អត្ថបទស្រាវជ្រាវ (scholar)

លោក Wang Yi ៖ ប្រទេសចិន គឺជាអ្នករួមចំណែកដ៏ធំបំផុតក្នុងការចែកចាយវ៉ាក់សាំង ដោយយុត្តិធម៌ក្នុងចំណោមវ៉ាក់សាំង ចំនួនពីរដូសដែលត្រូវបានប្រើប្រាស់នៅលើពិភពលោក​ មានវ៉ាក់សាំងមួយដូស​គឺ “ផលិតដោយប្រទេសចិន”

កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជា​រដ្ឋមន្ត្រី​ការបរទេសចិន​បានអញ្ជើញ​ចូលរួមកិច្ចប្រជុំជាន់ខ្ពស់​ ស្តីពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ​នៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ។

      ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថាជំងឺកូវីដ ១៩ បានរីករាលដាល​រយៈពេលពីរឆ្នាំមកហើយ។ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ អន្តរជាតិការ​ចាក់វ៉ាក់សាំងជាសកលទទួល បានការវិវឌ្ឍរីក ចម្រើនយ៉ាងលេចធ្លោប៉ុន្តែនៅតែមានបញ្ហាមិនស្មើភាព ក្នុង​ការចែកចាយវ៉ាក់សាំង​​ដដែល។​កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅពេលដ៏​ត្រឹមត្រូវ ប្រទេសចិនសូមផ្តល់សំណើ ៤ចំណុច ពោលគឺទីមួយ​ត្រូវតែកសាង​”សំណាញ់​សុវត្ថិភាព ” សម្រាប់បង្កើតភាពស៊ាំឱ្យបាន​រឹងមាំ។ទីពីរគឺត្រូវតែ​ពង្រឹង ​”ឃ្លាំងអាវុធ”ដើម្បី​ប្រឆាំងការរីករាលដាល នៃជំងឺឆ្លង។ទី​៣​​ត្រូវតែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​  “របាំងគ្រប់គ្រង” ​លើវិស័យសុខាភិបាល។ទី​៤គឺ​ត្រូវ​ពង្រឹងនិងអភិវឌ្ឍ “​យុថ្កាលំនឹង​”​។

     លោកWang Yi បានបញ្ជាក់ថាប្រទេសចិនគឺជាអ្នករួមចំណែក ដ៏ធំបំផុត​ក្នុងការ​ចែកចាយវ៉ាក់សាំង ដោយយុត្តិធម៌។ក្នុងចំណោមវ៉ាក់សាំងចំនួនពីរដូស ដែលត្រូវបានប្រើ​ប្រាស់នៅលើពិភពលោក​ មានវ៉ាក់សាំងមួយដូស​គឺ “ផលិតដោយប្រទេសចិន”៕

វិទ្យុមិត្តភាពកម្ពុជា -ចិន

To Top