ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបាន ប្រកាសថា តំបន់មួយចំនួនរបស់កម្ពុជានឹងចុះត្រជាក់ រហូតដល់១៧អង្សាសេ ចាប់ពីថ្ងៃទី៨ដល់១៤ធ្នូឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា កម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិនជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ ។ ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការកាត់ទោសរយៈពេល៤ឆ្នាំដល់ប្រធានាធិបតីមីយ៉ាន់ម៉ា U Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់បន្ថយមកនៅត្រឹម២ឆ្នាំក្រោមមាត្រា៤០១ (១) នៃក្រមនីតិវិធីព្រហ្មទណ្ឌ កាលពីថ្ងៃចន្ទ ។ យោងតាមរបាយការណ៍នេះ លោក U Win...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា ការផ្ទុះដែលកំពុងបន្តនៃភ្នំភ្លើង Cumbre Vieja នៅលើដែនកោះ La Palma បានធ្វើឱ្យខូចខាត ដែលគេបានធ្វើការប៉ាន់ស្មានគិតជាទឹកប្រាក់ចំនួន ៨៤២,៣៣លានអឺរ៉ូ ស្មើនឹង៩៥៣លានដុល្លារអាមេរិក នេះបើយោងតាមនាយកដ្ឋានរតនាគារនៅក្នុងតំបន់ នៅកោះកាណារី បានឲ្យដឹងដូច្នេះ ។ ការផ្ទុះនេះបានបន្តសម្រាប់សប្តាហ៍ទី១១ បន្ទាប់ពីវាបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញា...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៥៩១ករណីគិតត្រឹមថ្ងៃចន្ទ ក្នុងនោះមានអ្នកឆ្លងក្នុងស្រុកចំនួន១៤.៥៥៨នាក់ និង៣៣នាក់ជាអ្នកនាំចូលពីខាងក្រៅ ។ ករណីសហគមន៍ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងតំបន់ភាគខាងត្បូង រួមមាន ១.១៨៩ ករណីនៅតំបន់ Can Tho ចំនួន១.១៧៤ករណីនៅទីក្រុងហូជីមិញ និង៨៥៩ ករណីនៅខេត្តតៃនិញ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបដល់១....
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី នៅសប្ដាហ៍ក្រោយ ស្របពេលដែលរដ្ឋបាលលោក បៃដិន បង្កើនសកម្មភាពចូលរួមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាសហគមន៍មួយដែលអាមេរិកមើលឃើញថា ជាចំណុចកណ្ដាលចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលកំណើនឡើងរបស់ចិន។ លោក I Gede Ngurah Swajaya ជាអគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនិងអឺរ៉ុបរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទថា លោក Antony...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា សេចក្តីថ្លែងការណ៍របស់កងទ័ពប៉ាគីស្ថាន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីយោធាប៉ាគីស្ថាន ចំនួន២នាក់បានស្លាប់ បាត់បង់ជីវិតនៅគ្រាដែលឧទ្ធម្ភាគចក្រយោធា១គ្រឿងបានធ្លាក់នៅក្នុងតំបន់ជម្លោះ កាស្មៀរ ។ ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិរបស់កងទ័ពប៉ាគីស្ថាន បានធ្លាក់នៅឯផ្ទាំងទឹកកកមួយដែលធ្វើឱ្យអ្នកបើកយន្តហោះទាំង២នាក់បានស្លាប់ នេះបើតាមសារព័ត៌មាន Inter-Services Public Relations របស់កងទ័ពបានឲ្យដឹងដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍មួយ ។ មូលហេតុនៃការធ្លាក់នេះមិនត្រូវបានបង្ហាញឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នេះនៅឡើយទេ ដោយបានបន្ថែមថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន មានសមត្ថភាពអាចប្រយុទ្ធទប់ទល់នឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ី ក្នុងខណៈប្រទេសប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួន នៅថ្ងៃចន្ទនេះ ជាមួយការបង្ហាញនូវរថពាសដែកនិងទូលល្បាតអាមេរិក។ ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់គាំទ្រឥតងាករេចំពោះប្រទេសអ៊ុយក្រែន ក្នុងជម្លោះជាប់គាំងជាមួយទីក្រុងមូស្គូ ហើយនឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីព្យាយាមរំសាយវិបត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីបង្ការនិងបង្ក្រាបការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់។ គណៈកម្មការនេះ មានលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ជាប្រធាន និងអនុប្រធាន៤រូប៕
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសសហភាពអារ៉ាប់រួមបាននិយាយថា ការទិញយន្តហោះចម្បាំង Rafale របស់បារាំង នឹងបំពេញបន្ថែមលើកិច្ចព្រមព្រៀងគ្រោងទុករបស់ខ្លួន ក្នុងការទិញយន្តហោះចម្បាំង F-35 របស់អាមេរិក ដែលបានមានភាពយឺតយ៉ាវ ដោយសារតែក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញចំណងមិត្តភាពសហភាពអារ៉ាប់រួមជាមួយចិន។ ប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រនេះ កាលពីថ្ងៃសុក្រ បានបញ្ជាទិញយន្តហោះចម្បាំង Rafales ដែលផលិតដោយក្រុមហ៊ុន Dassault Aviation ចំនួន៨០គ្រឿង និងឧទ្ធម្ភាគចក្រយោធា Caracal...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានធ្វើការបាញ់បង្ហោះមីស៊ីលការពារ ដែនអាកាសរបស់ខ្លួន កាលពីថ្ងៃម្សិលមិញដែលជាផ្នែក មួយនៃសមយុទ្ធយោធានៅកណ្តាលទីក្រុង Natanz ដែលជាទីតាំងរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។ ប្រភពដដែលបានសរសេរទៀតថាមីស៊ីល បានបាញ់បង្ហោះរំលងទីក្រុងដើម្បីបង្ហាញ ពីការវាយលុកណាមួយមកលើទីតាំងនុយក្លេអ៊ែរ របស់ខ្លួនដែលស្ថិតនៅក្នុងទីក្រុង Natanz ដែលវាមិនត្រូវបាន ប្រកាសទុកជាមុនឡើយរហូតដល់មានការថ្លែងការណ៍ តាមទូរទស្សន៍ដោយអជ្ញាធរ។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអ៊ីរ៉ង់បានបញ្ជាក់ប្រាប់សារព័ត៌មានថាសមយុទ្ធយោធានេះបានធ្វើឡើងដោយមានទំនួល ខុសត្រូវយ៉ាងខ្លាំងនឹងមិនមានការប៉ះពាល់ ដល់មជ្ឈដ្ឋានជុំវិញឡើយ ហើយក៏មិនមានអ្វីដែលត្រូវឲ្ យព្រួយបារម្ភខ្លាំងនោះដែរ។...