អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ហានិភ័យ​ខាង​សន្តិសុខ​ធំបំផុត នៅលើ​ពិភពលោក គឺអាមេរិក​ដែល​ប៉ិន​ប្រើគ្រប់​កលល្បិច​ហ្នឹងឯង

      ថ្ងៃទី​១២ ខែ​កុម្ភៈ​តាម​ម៉ោង​កក្នុង​តំបន់ ខណៈពេល​ទាក់ទង​តាម​ទូរស័ព្ទជាមួយ​លោក ភូទីន​ ប្រធានាធិបតី​រុស្ស៊ី លោក បៃដិន ប្រធានាធិបតីអាមេរិក​បាន​អះអាង​ម្តង​ទៀត​ថា បើ​សិន​ជា​រុស្ស៊ី “ចូលឈ្លាន​ពាន​​”អ៊ុយក្រែន​ នោះ​អាមេរិក​និង​សម័្ពន្ធមិត្ត​របស់​អាមេរិកនឹង​ធ្វើ​ឱ្យ​រុស្ស៊ី​បង់តម្លៃ​យ៉ាង​ធ្ងន់​ធ្ងរ ។ នៅថ្ងៃដដែល លោក Zelensky ប្រធានាធិបតី​អ៊ុយក្រែន​បាន​ឆ្លើយតប​ថា និយាយពីសភាពការណ៍​បច្ចុប្បន្ន​ “​ក្នុង​ដែន​អ៊ុយក្រែន​ មិន​បាន​ផ្ទុះ​សង្គ្រាម​ទាំង​ស្រុង​នោះទេ ” ។

      នា​ពេល​ថ្មីៗ​កន្ល​ងមក​ ​ការ​ខ្វែង​គំនិត​អំពីបញ្ហា​អ៊ុយក្រែន​រវាង​អាមេរិក​និង​ប្រទេស​លោកខាង​លិច​ជា​មួយ​រុស្ស៊ី​បាន​ឡើង​កម្តៅ​ឥតឈប់ឈរ ។ អ្វីដែលគួរឳ្យចម្លែកនោះ គឺ​ក្នុង​នាម​ជា​សាមី​ប្រទេស រុស្ស៊ី​និង​អុយក្រែន​បាន​សម្តែង​ម្តង​ហើយ​ម្តង​ទៀតថា​មិន​ចង់​ធ្វើ​សង្រ្គាម​នោះ​ទេ​ ប៉ុន្តែក្នុង​នាម​ជា​ប្រទេស​នៅក្រៅ​តំបន់​នេះ អាមេរិក​បែរ​ជា​បាន​ឃោសនា​បំប៉ោង​ពី​បរិយាកាស​ដែល​“ជិត​នឹង​ផ្ទុះអាវុធ” ។ មន្ត្រី​និង​ប្រព័ន្ធសារព័ត៌មាន​អាមេរិក​រួម​សហ​ការ​គ្នា ដើម្បី​ធ្វើ​ឱ្យ​អ្នក​ផង​មាន​អារម្មណ៍ថា អាមេរិក“​ខ្លាចក្រែង​​​តែរុស្ស៊ី​និង​អុយក្រែន​មិន​ផ្ទុះ​អាវុធ”​ ។

      ពិត​មែន​តែអាមេរិក​បាន​បង្កបង្កើត​ភាពភ័យខ្លាចនៃ​សង្រ្គាមជា​បន្ត​បន្ទាប់​ក៏​ដោយ ក៏​ប៉ុន្តែ​​មតិ​អន្តរជាតិ​ជា​ច្រើន​បាន​វិភាគថា ហានិភ័យដែលបណ្តាលឱ្យ​វិបតិ្ត​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ក្លាយ​ជា​សង្គ្រាមគឺតិចតួចណាស់ ពីព្រោះ​ភាគីទាំងអស់សុទ្ធតែ​ដឹង​ច្បាស់ថា សង្គ្រាម​នឹង​កើត​មាន​ហានិភ័យ​ដែល​មិន​អាច​គ្រប់គ្រង​បាន ។

       បំណាច់ជាបែបនេះ ហេតុ​អ្វីបាន​ជា​អាមេរិក​បាន​ឃោសនា​បំប៉ោង​ម្តងហើយ​ម្តង​ទៀតពី​ការ​គំរាម​កំហែង​ដែលរុស្ស៊ីនឹង​ “ចូលឈ្លានពាន​​”អ៊ុយក្រែន​ ? មូលហេតុ​ដំបូងគឺ​មកពី​អាមេរិក​ប៉ុនប៉ងពង្រីកការ “គំរាមកំហែង”របស់​រុស្ស៊ី ដើម្បី​បង្កជា​ភាពតានតឹងខាង​យុទ្ធ​សា​ស្ត្រ​នៅអឺរ៉ុប ក្នុង​ន័យ​បណ្តាលឱ្យ​ប្រទេស​អឺរ៉ុប ជា​ពិសេស​គឺ​ប្រទេស​អឺរ៉ុប​ខាង​កើត​និង​សាធា​រណ​រដ្ឋ​នៃ​អតីត​សហភាពសូវៀតកាន់តែស្តាប់​បទបញ្ជា​របស់​ខ្លួន​​ ។

      បន្ទាប់មក “ការ​យក​បាន​ផល​ប្រយោជន៍”តាមរយៈការ​អុចអាល​វិបតិ្តសង្គ្រាម​និង​ការ​ញុះ​ញង់​ឱ្យ​បដិបក្ខ​គ្នា​ ជា​ឧបាយកល​ដែល​អាមេរិក​តែងតែ​ប្រើប្រាស់ ។ តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា បន្ទាប់ពី​វិបតិ្ត​អ៊ុយក្រែន​ឡើងកម្តៅ​ ក្រៅពីបាន​​ដឹក​ជញ្ជូន​អាវុធជាច្រើន​ទៅកាន់​អ៊ុយ​ក្រែន អាមេរិកក៏​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​បី​នៅសមុទ្រ​បាល់ទិចផ្ទេរគ្រាប់​មីស៊ីល​និង​អាវុធផ្សេងទៀត​ដែល​ផលិត​ដោយ​អាមេរិក​ទៅឱ្យអ៊ុយក្រែន ។ វា​ច្បាស់ណាស់ថា នៅ​ពី​ក្រោយ​ប្រការ​ទាំង​នេះបាន​បង្កប់ផលប្រយោជន៍​របស់​ក្រុម​សាជីវកម្ម​ឧស្សាហកម្ម​យោធា​របស់​អាមេរិក​ ។

       ប្រការ​ទាំង​នេះអាច​ឃើញ​ថា អាមេរិក​ដុតភ្លើងបន្ថែម​ក្នុង​បញ្ហា​អ៊ុយក្រែន គឺ​សំដៅ​ចំពោះ​រុស្ស៊ី ប៉ុន្តែ​តា​ម​ពិតទៅ គឺចង់​ដាក់ទណ្ឌកម្ម​​ទៅលើ​សម្ព័ន្ធមិត្តអឺរ៉ុបទៅវិញទេ ។ នេះ​ក៏​ជា​មូលហេតុ​ដែល​អ្នក​ដឹក​នាំ​នៃ​ប្រទេស​អាល្លឺម៉ង់​និង​បារាំង​បាន​ធ្វើ​កិច្ចសន្ទនា​ការ​ទូត​ជា​ញឹក​ញាប់​ក្នុង​ពេល​ថ្មីៗកន្ល​ងមក​ ដែល​មាន​បំណងចង់​បន្ធូរ​បន្ថយ​ស្ថានការណ៍​ដ៏​តាន​តឹង​នេះ ។ ពីព្រោះ ពួកគេ​ដឹង​ច្បាស់ណាស់ថា ល្គឹក​ណា​នៅដែន​ដី​អឺរ៉ុប​កើត​មាន​សង្គ្រាម​ នោះ​អាមេរិក​ក៏​អាចឱបដៃឈរមើលភ្លើងសង្គ្រាមពីម្ខាងទៀត ហើយ​អ្នក​ស៊យជាងគេ​គឺ​ទ្វីប​​អឺរ៉ុប​ខ្លួន​ឯង ។

បច្ចុប្បន្ន ដំណើរ​​វិវឌ្ឍរបស់​វិបតិ្ត​អ៊ុយក្រែន ហាក់ដូច​ជា​ការ​សម្តែង​ឆាក​ល្ខោនរបស់​អាមេរិក​ដែល​បាន​បន្ថែម​ឈុតឆាក​ជា​បន្ត​បន្ទាប់ ។ ប៉ុន្តែ​ កលល្បិច​របស់​អាមេរិក​មិន​អាច​បោក​បញ្ឆោតពិភពលោក​បានទេ ។ ការ​សម្តែង​ឆ្កួត​ឡប់របស់អាមេរិក​នឹង​ធ្វើ​ឱ្យ​ពិភព​លោក​មើល​ឃើញកាន់​តែច្បាស់ថា៖ ហានិភ័យ​ខាង​សន្តិសុខ​ធំបំផុត​នៅលើ​ពិភពលោក គឺ​អាមេរិក​ដែល​បាន​ជាប់គាំង​ទាំង​ក្នុង​និង​ក្រៅស្រុក ហើយប៉ិនប្រើ​គ្រប់​កលល្បិច​ហ្នឹង​ឯង៕

To Top