ឆ្នាំ២០២៣ ដោយទទួលយកពាក្យសុំរហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំក្រោយ។ បេក្ខជនដែលត្រូវបានជ្រើសរើសបន្ទាប់ពីការពិនិត្យដំបូងនឹងឆ្លងកាត់ការប្រឡងចំនួន ៤ជុំ នេះបើយោងតាម JAXA ។ ព័ត៌មានលម្អិតអំពីការជ្រើសរើសបុគ្គលិកអាចរកបាននៅលើគេហទំព័ររបស់ JAXA ។ ខណៈពេលដែលអ្នកគ្មានបទពិសោធន៍ក្នុងវិស័យអវកាស...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់រដ្ឋបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានរកឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 នៅឯកសិដ្ឋានចិញ្ចឹមមាន់ភាគខាងជើង ។ ក្រសួងបានកត់សម្គាល់ថា ជំងឺផ្តាសាយបក្សីបានរីករាលដាលនៅក្នុងទ្រុងមាន់ពងនៅក្នុងភូមិ Margaliot ជិតព្រំដែនប្រទេសលីបង់ ។ ជំងឺគ្រុនផ្តាសាយត្រូវបានលេចរូបរាងឡើង បន្ទាប់ពីការកើនឡើងនៃការស្លាប់របស់សត្វមាន់នៅក្នុងកសិដ្ឋាន និងការយកសំណាកដែលបានពិនិត្យនៅក្នុងមន្ទីរពិសោធន៍មួយ ។ ក្រសួងបានកំណត់ដាក់កសិដ្ឋាននេះស្ថិតនៅដាច់ដោយឡែក ដែលរួមមានសត្វមាន់ចំនួន២៤៤.០០០ក្បាល...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៦,១១០ ករណី ដោយក្នុងនោះមាន ១៦,០៩៣ករណីឆ្លងក្នុងស្រុក និង ១៧ករណីត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយរបស់វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃអាទិត្យដោយមានចំនួន ១,៤០៥ ករណី បន្ទាប់មកខេត្ត Ca Mau ភាគខាងត្បូងមាន ១,៣៤៥ ករណី...
តេអេរ៉ង់៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Behrouz Kamalvandi អ្នកនាំពាក្យរបស់ AEOI បានប្រកាសថា អង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ (AEOI) បានចាប់ផ្តើមការត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពនៃកាមេរ៉ា ដែលត្រូវដំឡើងនៅរោងចក្រនុយក្លេអ៊ែរ Karaj របស់ប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់បានកំណត់លក្ខខណ្ឌចំនួន៣ សម្រាប់ការជំនួសកាមេរ៉ាដែលខូចនៅទីតាំង Karaj ដែលកំពុង “អនុវត្តការស៊ើបអង្កេតផ្នែកតុលាការ និងសន្តិសុខលើវិមាត្រនៃការបំផ្លិចបំផ្លាញ...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋបាលគយចិន ប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ចិន-កម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ធ្នូ នេះ ទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «នាថ្ងៃទី១៧ខែធ្នូ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្ដរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសន្សំថវិកាប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។ យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកាបានមួយចំនួន សម្រាប់ការបន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងបរិយាការណ៍ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩, តាមចំណារឯកភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន...