ម៉ូស្គូ៖ ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងដំណើរទស្សនកិច្ចទៅកាន់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីបញ្ចៀសសង្រ្គាមលើអ៊ុយក្រែន និងដោះស្រាយវិបត្តិតាមរយៈកិច្ចខិតខំប្រឹងប្រែងការទូត។ លោក ពូទីន បានឲ្យដឹងក្នុងអំឡុងពេលមួយនោះថា “ទាក់ទងនឹងថាតើយើងចង់បាននេះ (សង្រ្គាម) ឬយ៉ាងណា យើងមិនធ្វើនោះទេ។ នេះជាមូលហេតុដែលយើងបានដាក់សំណើ សម្រាប់ការចាប់ផ្តើមនៃដំណើរការចរចាក្នុងគោលបំណង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ...
ថ្ងៃទី១២ ខែកុម្ភៈតាមម៉ោងកក្នុងតំបន់ ខណៈពេលទាក់ទងតាមទូរស័ព្ទជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី លោក បៃដិន ប្រធានាធិបតីអាមេរិកបានអះអាងម្តងទៀតថា បើសិនជារុស្ស៊ី “ចូលឈ្លានពាន”អ៊ុយក្រែន នោះអាមេរិកនិងសម័្ពន្ធមិត្តរបស់អាមេរិកនឹងធ្វើឱ្យរុស្ស៊ីបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។ នៅថ្ងៃដដែល លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានឆ្លើយតបថា និយាយពីសភាពការណ៍បច្ចុប្បន្ន “ក្នុងដែនអ៊ុយក្រែន មិនបានផ្ទុះសង្គ្រាមទាំងស្រុងនោះទេ ” ។...
ភ្នំពេញ ៖ ខណៈលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងកំពុងបំពេញដំណើរទស្សនកិច្ចនៅជប៉ុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងពីលក្ខណៈពិសេសលោក ហ៊ុន ម៉ាណែត ថាបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ដ្រីជប៉ុន៣រូបមកហើយ រាប់ទាំងលើកនេះ។ សម្តេចថា ដោយសារតែបញ្ហាកូវីដពិបាកធ្វើដំណើរ ជប៉ុនក៏សម្រេចផ្តល់កិត្តិយសចំពោះ ហ៊ុន ម៉ាណែត ដោយបានបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់ សម្រាប់ដំណើរទស្សនកិច្ចនៅជប៉ុន...
តាមការផ្សាយដំណឹងនៃវេបសាយផ្លូវការនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនាថ្ងៃទី១៥ ខែកុម្ភៈបានឱ្យដឹងថា លោកBachប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអបអរសាទចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទទួលបានភាពជោគជ័យក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។ ពេលជួបសន្ទនាជាមួយលោកShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកBachបានវាយតម្លៃដ៏ខ្ពស់ចំពោះទិន្នន័យចូលទស្សនាដែលមិនធ្លាប់មានពីមុន ដែលពាណិជ្ជករផ្សាយបន្តផ្ទាល់បានទទួល។គិតរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ គឺក្នុងរយៈពេលមិនដល់មួយសប្តាហ៍បន្ទាប់ពីពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ប៉ុស្តិ៍ផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមានក្រុម ទស្សនិកជនដែលមានចំនួនជាង៥០០លាននាក់។ ដើម្បីកោតសរសើរសមិទ្ធផលដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបាននិងទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការក្នុងពេលយូរជាមួយគណ់កម្មាធិការអូឡាំពិកអន្តរជាតិ លោកBachក៏បានផ្តល់រង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទៅឱ្យលោកShenHaixiongផងដែរ៕
វ៉ាស៊ីនតោន៖ មន្ត្រីសុខាភិបាលសាធារណៈនៅសហរដ្ឋអាមេរិក មានការខកចិត្ត ចំពោះហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក និងមានតម្លៃទាបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយហៅការខ្វះខាតព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាថា “ជាការបរាជ័យដ៏ធំបំផុតមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតកូវីដ-១៩ នេះ បើ តាម សារព័ត៌មាន CNN។ នៅពេលដែលរលកអូមីក្រុង ស្រកចុះក្នុងសហរដ្ឋអាមេរិក មន្ត្រីសុខាភិបាលសាធារណៈត្រូវប្រឈមមុខជាមួយនឹងការសម្រេចចិត្តថ្មីមួយលើមធ្យោបាយដ៏ល្អបំផុត សម្រាប់ប្រទេស ដើម្បីឆ្ពោះទៅមុខ ប៉ុន្តែពួកគេត្រូវបានជំទាស់ដោយ “ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក...
បរទេស៖ សម្ព័ន្ធភាព នៅពេលថ្មីៗនេះបានប្រើលេសនៃការគំរាមកំហែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបង្កើនវត្តមានរបស់ខ្លួននៅអឺរ៉ុបខាងកើត។ រដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលការហាមឃាត់ការរចនាណាមួយប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ហើយបានទាមទារឱ្យប្លុកលោកខាងលិចបញ្ឈប់ការជំរុញឆ្ពោះទៅទិសខាងកើតរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសម្ព័ន្ធមិត្ត គឺលោក Jens Stoltenberg បាននិយាយថា ការដាក់ពង្រាយទាហានអាមេរិកបន្ថែមនាពេលថ្មីៗនេះ ទៅកាន់ប្រទេសរ៉ូម៉ានី ជាការផ្ញើ “សារដ៏ខ្លាំងមួយ” ទាក់ទងនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិតួកគីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានសម្លាប់សមាជិក២៩នាក់នៃអង្គភាពការពារប្រជាជនឃឺដ ហៅកាត់(YPG) នៅភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា សមាជិក YPG សរុបចំនួន២៨នាក់ ដែលប៉ុនប៉ងវាយប្រហារតំបន់ Operation Euphrates Shield និងយុទ្ធជន YPG ម្នាក់ដែលព្យាយាមវាយប្រហារតំបន់...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា មនុស្សម្នាក់ត្រូវបានគេអះអាងថា បានស្លាប់និង១៤នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានករណីបំផ្ទុះនៅមុខវិហារឥស្លាមធំមួយនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ។ ប្រធានសុខភាពខេត្ត លោក Mohammad Asif Qanet បានលើកឡើងឲ្យដឹងនៅថ្ងៃសុក្រនេះ ។ លោក Qanet បានលើកឡើងថា អ្នកស្លាប់និងអ្នករបួស១៤នាក់ ដែលក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបំផ្ទុះដែលបានកើតឡើងនៅច្រកទ្វារសំខាន់នៃវិហារអ៊ីស្លាមក្នុងទីក្រុង...
បរទេស៖ អាជ្ញាធរបាននិយាយថា ប្រទេសចិនបានបញ្ឈប់ការទិញសាច់គោ ផលិតផលទឹកដោះគោ និងស្រាបៀរពីប្រទេសលីទុយអានី ខណៈដែលជម្លោះកាន់តែស៊ីជម្រៅជុំវិញទំនាក់ទំនងរបស់រដ្ឋបាល់ទិកជាមួយកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារលីទុយអានីមួយរូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលគយទូទៅរបស់ប្រទេសចិន បានផ្អាកការនាំចេញដោយលើកឡើងពី “កង្វះឯកសារ” ។ ការផ្អាកនេះ បានកើតឡើងបន្ទាប់ពីប្រទេសលីទុយអានី បានអនុញ្ញាតឱ្យកោះតៃវ៉ាន់ បើកស្ថានទូតជាក់ស្តែងនៅទីនោះ។...
បរទេស៖ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃសុក្រនេះត្រូវបានគេដឹងថាបានធ្វើការអនុម័តក្នុងការលក់ អាវុធដែលមានតម្លៃរហូតទៅដល់១៤ពាន់លានដុល្លារ ឲ្យទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីអាចយកទៅប្រឈមមុខទៅ នឹងការគម្រាមកំហែងពីសំណាក់ មហាយក្សចិន។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងទៀតដែរថាសព្វាវុធភាគច្រើន គឺជាយន្តហោះចម្បាំង ប្រភេទ F-15ចំនួន ដល់ទៅ៣៦គ្រឿង ព្រមទាំងឧបករណ៍ពាក់ព័ន្ធ មួយចំនួនធំទៀត។ រំលឹកដែរថាកិច្ចព្រមព្រៀងទិញលក់នេះ ធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចមួយ របស់លោករដ្ឋមន្ត្រីក្រសួងការ...